Admin, 17 hours ago
Kosmera ដែលជាម៉ាករថយន្តថ្មីរបស់ចិនស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Dreame បានបញ្ចេញរូបភាពបង្អួត (Teaser) ជាផ្លូវការនូវរថយន្តអគ្គិសនីចំនួនពីរម៉ូដែល ដែលនឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិកកម្រិតពិភពលោក CES 2026 នៅទីក្រុង Las Vegas ចាប់ពីថ្ងៃទី 6 ដល់ទី 9 ខែមករា 2026កន្លងទៅ។ យោងតាមគេហទំព័រ Autohome រថយន្តទាំងពីរនេះត្រូវបានបង្ហាញជារូបរាងទ្វារបួន ដែលសង្កត់ធ្ងន់លើសមត្ថភាពបើកបរបែបរថយន្តស្ព័រ និងការរចនារូបរាងខាងក្រៅយ៉ាងទាក់ទាញបំផុត។
Kosmera’s hypercar teaser shows a low hood, a flowing roofline, and advanced aerodynamics.
ម៉ូដែលទីមួយនេះ គឺជាគំរូរថយន្តអគ្គិសនី Hypercar កម្រិតខ្ពស់ដែលមានសមាមាត្ររូបរាងស្រដៀងនឹង Supercar និងមានតួខ្លួនតាមលក្ខណៈ Aerodynamic។ ការបង្ហាញខ្លួនជាផ្លូវការ ម៉ាស៊ីនរបស់ Hypercar នេះមានកម្លាំងរហូតដល់ 1,903 សេះ ដោយកង់នីមួយៗត្រូវបានបញ្ជារដោយម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងប្រហែល 476 សេះ។ ការកំណត់រចនាសម្ព័ន្ធនេះត្រូវបានគេរាយការណ៍ថា វាមានគោលដៅសម្រេចឱ្យបាននូវសមាមាត្រកម្លាំងធៀបនឹងទម្ងន់ជិត 1:1 ដែលជាលក្ខណៈបច្ចេកទេសកម្រឃើញ មានសូម្បី តែលើរថយន្តសមត្ថភាពខ្ពស់ៗដ៏ទៃផ្សេងទៀត។
រូបភាពTeaser បានបង្ហាញពី គ្លប់ម៉ាស៊ីនខ្លី (low hoodline), Steeply raked (A-pillars) បញ្ឈរខ្លាំង និងខ្សែដំបូលមានលំហូរស្របគ្នា។ តួរថយន្តត្រូវបានគេរាយការណ៍ថាមានការ រួមបញ្ចូលនូវសម្ភារៈសមាសធាតុ (Composite) កម្រិតប្រើប្រាស់ក្នុងវិស័យអវកាស និងគ្រឿងបង្គុំដែលផលិតដោយការព្រីនលក្ខណៈ3D ដើម្បីបង្កើនភាពរឹងមាំនៃតួខ្លួន ខណៈពេលដែលវាអាចរក្សាទម្ងន់ឱ្យនៅកម្រិតស្រាលបំផុត។ Hypercar នេះក៏ត្រូវបានគេនិយាយថា វាមានបំពាក់មកជាមួយប្រព័ន្ធបូម Active Linear-motor Suspension ដែលអាចផ្លាស់ប្តូររវាងការបើកបរដែលផ្តល់ផាសុកភាព និងការបើកបរបែបការប្រណាំង។
បច្ចេកវិទ្យាបន្ថែមផ្សេងទៀតរួមមាន៖
- AI Driver Coaching: ប្រព័ន្ធជំនួយការបង្វឹកអ្នកបើកបរដោយប្រើបញ្ញាសិប្បនិម្មិត។
- Steer-by-wire: ប្រព័ន្ធបញ្ជាចង្កូតតាមរយៈខ្សែអេឡិចត្រូនិក។
- AR HUD: អេក្រង់ឆ្លុះលើកញ្ចក់មុខប្រភេទ Augmented-reality ដែលបង្ហាញពីគន្លងផ្លូវបើកបរដ៏ល្អបំផុត។
ទោះជាយ៉ាងណាលក្ខណៈបច្ចេកទេសពេញលេញមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។
Aggressive four-door KOSMERA sports sedan previews CES 2026.
ម៉ូដែលទីពីរដែលត្រូវបានបង្ហាញជា Teaser ផងដែរ គឺជារថយន្ត Sedan បែបស្ព័រទ្វារបួន ឬប្រភេទ Fastback។ ធាតុផ្សំនៃការរចនារួមមាន គ្លប់ម៉ាស៊ីនវែងជាងមុន, Pronounced shoulder line រថយន្តច្បាស់ៗ, សំបកកង់មានសមត្ថភាពខ្ពស់, ហ្វ្រាំងខ្នាតធំ និង ស្លាបកន្ទុយត្រី (Rear wing) បែបឌីណាមិក(dynamic driving)។ លក្ខណៈពិសេស ទាំងនេះ បង្ហាញពីការផ្តោតលើសមត្ថភាពបើកបរដ៏រស់រវើក និងការទាក់ទាញផ្នែកចក្ខុវិស័យ។
នៅក្នុងពិព័រណ៍ CES ក្រុមហ៊ុន Kosmera ត្រូវបានរំពឹងថានឹងដាក់បង្ហាញរថយន្តទាំងពីរ ជាលក្ខណៈគំរូ (Static prototypes) ដើម្បីបង្ហាញពីការរចនាខាងក្រៅ និងខាងក្នុង ជាជាងការបង្ហាញមុខងារផលិតកម្មដែលរួចរាល់សម្រាប់ការលក់។ បច្ចុប្បន្ន មិនទាន់មានការប្រកាសជាផ្លូវការពីតម្លៃ ឬកាលវិភាគបញ្ចេញលក់រថយន្តទាំងពីរម៉ូដែលនេះនៅឡើយទេ។ ការបង្ហាញខ្លួននេះគឺជាឱកាសមួយសម្រាប់អ្នកសង្កេតការណ៍ក្នុងវិស័យឧស្សាហកម្មរថយន្ត ដើម្បីវាយតម្លៃលើការរចនា លក្ខណៈសម្បត្តិ និងសមត្ថភាពដែលបានរាយការណ៍របស់រថយន្តទាំងពីរនេះ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
