Admin, 27 February 2026
(សហរដ្ឋអាមេរិក): រថយន្ត Jeep Wrangler 392 គឺជារថយន្ត SUV ដែលមិនព្រមចូលនិវត្តន៍ងាយៗនោះទេ។ នៅពេលដែល Wrangler 392 បង្ហាញខ្លួនដំបូងក្នុងឆ្នាំ 2021 យើងបានហៅវាថាជា "ស្នាដៃឯក"។ បន្ទាប់ពីការបញ្ចេញស៊េរី Final Edition ក្នុងឆ្នាំ 2024 ក្រុមហ៊ុន Jeep បានសម្រេចចិត្តបំពាក់ម៉ាស៊ីន V-8 អោយរសរាន់សាជាថ្មីឡើងវិញនៅឆ្នាំបន្ទាប់។
ឥឡូវនេះ សម្រាប់អ្នកដែលចូលចិត្តរថយន្ត Jeep ដែលផ្តល់ភាពរីករាយបំផុត យើងមាន ព័ត៌មានដ៏អស្ចារ្យ៖ Jeep Wrangler Willys 392 ឆ្នាំ2026 បានបញ្ចុះតម្លៃចូលទីផ្សារ ឱ្យទាប ជាងមុនរាប់ពាន់ដុល្លារ។ នេះមានន័យថា Wrangler 392 ឆ្នាំ 2026 ដែលបំពាក់ម៉ាស៊ីន 6.4 លីត្រ Hemi V-8 កម្លាំង 470 សេះ និងកម្លាំងរមួល 637Nm ឥឡូវនេះមានតម្លៃត្រឹមតែ $71,990 ប៉ុណ្ណោះ(សម្រាប់ទីផ្សារបរទេស)។
រថយន្ត Willys 392 នេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ Jeep ក្នុងការបញ្ចេញរថយន្ត Wrangler ស៊េរីពិសេសចំនួន 12 ម៉ូដែលក្នុងឆ្នាំនេះ ហើយនេះគឺជាម៉ូដែលទី 4។ ព័ត៌មានបន្ថែមមួយទៀតគឺថា រថយន្ត Hybrid ប្រភេទ Wrangler 4xe នឹងលែងមានវត្តមាន ក្នុងស្រឡាយរថយន្តទៀតហើយ។
តើអ្នកនឹងទទួលបានអ្វីខ្លះសម្រាប់តម្លៃ $71,990 នេះ? បើប្រៀបធៀបទៅនឹងតម្លៃខ្ទង់ $80,000 ឡើងកាលពីមុន Willys 392 ឆ្នាំ 2026 ផ្ដល់ជូននូវ៖
- សំបកកង់ BF Goodrich KO2 ទំហំ 35 អ៊ីញ ជាមួយថាសកង់ Beadlock-capable ទំហំ 17 អ៊ីញ។
- កម្ពស់បាតរថយន្តពីដី 281mm (ខ្ពស់ជាងម៉ូដែល Sport ធម្មតាដែលមានត្រឹម 246mm)។
- ប្រព័ន្ធប្តូរលេខ Full-time transfer case និងប្រព័ន្ធចាក់សោឌីផេរ៉ង់ស្យែលអគ្គិសនី ផ្នែកខាងក្រោយ។
- គ្រឿងបង្គុំអ័ក្សកង់ធុនធ្ងន់ Dana 44 (Solid front និង Full-float rear axles)។
- បន្ទះដែកការពារចំហៀង (Rock rails) និងដំបូលមុខដែលមានរន្ធបឺតខ្យល់ត្រជាក់ (Cold air intake) ដ៏រឹងមាំ។
ផ្នែកខាងក្នុង និងផាសុកភាព៖ កាប៊ីនរថយន្តត្រូវបានរចនាឡើងខុសប្លែកពីម៉ូដែលមូលដ្ឋាន ដោយបំពាក់នូវកៅអីស្បែក Nappa ដែលមានប្រព័ន្ធមុខងារកម្ដៅ និងបញ្ជាដោយអគ្គិសនី, ប្រព័ន្ធសំឡេង Alpine 9 គ្រាប់, អេក្រង់ថាច់ស្គ្រីនទំហំ 12.3 អ៊ីញ និងកញ្ចប់បរិក្ខារសម្រាប់ សណ្តោង (Trailer Tow package)។
អ្វីដែលធ្វើឱ្យ Wrangler Willys 392 ឆ្នាំ 2026 ពិសេសបំផុត មិនមែនជាល្បឿនស្ទុះពី 0 ដល់ 96 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 6.8 វិនាទីនោះទេ (ព្រោះគ្មានអ្នកណាក្វល់ពីល្បឿន ស្ទុះ លើឡាន Wrangler ឡើយ) ប៉ុន្តែវាគឺជាសំឡេងរបស់វាទៅវិញ។ ទោះបីជាអ្នកនៅលើផ្លូវOff-road ឬពេលបើកបរក្នុងទីក្រុង សំឡេងម៉ាស៊ីនរបស់វាគឺពិតជាពិរោះរណ្ដំខ្លាំងណាស់។
ចំណុចខ្សោយ៖ ចំណុចដែលគួរឱ្យបារម្ភគឺចម្ងាយបើកបរ។ ជាមួយនឹងការស៊ីសាំងខ្លាំង ចម្ងាយបានត្រឹមតែប្រហែល 484 គីឡូម៉ែត្រ ប៉ុណ្ណោះសម្រាប់ចំណុះសាំងមួយធុងពេញ។ បើប្រៀបធៀបទៅនឹងម៉ូដែល V-6 ធម្មតា ដែលអាចរត់បានរហូតដល់ 692 គីឡូម៉ែត្រ។
ទោះជាយ៉ាងណាក៏ដោយ អ្វីៗគ្រប់យ៉ាងនៃរថយន្ត Willys 392 នេះ មិនមែនបង្កើតឡើងដើម្បីភាពសន្សំសំចៃនោះទេ ប៉ុន្តែគឺបើកបរដើម្បីភាពសប្បាយរីករាយតែប៉ុណ្ណោះ។នៅសល់ម៉ូដែលពិសេសចំនួន 8 ផ្សេងទៀតដែលនឹងត្រូវចេញផ្សាយក្នុងឆ្នាំនេះ។ សម្រាប់អ្នកគាំទ្រដែលមិនចង់រង់ចាំ អាចចាប់ផ្តើមដាក់ពាក្យកក់រថយន្តនេះបាននៅខែមីនាខាងមុខនេះ៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
