Admin, 20 November 2025
ខណៈពេលដែលរថយន្តជាច្រើនបានផ្តោតទៅលើអនាគតរថយន្តបែបអគ្គិសនី ក្រុមហ៊ុន Isuzu នៅតែប្រកាន់ខ្ជាប់នូវម៉ាស៊ីនប្រើប្រាស់ថាមពលម៉ាស៊ូតនៅក្នុងអូស្ត្រាលីសម្រាប់ពេលបច្ចុប្បន្ននេះ។
ទោះបីជាសហគមន៍ NVES (National Vehicle Efficiency Standard) នឹងរឹតត្បិតលើក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅក្នុងទីផ្សារអូស្ត្រាលីក៏ដោយ ក៏ក្រុមហ៊ុន Isuzu កំពុងស្វែងរកការកែលម្អម៉ាស៊ីនកម្រិតមូលដ្ឋាន (និងការបំភាយឧស្ម័នទាប) របស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី។
2026 Isuzu D-Max
2026 Isuzu DU-X
ម៉ាស៊ីនបួនស៊ីឡាំងទួរប៊ីន 1.9 លីត្រ(1.9Liters turbocharged 4-cylinder engine) ដែលខ្សោយល្មមត្រូវបានលុបចោល ហើយជំនួសមកវិញដោយម៉ាស៊ីន 2.2 លីត្រ ថ្មី។ វាត្រូវបានភ្ជាប់ជាមួយប្រអប់លេខអូតូ 8 វគ្គល្បឿន ហើយវាត្រូវបានដាក់លក់រួចហើយនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍យើងផងដែរ (ទីផ្សារធំបំផុតរបស់ Isuzu សម្រាប់ D-Max និង MU-X) អស់រយ:ពេលប្រហែល 12 ខែកន្លងមកនេះ។ ឥឡូវនេះវាបានមក់ដល់ទីផ្សារ អូស្ត្រាលីហើយ តើទីផ្សាររថយន្តភីកអាប់ ថាតើចំនួនស៊ីឡាំងរបស់ម៉ាស៊ីន (cubic capacity) និងរង្វាស់ការបង្វិលជុំ newton-metres យ៉ាងហ្មត់ចត់ដែរឬទេ? តើវានឹងងាកទៅរកជម្រើសដែលមានកម្លាំងថាមពលទាប និងតម្លៃទាបនេះ ជំនួសឲ្យម៉ាស៊ីន 4JJ3 3.0 លីត្រ ដែលត្រូវបានគេអោយតំលៃយ៉ាងខ្ពស់ដែរឬទេ?
ព័ត៌មានលម្អិតសំខាន់ៗ
ទីមួយ ស្តីពីព័ត៌មានលម្អិតសំខាន់ៗ តម្លៃ និងមុខងារ។ តម្លៃបានកើនឡើងពី $1,500 ឬ $2,000 បើធៀបនឹងម៉ាស៊ីន 1.9 លីត្រដែលបានផលិតចេញក្នុងទីផ្សារបច្ចុប្បន្នខណៈពេលចង់អាប់ដេត ទៅម៉ាស៊ីន 3.0 លីត្រត្រូវចំណាយបន្ថែមរហូតដល់ $2,000 ទៀត។
- តម្លៃឥឡូវនេះចាប់ផ្តើមពី $36,200 បូកថ្លៃឯកសារផ្លូវការផ្សេងៗ(plus on-roads) សម្រាប់ម៉ូដែល single-cab chassis SX ជាមួយម៉ាស៊ីន 2.2 លីត្រ។
- រថយន្ត dual-cab 4x4 ថោកបំផុតគឺ SX 2.2 តម្លៃ $50,700 បូកថ្លៃឯកសារផ្លូវការផ្សេងៗ។
- ម៉ូដែល 2.2 លីត្រដែលថ្លៃបំផុតគឺ X-Rider ថ្មី តម្លៃ $55,900 បូកថ្លៃឯកសារផ្លូវការផ្សេងៗ។
បើធៀបនឹងម៉ាស៊ីន 1.9 លីត្រសារីចាស់ អ្នកទទួលបានកម្លាំងបន្ថែម 10 kW @ 3,600 rpm ដូចគ្នា ខណៈកម្លាំងបង្វិល (torque) កើនឡើងពី 350 Nm ដល់ 400 Nm។ ខ្សែកោងកម្លាំងបង្វិលកំពូល (Peak torque curve) ក៏ធ្លាក់ចុះ 200 rpm ផងដែរ ឬចន្លោះ 1,600rpm - 2400 rpm។
ទោះជាយ៉ាងណា ម៉ាស៊ីន 3.0 លីត្រ នៅតែមានសម្រាប់អ្នកចង់ប្រើប្រាស់ ដែលមានតួលេខល្អបំផុត។ វាមានកម្លាំង 140 kW និងកម្លាំងបង្វិលជុំ 450 Nm @ 1,600rpm - 2,600 rpm ដូចគ្នា។
នេះជាម៉ាស៊ីនដែលមានកេរដំណែលផងដែរ ដែលជាខ្សែស្រឡាយដ៏សម្បូរបែបដែលនៅពីក្រោយ ទំនាក់ទំនងផ្ទាល់ទៅកាន់ផ្នែករថយន្តដឹកទំនិញធុនស្រាលរបស់ Isuzu។ ឥឡូវយើងអាចក្រឡេកមើលតួលេខប្រៀបធៀបនឹងសមត្ថភាពបង្ហាញថាវាជាម៉ាស៊ីនដែលមានកម្លាំងទាបបើគិតតាមកម្លាំងជាក់លាក់។
អត្ថប្រយោជន៍នៃម៉ាស៊ីន 2.2 លីត្រ
ទោះជាយ៉ាងណា មានអត្ថប្រយោជន៍មួយចំនួនដែលត្រូវមើលឃើញថាម៉ាស៊ីន 2.2 លីត្រថ្មីនេះ។ ក្រៅពីបិទគម្លាតទៅនឹងម៉ាស៊ីនធំជាង: (មានន័យថាម៉ាស៊ីន Isuzu 2.2 លីត្រថ្មី ដែលជំនួសអោយម៉ាស៊ីន 1.9 លីត្រ ហើយវាមានសម្ថភាពប្រកួតប្រជែងជាមួយម៉ាស៊ីន 3.0 លីត្រ ដ៏ល្បីល្បាញរបស់ Isuzu) និង ប្រអប់លេខអូតូ 8 វគ្គល្បឿន និងបច្ចេកវិទ្យា idle stop-start ដែលបានណែនាំថ្មីៗនេះ។
នេះមានន័យថា ការប្រើប្រាស់ប្រេងឥន្ធន:ដែលបានអះអាងត្រូវបានកាត់បន្ថយដល់ត្រឹមតែ 6.3 លីត្រ /100 គីឡូម៉ែត្រ ទៅលើម៉ូដែល D-Max និង 6.7 លីត្រ /100 គីឡូម៉ែត្រ សម្រាប់ MU-X។ ទោះបីជាយ៉ាងណា ម៉ាស៊ីន 3.0 លីត្រដែលទទួលបាន idle stop-start ក៏ឥឡូវនេះមានតួលេខដែលបានអះអាងប្រសើរឡើងផងដែរ។ កម្រិតស៊ីប្រេងវាក៏ធ្លាក់ចុះពី 8.0 - 8.3 លីត្រ/100 គីឡូម៉ែត្រ មកនៅត្រឹមតែ 7.1 លីត្រ និង 7.6 លីត្រ/ 100 គីឡូម៉ែត្រ សម្រាប់ D-Max និង MU-X រៀងគ្នា។
ប្រហែលជារឿងសំខាន់បំផុត រថយន្តដែលបានអាប់ដេតឃើញការកាត់បន្ថយការបំភាយឧស្ម័ន CO2 សម្រាប់ម៉ាស៊ីនទាំងអស់ជាមួយនឹងការអាប់ដេតនេះ។ ម៉ាស៊ីន 2.2 លីត្របញ្ចេញត្រឹមតែ 174 ក្រាម/គីឡូម៉ែត្រ ក្នុងករណី D-Max៕
ប្រភព៖ Australia News
ប្រែសំរួល៖ Chea SokNang (AC Auto)
