Admin, 01 December 2025
(ភ្នំពេញ) - បរិយាកាសនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប Aeon Mall សែនសុខស៊ីធី (Aeon 2) នាចុងសប្តាហ៍នេះ កំពុងពោរពេញទៅដោយភាពកក្រើក និងមនុស្សម្នាដែលមកទស្សនាព្រឹត្តិការណ៍ "2025, 4thAuto Road Show" យ៉ាងច្រើនកុះករ។អ្វីដែលធ្វើឱ្យអ្នកទស្សនាមិនអាចដើររំលងបាន គឺវត្តមានរបស់រថយន្តភីកអាប់ជំនាន់ថ្មីដែលមានមាឌធំ និងរឹងមាំខុសប្លែកពីគេ នោះគឺ JMC Grand Avenue Pro ស៊េរីឆ្នាំ 2026។
2026 JMC Grand Avene Pro
រូបរាងដ៏អំណាច "សាច់ដុំ" បែបអាមេរិកាំង ទាក់ទាញគ្រប់ក្រសែភ្នែកគ្រាន់តែក្រឡេកឃើញភ្លាម JMC Grand Avenue Pro 2026 បានបង្ហាញពីអត្តសញ្ញាណនៃភាពរឹងមាំតាមរយៈការរចនាបែបជ្រុងៗ (Boxy Design) ដែលកំពុងពេញនិយម។ បន្ទះប៉ាណាខាងមុខរាងចតុកោណកែងដ៏ធំ អមដោយចង្កៀងមុខ LED រាងអក្សរ C ដ៏មុតស្រួច ធ្វើឱ្យរថយន្តនេះមើលទៅមានអំណាច និងកាច មិនចាញ់រថយន្តភីកអាប់ល្បីៗមកពីប៉ែកអឺរ៉ុប ឬអាមេរិកឡើយ។
អ្នកចូលរួមទស្សនាក្នុងព្រឹត្តការណ៏នោះក៏ដូចជាអតិថិជនរបស់ JMC បានលាន់មាត់ថា៖ "ឡាននេះមើលផ្ទាល់ពិតជាធំណាស់មិនគួអោយជឿ! ការរចនាមុខវាមើលទៅកាច ហើយដែកក៏ក្រាស់ល្អ។ ខ្ញុំចាប់អារម្មណ៍ត្រង់ថាតម្លៃវានឹងគួប្រកួតប្រជែងខ្លាំងប៉ុណ្ណាបើធៀបនឹងម៉ូដែលនេះជាមួយរូបរាងសម្ថភាពដ៏អស្ចារ្យរបស់វាគឺវាធ្វើបានល្អ ។"
តំណាងផ្នែកលក់ក្រុមហ៊ុន JMC បានធ្វើបទបង្ហាញយ៉ាងជឿជាក់ទៅលើ ចំនុចដ៏អស្ចារ្យ របស់ Grand Avenue Pro 2026 នេះ។ រថយន្តនេះបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.3L Puma Turbo Diesel វាអាចផលិតកម្លាំងបានរហូតដល់ 177 សេះ និងកម្លាំងរមួល (Torque) ខ្ពស់ដល់ទៅ 450 ញូតុនម៉ែត្រ ដែលកម្រិតស៊ីប្រេងត្រឹមតែ 8L- 9L ប៉ុណ្ណោះក្នុង100km ។
វាបានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ZF 8-Speed ជំនាន់ថ្មី ដែលល្បីថាមានភាពធន់ និងការប្តូរលេខបានរលូន ធ្វើឱ្យការបើកបរទាំងក្នុងក្រុង និងផ្លូវ Off-road កាន់តែមានទំនុកចិត្ត។ JMC Grand Avenue Pro 2026 មានប្រព័ន្ធបើកបរ( drive mode) 7 មុខងារផ្សេងគ្នាមុខងារបើកបរ Normal mode, Eco mode, Sport mode, Mud mode(ផ្លូវភក់), Snow mode (ផ្លូវព្រិលធ្លាក់), Rock mode (ផ្លូវគ្រួស)ជាពិសេសវាអាចបើកបរក្នុងជម្រៅទឹករហូតដល់ 900mm ផងដែរ។ JMC Grand Avenue Pro 2026 ធំទូលាយ វាប្រវែង 5,450mm ទទឹង 2,055mm និងកម្ពស់1,920mm និងទម្ងន់ 3,220kg ។
ចំណែកផ្ទៃខាងក្នុងបំពាក់មកជាមួយបច្ចេកវិទ្យាទំនើប និងភាពងាយស្រួល (Interior & Tech)
បើយើងចូលទៅដល់ផ្នែកខាងក្នុងរថយន្ត JMC មួយនេះយើងទទួលអារម្មណ៏ថាវាមិនមែនជាប្រភេទ"ឡានដឹក គឺគ្រាន់តែសម្រាប់ដឹកទំនិញនោះទេ" Grand Avenue Pro 2026 បំពាក់មកនូវ
- អេក្រង់កម្សាន្ត Touchscreen ធំទូលាយទំហំ 12-inch ដែលអាចភ្ជាប់ស្មាតហ្វូនបានយ៉ាងងាយ។
- កៅអីស្បែកគុណភាពខ្ពស់ និងការរចនាតាបឡូដែលមើលទៅប្រណីតដូចរថយន្ត SUV។
- បច្ចេកវិទ្យាសុវត្ថិភាពឆ្លាតវៃ (ADAS) ក៏ត្រូវបានបំពាក់មកជាមួយផងដែរ ដើម្បីធានាសុវត្ថិភាពដល់អ្នកបើកបរ។
ការផ្តល់ជូនពិសេសក្នុងកម្មវិធី (Event Exclusive Offers)ជាមួយតម្លៃត្រឹមតែ $4,7900 ជាមួយការធានារយៈពេល 5ឆ្នាំឬ150,000kmពីក្រុមហ៊ុន JMC Auto Cambodia ផ្ទាល់តែម្តង។
Interior JMC Grand Avenue Pro 2026
សរុបសេចក្តី ការមកដល់របស់ JMC Grand Avenue Pro 2026 នៅក្នុងព្រឹត្តិការណ៍ 2025 Auto Road Showលើកទី4 នេះ គឺជាសារមួយបញ្ជាក់ថា ទីផ្សាររថយន្តភីកអាប់នៅកម្ពុជានឹងកាន់តែមានភាពប្រកួតប្រជែង។ សម្រាប់អ្នកដែលស្វែងរករថយន្តភីកអាប់ដែលមានរូបរាងធំ កម្លាំងខ្លាំង និងបច្ចេកវិទ្យាទំនើប ក្នុងតម្លៃសមរម្យ នេះគឺជាជម្រើសដែលមិនគួរមើលរំលងជាមួយ JMC Grand Avenue Pro 2026។រាល់ព័ត៌មានលម្អិតលោកអ្នកសាកសួរឬអញ្ជើញមកដល់ Showroomក្នុងការធ្វើតេស្តសាកល្បងបើកនៅក្រុមហ៊ុន JMC ដោយផ្ទាល់បាន៕
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ AC Auto.
