Admin, 4 hours ago

                 ម៉ូដែលថ្មីសម្រាប់ឆ្នាំ 2026 រថយន្ត Kia K4 Hatchback ជាមូលដ្ឋានគឺជាប្រភេទ K4 Sedan ដែលត្រូវបានកាត់បន្ថយប្រវែងផ្នែកខាងក្រោយចេញចំនួន 279mm។ ការផ្លាស់ប្តូររូបរាងនេះបានធ្វើឱ្យ K4 Hatchback មានរូបរាងស្រដៀងទៅនឹងរថយន្ត Volkswagen Golf GTI និង Audi A3 Sportback។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការសាកល្បងនៅលើទីលាន យើងបានរកឃើញថា សមត្ថភាពរបស់វាហាក់មិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងរូបរាងដ៏ស្ព័ររបស់វានោះទេ។

ម៉ាស៊ីន និងសមត្ថភាពបើកបរ

ជាស្តង់ដារ វាបំពាក់ម៉ាស៊ីន 2.0 លីត្រ កម្លាំង 147 សេះ ជាមួយប្រអប់លេខ CVT ប៉ុន្តែម៉ូដែលដែលយើងបានសាកល្បងគឺប្រភេទ Turbo 1.6 លីត្រ កម្លាំង 190 សេះ ដែលប្រើប្រាស់ប្រអប់លេខអូតូ 8 គ្គល្បឿន។ ជាមួយទម្ងន់ 1,510 គីឡូក្រាម រថយន្តនេះអាចស្ទុះពី 0 ដល់ 96គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 7 វិនាទី ដែលស្ថិតក្នុងចំណោមរថយន្តល្បឿនលឿនក្នុងថ្នាក់រថយន្តខ្នាតតូច (Compact-car)

ម៉ាស៊ីន Turbo ផ្តល់នូវកម្លាំងរុញ និងការឆ្លើយតបបានល្អ ប៉ុន្តែយើងសង្កេតឃើញថា មានការយឺតយ៉ាវបន្តិចក្នុងការទម្លាក់លេខ (Downshifts) នៅពេលត្រូវការថាមពលដើម្បីជែងរថយន្តដទៃ។


ភាពស្ងប់ស្ងាត់ និងផាសុកភាព

ម៉ូដែល GT-Line និង GT-Line Turbo បំពាក់យ៉ាន់កង់ទំហំ 18 អ៊ីញ ជាមួយសំបកកង់ដែលមានស្រទាប់ប៉ុងខាងក្នុងដើម្បីកាត់បន្ថយសំឡេងរំខានពីផ្លូវ។ ចំណុចនេះធ្វើឱ្យ K4 Hatchback មានភាពប្រណីត និងស្ងប់ស្ងាត់ល្អ៖

  • សំឡេងរំខាន: សំឡេងខ្យល់ និងសំឡេងម៉ាស៊ីនត្រូវបានគ្រប់គ្រងបានយ៉ាងល្អ សូម្បីតែពេលជាន់បង្កើនល្បឿនខ្លាំងក៏ម៉ាស៊ីនបញ្ចេញសំឡេងតិចៗប៉ុណ្ណោះ។
  • ផ្នែកខាងក្នុង: កៅអីមានផាសុកភាពល្អ ដោយប្រើប្រាស់សម្ភារៈ SynTex (ស្បែកសិប្បនិម្មិត)។ ប្រភេទ GT-Line Turbo មានបន្ថែមមុខងារខ្យល់ចេញចូលកៅអី (Ventilated seats) នៅក្នុងកញ្ចប់បច្ចេកវិទ្យា។
  • បច្ចេកវិទ្យា: បំពាក់អេក្រង់ Touchscreen ទំហំ 12.3 អ៊ីញ ដែលឆ្លើយតបបានរហ័ស និងមានប៊ូតុងបញ្ជាពិតៗ (Physical switchgear) នៅលើតាប្លូ និងចង្កូត ដែលងាយស្រួលប្រើប្រាស់។


ប្រព័ន្ធបូម និងការទប់លំនឹង

ការកំណត់ប្រព័ន្ធបូម (Suspension) គឺមិនរឹងពេក ហើយក៏មិនទន់ពេកដែរ។ សម្រាប់ម៉ូដែល GT-Line និង Turbo ក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធបូមក្រោយបែប Multilink ដែលទំនើបជាងមុន។ បើធៀបនឹង VW GTI រថយន្ត K4 Hatchback ផ្តល់នូវការបើកបរដែលរលោងជាងលើផ្លូវដែលមានភាពរលាក់ ប៉ុន្តែការទប់លំនឹងតួខ្លួន (Body motions) នៅមានកម្រិតបន្តិច បើធៀបនឹងរថយន្តស្ព័រពិតប្រាកដ។

ជារួម Kia K4 Hatchback គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានរថយន្តដែលមានរូបរាងទាន់សម័យ បើកបរមានភាពរលូន និងមានបច្ចេកវិទ្យាទំនើប បើទោះបីជាវាមិនមែនជារថយន្តស្ព័រកម្រិតខ្លាំង (Hot Hatch) ក៏ដោយ។



ប្រភព៖ United State

ប្រែសំរួល៖ Chea SokNang (AC Auto)