Admin, 10 February 2026
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Jawa Moto បានក្លាយជាម៉ាកយីហោដែលហាក់ ដូចជាត្រូវបានគេបំភ្លេចចោលនៅក្នុងតំបន់ជាច្រើនលើពិភពលោក ប៉ុន្តែក្រុមហ៊ុនដែលមាន ដើមកំណើតនៅប្រទេសឆេកមួយនេះ កំពុងមានគម្រោងផ្លាស់ប្តូររឿងនោះ ដោយចាប់ផ្តើម ជាមួយនឹងម៉ូដែល 730 Twin ថ្មីនេះ។
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1929 ក្រុមហ៊ុន Jawa Moto មិនមែនជាតួអង្គសំខាន់ នៅក្នុងទីផ្សារម៉ូតូអឺរ៉ុបអស់មួយរយៈមកហើយ។ វត្តមានរបស់ Jawa នៅក្នុងប្រទេសឥណ្ឌា ហាក់មានភាពលេចធ្លោជាងក្នុងពេលថ្មីៗនេះ ដោយសារក្រុមហ៊ុន Classic Legends (ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Mahindra Group) បានទទួលសិទ្ធិប្រើ ប្រាស់ឈ្មោះ Jawa និង Yezdi ហើយទទួលបន្ទុកលើការលក់របស់ Jawa នៅក្នុងតំបន់នោះ។
Jawa Moto 730 Twin. Photo credit - Jawa Moto
ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលថ្មីនេះមិនត្រូវច្រឡំជាមួយនឹងម៉ូតូដែលលក់ក្រោមស្លាក ក្រុមហ៊ុន Classic Legends នោះទេ ព្រោះក្រុមហ៊ុនដើម Jawa Moto ផ្ទាល់គឺជាអ្នកនៅ ពីក្រោយម៉ូដែល Twin 730 នេះ ដែលវាមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដែល Jawa JD 730 ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសឆេកកាលពីឆ្នាំ 2025 ហើយក៏ជាមូលដ្ឋាន ដែល ម៉ូដែល 730 Twin នេះយកគំរូតាមផងដែរ។ វាត្រូវបានគេប្រទះឃើញកាលពីចុងខែមករា ម៉ូដែលថ្មីនេះដែលត្រូវបានគេរាយការណ៍តាមរយៈគេហទំព័រ Motorradonline.de ថាជិតរួចរាល់សម្រាប់ការដាក់លក់ហើយនោះ វាត្រូវបានគេនិយាយថា៖វាត្រូវបានគេបំពាក់នូវម៉ាស៊ីនពីរស៊ីឡាំង (parallel-twin) ប្រភេទទឹកស្អំត្រជាក់ ដែលផលិតកម្លាំងបាន 74 សេះ @ 8,200rpm ។ ម៉ាស៊ីនថ្មីនេះត្រូវបានអះអាងថាបំពេញតាមស្តង់ដារ Euro5+ ខណៈដែលកំណែ សម្រាប់អ្នកប្រើប្រាស់ប័ណ្ណបើកបរប្រភេទ A2 ដែលមានកម្លាំងត្រឹម 74 សេះ ក៏កំពុងត្រូវបាន គ្រោងទុកដោយ Jawa Moto ផងដែរ។
Side view of the new 730 Twin. Photo credit - Jawa Moto
ម៉ូដែល 730 Twin វាមកជាមួយនូវលក្ខណៈបច្ចេកទេសកម្រិតខ្ពស់ ដោយមានប្រព័ន្ធព្យួរ (បូម) ប្រើប្រាស់ Forkបញ្ច្រាស (upside-down) ម៉ាក KYB ដែលអាចលៃតម្រូវបានពេញលេញ ព្រមទាំងបូមក្រោយដែលស៊ីគ្នាផងដែរ។ កម្លាំងហ្វ្រាំងបានមកពីកាលីព័រ Brembo ផ្គូផ្គងជាមួយប្រព័ន្ធ Bosch ABS។ លើសពីនេះ Jawa Moto 730 Twin ក៏បំពាក់នូវគ្រោងឆ្អឹង ដែកថែប (tubular steel frame), អេក្រង់ TFT ដែលមានប្រព័ន្ធនាំផ្លូវ និងការតភ្ជាប់ស្មាតហ្វូន ព្រមទាំងប្រព័ន្ធភ្លើង LED ជុំវិញ។ ទម្ងន់របស់វាត្រូវបានគេរាយការណ៍ថាវាមានទម្ងន់គឺ 213គីឡូក្រាម ខណៈដែលធុងសាំងត្រូវបានរំពឹងថាវាអាចផ្ទុកចំណុះបានប្រហែល 16លីត្រ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
