Admin, 10 December 2025

              (USA): ក្រុមហ៊ុន Kia មិនមែន​ជា​ឈ្មោះ​ដំបូង​ដែល​គេ​គិត​ដល់​នៅពេល​និយាយ​ដល់​រថយន្ត​ភីកអាប់​នោះ​ទេ។ ប៉ុន្តែ​ម៉ាកយីហោ​នេះ​កំពុង​ព្យាយាម​ផ្លាស់ប្តូរ​រឿង​នោះ។ Kia បាន​ដាក់​លក់​រថយន្ត​ភីកអាប់ Tasman ទំហំ​មធ្យម body-on-frame ដើម្បី​ប្រកួតប្រជែង​ជាមួយ Toyota Hilux និង Ford Ranger នៅ​ក្នុង​ទីផ្សារ​អូស្ត្រាលី។ ហើយម៉ាក​យីហោ​កូរ៉េ​នេះ​កំពុង តែពិចារណា​បង្កើត​រថយន្ត SUV body-on-frame ផង​ដែរ ប្រសិនបើ​អ្វីៗអាច​ដំណើរការ​ដោយ​ជោគជ័យ។



ប៉ុន្តែ​លទ្ធផល​ដំបូង​ពី​ការ​សម្ពោធ Tasman បាន​ចេញ​មក​ហើយ ហើយ​សូម្បីតែ Kia ក៏​ទទួល​ស្គាល់​ថា​វា​មិនបាន​ដំណើរការ​ដោយ​ជោគជ័យ​ទាំងស្រុង​ផងដែរ។ លោក Dennis Piccoli ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន Kia Australia បាន​និយាយ​ជាមួយ​គេហទំព័រ​អូស្ត្រាលី CarExpert។ លោក​បាន​បញ្ជាក់​ថា Tasman មិន​បាន​បំពេញ​តាម​គោលដៅ​​​មហិច្ឆតាដំបូង​របស់​ខ្លួនគឺការ​លក់ Tasman អោយបានចំនួន 20,000 គ្រឿង នោះ​ទេ។ យីហោ​នេះ​បាន​លក់ Tasman បាន​ត្រឹមតែចំនួន 3,700  គ្រឿង ប៉ុណ្ណោះ​នៅ​អូស្ត្រាលី​ចាប់តាំងពី​ការ​ដាក់​លក់​នៅ​ខែ​កក្កដា ដោយ​ទទួល​បាន​ចំណែក​ទីផ្សារ​តិច​ជាង 2%។

ខណៈ​ដែល​ម៉ូដែល​ប្រភេទ​ដូចជា X-Pro កំពុង​ដំណើរការ​បាន​ល្អ Kia កំពុង​ជួប​ការ​លំបាក​ជាមួយ​នឹង​ម៉ូដែល​តម្លៃ​ទាប​របស់​ខ្លួន។ លោក Piccoli បាន​កត់សម្គាល់​ថា ផ្នែក​មួយ​នៃ​ការ​លក់​ម៉ូដែល affordable trim យឺតនោះ​គឺមកពីការ​កង្វះខាត​ភាព​ត្រឹមត្រូវ​សម្រាប់​ក្រុម​យានយន្ត (fleets) ដែល Kia កំពុង​ព្យាយាម​កែតម្រូវ។


ផែនការ​ក្នុងការនាំចេញទីផ្សារ​សហរដ្ឋអាមេរិក

ក្រុមហ៊ុន Kia បាន​បញ្ជាក់​ថា មិន​មាន​ផែនការ​ណា​មួយ ក្នុង​ការ​នាំ Tasman ទៅ​កាន់​សហរដ្ឋអាមេរិក​នោះ​ទេ។ ហេតុផល​សំខាន់​មួយ​គឺ "ពន្ធ​ (Chicken Tax)" ដែល​ជា​ពន្ធ ២៥% ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​លើ ការនាំចូលរថយន្ត​ភីកអាប់ដែលកើតមាន​តាំងពី​ឆ្នាំ 1964 មក​(ព័ន្ធដែលបានកំណត់ក្នុងការនាំចូលរថយន្តភីកអាប់ចូលទឹកដីសហរដ្ឋអាមេរិក)។ Kia បានផលិត Tasman នៅ​កូរ៉េ​ខាងត្បូង ដើម្បី​នាំ Tasman ទៅទឹកដី​អាមេរិក Kia ​ត្រូវតែ​រក​កន្លែង​ផលិត​នៅក្នុងទឹកដី​អាមេរិក​។​នោះ​គឺជាការដាក់ទុនចំណាយមុន​ក្នុង​ការផលិតដែល​ធានា​បានថា​រថយន្ត​នេះ​ត្រូវ​គោរពតាម​ស្តង់ដារ​សុវត្ថិភាព និង​ការ​បំភាយ​ឧស្ម័នស្របទៅតាម​ច្បាប់របស់​សហរដ្ឋអាមេរិក។

ទោះបីជា​មិន​នាំ Tasman ទៅអាមេរិក​ក៏ដោយ Kia ពិតជា​មាន​ផែនការនាំ​ចូល​​រថយន្ត​ភីកអាប់​ទំហំ​មធ្យម​របស់ខ្លួនក្នុងទីផ្សារសហរដ្ឋ​អាមេរិក។ ក្នុង​ព្រឹត្តការណ៏ CEO Investor Day ឆ្នាំ 2025 របស់​ខ្លួន ម៉ាកយីហោ​មួយនេះ​បាន​បង្ហាញពី​ផែនការ អភិវឌ្ឍ​រថយន្ត​ភីកអាប់​អគ្គិសនី​សម្រាប់​សហរដ្ឋ​​អាមេរិក ដោយ​មាន​គោលដៅ​លក់ទៅដល់ 90,000 គ្រឿង ក្នុង​មួយ​ឆ្នាំ។


ទោះជាយ៉ាងណា នៅក្នុងផែនការ​ពិភពរថយន្ត​តែងតែ​អាច​មាន​ការ​ផ្លាស់ប្តូរ។ Kia បាន ផ្តល់​ការ​លើកទឹកចិត្ត five-figure incentives ដើម្បី​លក់រយន្តប្រភេទ EVs ដែល​ខ្លួន​មាន​នៅ​អាមេរិក។ ម៉ាកយីហោ​មួយនេះ បាន​ដក​ការដាក់តាំងបង្ហាញ​ប្រភេទរថយន្ត​Kia EV4 ពី​ប្រទេស​នេះ​ដោយ​គ្មានពេល​កំណត់ ​ក៏ព្រោះដោយសារតែ​ពន្ធគយ។ ហើយ​លោក Russell Wager អនុប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Kia America បាន​ប្រាប់ភា្នក់ងារសារព័តមាន​ទស្សនាវដី្ត Car and Driver ថា Kia អាច ពិចារណា​ឡើងវិញ ក្នុង​ការ​នាំ​រថយន្ត​ភីកអាប់​អគ្គិសនី​ទៅ​សហរដ្ឋអាមេរិក។

ប្រសិនបើ Kia សម្រេចចិត្ត​លុបចោល​ផែនការ​រថយន្ត​ភីកអាប់​អគ្គិសនី​របស់​ខ្លួន យីហោ​នេះ​អាចយកលំនាំ body-on-frame របស់Hyundai​ ថ្មី ដើម្បី​បង្កើត​រថយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ ឬ​កូនកាត់(​hybrid truck)។ រថយន្ត​នោះ​ត្រូវ​បាន​កំណត់​ថា​នឹង​មកដល់​មុន​ដំណាច់​ឆ្នាំ2029 ឬ​​2030 ដោយ​មាន​សក្តានុពល​ជាមួយ​បច្ចេកវិទ្យា EV គ្រប់​ជួរម៉ូដែល ​ដែល​អាច​ទាក់ទាញ​អ្នកទិញ​ជនជាតិ​អាមេរិក​កាន់តែ​ច្រើន៕

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)