Admin, 14 December 2025
ក្រុមហ៊ុនJetour បានប្រកាសជាផ្លូវការនូវការដាក់លក់រថយន្ត SUV ទំហំមធ្យមគឺ Chery 2026 X90 Pro។ ម៉ូដែលថ្មីនេះមានជម្រើស 5 សេរី ដែលមានតម្លៃចន្លោះប្រហែលពី 19,000 ទៅ 23,500 ដុល្លារអាមេរិក។ រថយន្ត X90 Pro ឆ្នាំ 2026 ប្រើប្រាស់ការរចនាចុងក្រោយបំផុតរបស់ Jetour ដែលមានផ្ទៃខាងមុខធំបំពាក់ដោយបន្ទះប៉ាណាស្រោបពណ៌ក្រូមេ (chrome) បញ្ឈរ។
បើនិយាយពីទំហំរបស់រថយន្ត SUV មួយនេះមានបណ្តោយប្រវែង 4,858 mm, ទទឹង 1,925mm, និងកម្ពស់ 1,780mm, ជាមួយគម្លាតកង់ធំទូលាយ (Wheelbase) 2,850mm។ X90 Pro ឆ្នាំ 2026 បំពាក់មកជាស្តង់ដារជាមួយប្លង់កៅអីចំនួន 6= 2+2+2 ជាមួយជម្រើសកៅអី 5 និង 7 បន្ថែមទៀត។ វាមានភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណែកទំហំឃ្លុបដាក់អីវ៉ាន់ក្នុងម៉ូដែល7 កៅអី វាមានទំហំរហូត ដល់ 1,634 លីត្រ។
ផ្នែកខាងក្នុង 2026 Jetour X90 Pro ត្រូវបានបំពាក់ដោយអេក្រង់កុងទ័រ Full LCD ទំហំ 10.25 អ៊ីញ និងអេក្រង់បញ្ជាកណ្តាលដ៏ធំទំហំ 15.6 អ៊ីញ។ ប្រព័ន្ធព័ត៌មានកម្សាន្តដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155។ យានយន្តនេះមាន T-BOX remote control, ប្រព័ន្ធបញ្ជាសំឡេង 4 Zone, ប្រព័ន្ធកំណត់ទីតាំង Beidou/GPS 2 ទីតាំង, និងការអាប់ដេត FOTA (Firmware over-The-Air)។ យានយន្តនេះបំពាក់មកជាមួយក្បាលចង្កឹះលេខប្រភេទគ្រីស្តាល់ និងដំបូលខាងក្នុងស្បែកក្រាស់ និងកៅអីអាចចុចផ្អៀងបាន 116 ដឺក្រេ, កៅអីជួរទី 1 និងទី 2 មានមុខងារកម្ដៅ និងចរន្តខ្យល់ចេញចូល, និងប្រព័ន្ធម៉ាស្សា SPA មាន10 ចំណុចសម្រាប់កៅអីជួរទី 2 និងកៅអីអ្នកបើកបរ។
រថយន្ត Jetour X90 Pro 2026 ផ្តល់ជម្រើសម៉ាស៊ីនកម្លាំងខ្លាំងពីរ។ អ្នកទិញអាចជ្រើសរើសម៉ាស៊ីន Kunpeng Power 2.0T ដែលផ្តល់កំលាំងអតិបរមា 187 kW (251 សេះ) និងកម្លាំងបង្វិលកំពូល 390 N·m។ ម៉ាស៊ីន 1.6T ក៏មានសម្រាប់ប្រើប្រាស់ផងដែរ ដោយផ្តល់កម្លាំងអតិបរមា 145 kW (194 សេះ)។ ម៉ាស៊ីនទាំងពីរត្រូវបានបំពាក់មកជាមួយនឹងប្រអប់លេខ 7-វគ្គspeed wet dual-clutch transmission បានយ៉ាងរហ័ស៕
The 2026 Jetour X90 Pro lineup:
Model | Price (yuan) | Price (USD) |
1.6TD Standard Edition | 135,900 | 19,000 |
1.6TD Comfort Edition | 139,900 | 19,600 |
2.0TD Elite Edition | 155,900 | 21,800 |
2.0TD Luxury Edition | 159,900 | 22,400 |
2.0TD Flagship Edition | 167,900 | 23,500 |
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
