Admin, 11 November 2025
ត្រកូល Jetour Traveller ម៉ូដែល 2026 និងដាក់សម្ភោធនៅប្រទេសចិននៅថ្ងៃទី 17 ខែវិច្ឆិកា 2025 និងម៉ូដែលប្រើសាំងដែលបានផលិតចេញរូបរាងថ្មីស្រឡាង និងរថយន្តកូនកាត់ដែលអាចសាកថ្ម (plug-in hybrid) និងត្រូវបានប្តូរឈ្មោះផងដែរ។ រថយន្ត Traveller C-DM កាលពីមុនគេស្គាល់ថាជា Shanhai T2 ដែលមានប្រព័ន្ធកូនកាត់ម៉ូទ័របីដែលមានថាមពលខ្ពស់ និងអាចផលិតកម្លាំងថាមពលបាន 340 គីឡូវ៉ាត់ (kW) និងកម្លាំងបង្វិល 700 ញូតុនម៉ែត្រ (Nm) ជាមួយនឹងរយ:ចម្ងាយការបើកបរអគ្គិសនីសុទ្ធរហូតដល់ 208 គីឡូម៉ែត្រ នេះបើយោងតាមការរាយការណ៍របស់ D-Auto។ ម៉ូដែលនេះបានរក្សាការរចនារូបរាងប្រភេទ SUV រាងជាប្រអប់ដែលផ្តោតលើការធ្វើដំណើរផ្សងព្រេង។ រថយន្តម៉ូដែលមួយនេះវាបានផ្តល់ជម្រើសជាច្រើនសម្រាប់អតិថិជនដែលតម្រូវទៅលើលក្ខណ:បែបគ្រួសារ និងលក្ខណ:ការផ្សងព្រេង។
ម៉ូដែលមួយនេះត្រូវបានអាប់ដេតរួមមាន Traveller ប្រើសាំង ដែលបំពាក់មកជាមួយនឹងម៉ាស៊ីន 1.5 T និង 2.0 T, និង Traveller C-DM កូនកាត់ដែលអាចសាកថ្មបាន។ នេះបើយោងតាមព័ត៌មានរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) ម៉ូដែលC-DM មានប្រវែង 4,795 mm (4,810mm) ទទឹង 2,006 mm និងកម្ពស់ 1,875mm ព្រមទាំងចន្លោះគម្លាតកង់មុខទៅកង់ក្រោយប្រវែង(Wheelbase) 2,800 mm ដែលមានប្រវែងវែងជាងម៉ូដែលមុខបន្តិចគឺ Shanhai T2 ។
ផ្នែកខាងក្រៅ Traveller ម៉ូដែល 2026 វាបានរក្សារូបរាងជារាងបួនជ្រុងជាមួយនឹងShap-line (squared-off silhouette with sharp lines)។ ការអាប់ដេតបន្ថែមរួមមានការកែប្រែទៅលើអំពូលភ្លើងកាត់អ័ព្ទ, ការដកបន្ទះតុបតែងបញ្ឈរខាងមុខចេញ, និងសម្រាប់ម៉ូដែលកូនកាត់ គឺមានកង់សាគួរដែលភ្ជាប់នៅចំហៀង, ភ្លើងចង្កៀងក្រោយបញ្ឈរថ្លា, និងប្រអប់បួនជ្រុងរចនាបថថ្មី( new rectangular graphics) នៅកាងខាងក្រោយ។ ចំណែកឯចំណុចលេចធ្លោផ្នែកខាងក្នុងត្រូវបានគេរំពឹងថានឹងមានរួមបញ្ចូលជម្រើសដំបូលពណ៌ខ្មៅ, ដំបូលព្រះអាទិត្យប្រភេទPanoramic (panoramic sunroof), កញ្ចក់ខាងក្រោយឯកជនភាព(rear privacy glass), ដៃទ្វារបែបបុរាណ(Traditional), និងឈ្នាន់ជើងចំហៀងFixed សម្រាប់ម៉ូដែល ដែលមានគម្លាតកង់វែងជាង។
ប្រភេទម៉ូដែលTraveller ដែលប្រើសាំងមានម៉ាស៊ីន 1.5 T ដែលផលិតកម្លាំងបាន 135 គីឡូវ៉ាត់ និងម៉ាស៊ីន 2.0 T ដែលផលិតកម្លាំងបាន 187 គីឡូវ៉ាត់ ដោយប្រភេទម៉ាស៊ីនទាំងពីរនេះភ្ជាប់ជាមួយប្រអប់លេខ dual-clutch 7 ល្បឿន។ ម៉ូដែល C-DM ម៉ានស៊ីនប្រភេទកូនកូនកាត់រួមបញ្ចូលជាមួយម៉ាស៊ីនសាំង 1.5 T ដែលត្រូវបានវាយតម្លៃអាចមានកម្លាំងថាមពល 115 គីឡូវ៉ាត់ ជាមួយនឹងម៉ូទ័រមុខពីរ (165 គីឡូវ៉ាត់/390 ញូតុនម៉ែត្រ) ឬម៉ូទ័របីដែលបានបំពាក់នៅលើម៉ូដែលនេះដែលមានកម្លាំងរហូតដល់ (340 គីឡូវ៉ាត់/700 ញូតុនម៉ែត្រ) ដោយប្រើប្រអប់លេខកូនកាត់ DHT 3 ល្បឿន និង XWD intelligent all-wheel drive។ សមត្ថភាពអាគុយមានចាប់ពី 26.7 kWh អាចបើកបរបានចម្ងាយ EV 120 គីឡូម៉ែត្រ រហូតដល់កម្លាំង 43.24 kWh អាចបើកបរបានចម្ងាយ 206-208 គីឡូម៉ែត្រ។
រថយន្ត Traveller ប្រើសាំងតម្លៃចាប់ផ្តើមពី 139,900 យន់ (ប្រហែល 19,600 ដុល្លារអាមេរិក) ខណៈ C-DM ដែលមានតម្លៃប្រហាក់ប្រហែលជិតតម្លៃម៉ូដែលប្រើសាំង សំរាប់ Shanhai T2 មានតម្លៃ(179,900 យន់ ប្រហែល 25,200 ដុល្លារអាមេរិក)។ សម្រាប់ម៉ូដែលប្រើសាំងមួយនេះគឺត្រូវបានប្រកួតប្រជែងជាមួយនឹងរថយន្តដ៏ទៀតផ្សេងទៀតដូចជា Honda CR-V 7 កៅអី និង Nissan X-Trail ខណៈ C-DM ផ្តោតលើ Haval Dragon PHEV និង Beijing BJ40 extended-range SUV។
ក្រុមហ៊ុន Jetour ដែលត្រូវបានដាក់ឲ្យដំណើរការក្រោមក្រុមហ៊ុន Chery ក្នុងឆ្នាំ 2018 ហើយបានបង្កើតម៉ាកជាយីហោឯករាជ្យនៅឆ្នាំ 2021 ផ្តោតលើរថយន្តប្រភេទ SUV និងយានយន្តផ្សងព្រេង។ ការផ្តល់ជូនទាំងរថយន្តប្រើសាំង និងរថយន្តកូនកាត់ដែលអាចសាកថ្មបានដែលមានសម្ថតភាពខ្ពស់ គឺស្របតាមយុទ្ធសាស្ត្រ OEM របស់ប្រទេសចិនក្នុងការប្រើប្រាស់ប្រព័ន្ធបញ្ជូនថាមពលចម្រុះមុនពេលការប្រើប្រាស់ប្រព័ន្ធថាមពលអគ្គិសនីពេញលេញ។
ប្រភព៖ DRIVE (D-Auto)
ប្រែសំរួល៖ Chea SokNang
