Admin, 21 November 2025
2026 Kawasaki W230
ក្រុមហ៊ុន Kawasaki បាននាំចូលទីផ្សារប្រភេទម៉ូតូ Retro (បែបបុរាណ) ទំហំតូច ជាមួយនឹងម៉ូដែលថ្មីគឺ W230 ដែលត្រូវបានកំណត់សម្រាប់ការនាំចេញទៅលក់នៅចក្រភពអង់គ្លេសនៅដើមឆ្នាំ 2026។
ម៉ូតូ W230បានមកដល់ចក្រភពអង់គ្លេសថ្មីៗនេះបន្ទាប់ពីមានការរីកដុះដាលនៅក្នុងផ្នែកទីផ្សារវិស័យម៉ូតូមួយចំនួនដែលមានទំហំ ក្រោម 500cc ដូចជា Honda's GB350S ដែល មានប្រជាប្រិយភាពបំផុត។ ម៉ូដែលថ្មីឆ្នាំ 2026 របស់ក្រុមហ៊ុន Kawasaki នេះ គឺផ្អែកលើលំនាំមួយរបស់ម៉ូដែល 650-W1 ដែលមានទំហំធំជាង ដែលត្រូវបានដាក់ឱ្យដំណើរការដំបូងនៅក្នុងឆ្នាំ 1965។
ម៉ូតូ W230 នឹងបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅចក្រភពអង់គ្លេសក្នុងព្រឹត្តិការណ៍ MCL25 ហើយនឹងដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះរហូតដល់ថ្ងៃទី 24 ខែវិច្ឆិកា 2025 នៅ NEC ក្នុងទីក្រុង Birmingham។ វាត្រូវបានកំណត់ថា នឹងមានការចែកចាយ ក្នុងហាងឆាប់ៗចាប់ពីខែមករា ឆ្នាំ 2026 នេះទៅក្នុងតម្លៃ 6 ពាន់ដុល្លាជាង។
ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនស៊ីឡាំងតែមួយ ចាក់ប្រេងឥន្ធនៈ (Fuel-injected) ទំហំកម្លាំង 233cc ដែលផលិតកម្លាំង 17.3bhp @ 7,000rpm និងកម្លាំងបង្វិល 18N.m @ 5800rpm ។ដើម្បីរក្សា រូបរាងលំនាំដើមអោយដូចនិងម៉ូដែល 650-W1 ម៉ូដែល W230 ថ្មីនេះបានទទួលយកនូវរូបរាងលក្ខណ:ខាងក្រៅសាមញ្ញស្រាល កម្ពស់កៅអីទាប កម្លាំងងាយស្រួល ដែល ការរចនាផ្តោតទៅក្នុងយុគសម័យទស្សវត្តទី 60s ផ្តល់ភាពស្រស់ស្រាយទៅអោយអ្នកជិះកាន់តែច្រើនជាងពេលណាៗទាំងអស់ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុន Kawasaki UK។
2026 Kawasaki W230
សម្រាប់ប្រព័ន្ធហ្វ្រាំង គឺប្រភេទហ្វ្រាំងឌីសតែមួយទំហំ 265mm បំពាក់ជាមួយកាលីព័រស៊ីឡាំងពីរនៅផ្នែកខាងមុខ។ នៅផ្នែកខាងក្រោយ គឺមានឌីសតែមួយទំហំ 220mm និងកាលីព័រស៊ីឡាំង តែមួយ។
ការដំឡើងប្រព័ន្ធជើងក្រោម (Suspension setup) រួមមានដងបូម Telescopic forks ទំហំ37mm នៅផ្នែកខាងមុខ និងបូម រ៉ឺស័រភ្លោះ (twin shocks)នៅផ្នែកខាងក្រោយជាមួយ adjustable preload។
កៅអីត្រូវបានកំណត់កម្ពស់745mm ជាមួយនឹងទម្ងន់ប៉ាន់ស្មានប្រហែល133kg ។ ម៉ូដែល W230មានកម្ពស់ពីដីមកដល់បាតក្រោម150mm (Ground clearance) និងចំណុះធុងសាំងអាចផ្ទុកចំណុះបាន 12 លីត្រ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
