Admin, 15 December 2025

​​​             បន្ទាប់ពីមានការច្របូកច្របល់ដែល ក្រុមហ៊ុន KTM ឈានជិតទៅដល់ ការក្ស័យធន និង​បញ្ឈប់ការ​ផលិតអស់រយៈពេលជាច្រើនខែ គឺជារឿងដែលគួរឱ្យយល់បានថា ការដាក់ឱ្យ​ដំណើរការ​ពីផលិតផលថ្មីរបស់ក្រុមហ៊ុនប្រហែលជាមិនអាចដំណើរការតាមកាលវិភាគដែលបានគ្រោងទុកដំបូងនោះឡើយ។ ប៉ុន្តែជាមួយនឹងកម្លាំងហិរញ្ញវត្ថុរបស់ម្ចាស់ថ្មីគឺក្រុមហ៊ុន Bajaj នៅពីក្រោយក្រុមហ៊ុន​មួយនេះ និងនាពេលអនាគតដ៏ ភ្លឺស្វាងនៅពេលខាងមុខ​របស់ KTM កំពុងចាប់ផ្តើម​ ហើយក៏មានការ អនុម័តអោយចេញម៉ូដែលប្រភេទថ្មីដែល​បានផ្សព្វផ្សាយនៅក្នុងទីផ្សារអឺរ៉ុបដែលបានបង្ហាញថា ជួរម៉ូដែលផលិតផលថ្មីនឹងចេញឆាប់ៗ​នេះ ក្នុងនោះក៏មានម៉ូដែលថ្មី 1390 Super Duke RR និងម៉ូដែល R ដែលមានស្រាប់។

Just like the 1290 Super Duke RR, an Akrapovič muffler, lots of carbon fiber and forged wheels contribute to the 1390 Super Duke RR’s lower weight.KTM


ម៉ូដែល 1290 Super Duke ជំនាន់មុនត្រូវបានគេស្គាល់ថានៅក្នុងស៊េរី RR ចំនួនពីរដែលមាន​ចំនួនកំណត់ក្នុងឆ្នាំ 2021 និង 2023 ដែលម៉ូដែលនីមួយៗមានតែចំនួន​500 គ្រឿងប៉ុណ្ណោះ ដែលមានតម្លៃកើនឡើងគួរឱ្យកត់សម្គាល់លើសតម្លៃម៉ូដែលស្តង់ដារ និងមានការអាប់ដេតមួយ​ចំនួនដូចជា ការកាត់បន្ថយទម្ងន់ និងការអាប់ដេតប្រព័ន្ធជើងក្រោមអោយកាន់តែប្រសើរឡើង។ ការអនុម័តលើម៉ូដែល 1390 Super Duke RR ថ្មីគឺដើរតាមមាគ៌ាដូចគ្នា ដោយមិន​បន្ថែម​នូវកម្លាំងម៉ាស៊ីន ឬកម្លាំងបង្វិលនោះទេ ប៉ុន្តែមានទម្ងន់​ស្រាលជាងម៉ូដែល R។

សហគមន៏អឺរ៉ុបបានអនុម័តលើឯកសារចុះបញ្ជីដែលមិនមានភ្ជាប់មកជាមួយរូបភាពទេ ប៉ុន្តែពួកគេផ្តល់​តែកម្រិតព័ត៌មានបច្ចេកទេសដែលមាន​ប្រយោជន៍ ពីឯកសាររបស់ 1390 Super Duke RR យើងដឹងថាវាលេចធ្លោជាងម៉ូដែល​ក្នុងជួរម៉ូដែលរបស់​វា ​ជាមួយនឹង បំពង់ស៊ីមាំងមានសម្លេងស្ងាត់ ម៉ាក​ Akrapovič។ វារចនាចេញពីដែក Titanium ដែលមានលក្ខណៈស្រប គ្នា ជាមួយនឹងបំពង់ភ្លោះ​(ដែលដាក់ត្រួតស៊ីគ្នា ដែលត្រូវបានផ្តល់ជូន​ជា​ជម្រើស​ដែលមានដាក់ នៅក្នុងកាតាឡុក (Catalog ) ហើយក៏មិនមានបន្ថែមកម្លាំងនោះទេ បើតាមការអនុម័តបានបង្ហាញថាម៉ូដែលសេរីថ្មីនេះមានកម្លាំង 188hp @10,000rpm និង កម្លាំងបង្វិល​ 145 N.m @8,000rpm ដូចម៉ូដែលស្តង់ដារដែរ។ ទោះជាយ៉ាងណាក៏ដោយ វាបានចូលរួមចំណែកដល់ ការកាត់បន្ថយទម្ងន់ ដោយម៉ូតូ 1390 Super Duke RR មានទម្ងន់ 204kg ជាមួយនឹងទម្ងន់មានសាំងពេញ វាមានទម្ងន់​ 211kg ប្រៀបធៀបនិង ម៉ូដែល R ស្តង់ដារ​វាមានទម្ងន់ដូចគ្នា។ បំពង់ស៊ីមាំងតែមួយមុខយើងមិនអាចពន្យល់បានថាវាអាចកាត់ បន្ថយទម្ងន់បែបនេះបានទេ ប៉ុន្តែយើយអាចមើលឃើញលក្ខណៈរបស់វាដូចនៅលើម៉ូដែល 1290 Super Duke RR សេរីចាស់បាន។ នៅលើម៉ូតូនោះ កត្តារួមចំណែកផ្សេងទៀតរួមមាន អាគុយ Lithium-ion ជំនួសឱ្យ Lead-acid, កង់ស្រាល (lightweight wheels), ផ្នែកខាងក្រោយបំពាក់កៅអីរួមតែមួយ (single-seat tail) និង បន្ទះតួខ្លួន Carbon-fiber រូបមន្តដូចគ្នានេះទំនងជានឹងអនុវត្តចំពោះ សេរី 1390 ។ កៅអីតែមួយកំណែពី 1290 សេរីចាស់នឹងមានចំនុចមួយចំនួនទៀតដោយផ្ទាល់ ឧទាហរណ៍ ដូចជាទំហំកង់ដែលមានកាំ​ 7 បន្ទះ(7 spoke) ដែលបំផុសគំនិតចេញពីកង់របស់ MotoGP RC16 ដែលកាត់បន្ថយទម្ងន់បានប្រហែល 1.36kg។


No images have surfaced of the 2026 KTM 1390 Super Duke RR, but approval filings indicate it will follow the same formula for less weight as the 2023 1290 Super Duke RR.KTM


នៅពេលនិយាយដល់ប្រព័ន្ធជើងក្រោមម៉ូដែល RR ជំនាន់មុន វាបានជៀសវាងការប្រើប្រាស់ឧបករណ៏ ប៊ូមអេឡិចត្រូនិចដ៏ឆ្លាតវៃ ជាមួយទម្ងន់ផងដែរ វាបានបំពាក់មកជាមួយឧបករណ៏ម៉ាក WP Apex Pro ដែលផ្តោតលើទីលានប្រណាំង ជាមួយនឹងប៊ូមប្រភេទ Showa 7746 និង Forks 7548 ដែលអាច​សារ៉េដោយដៃបាន (manual damping)។ ហើយជាថ្មីម្តងទៀត វាមិនមែនជារឿងគួអោយភ្ញាក់ផ្អើល​ទេដែល​​ឃើញគ្រឿង ស្រដៀងៗគ្នាលេចឡើងនៅលើ 1390 Super Duke RR។ ការអនុម័តលើម៉ូដែលនេះមិនមានព័ត៌មានលម្អិតជាក់លាក់ទាំងអស់នោះទេ ប៉ុន្តែពួកវាត្រូវគេបង្ហាញ

ពីទំហំ របស់ម៉ូតូ ដែលបង្ហាញថាវាធំជាងម៉ូដែល​1290 0.7inch (17.78mm) កន្លែងកាត់ដៃចង្កូត វែងជាងម៉ូតូស្តង់ដារ — ការផ្លាស់ប្តូរប្រហែលជាដោយសារតែការបន្ថែម របាំងការពារដងទ្រទម្ងន់ បែបប្រណាំង (race-style lever guards) ជាជាងការរចនាឡើងវិញនៃដៃចង្កូតខ្លួនឯង — និងមានប្រវែង​វែងជាងម៉ូតូស្តុក (stock bike) ជិត 0.1inch (2.54mm) ដែលត្រូវគ្នានឹងម៉ូដែល Brabus 1400 R ដែលត្រូវបានដាក់បង្ហាញថ្មីៗនេះ ដែលផ្នែកខាងក្រោយបំពាក់មកជាមួយកៅអីរួមតែមួយ​ផងដែរ។ ប្រវែងគន្លាតចន្លោះកង់មុខទៅកង់ក្រោយ (Wheelbase) មិនត្រូវបានផ្លាស់ប្តូរទេ​គឺមាន​ប្រវែង1,491mm ដែលបង្ហាញថាវាគ្មានភាពខុសគ្នាខ្លាំងនៅក្នុងលក្ខខណ្ឌនៃរូបរាងនោះទេ ហើយក៏មិនមានការផ្លាស់ប្តូរទំហំសំបកកង់ដែរ ដែលផ្នែកខាងមុខមានទំហំ120/70-17​ និងទំហំ 200/55-17នៅផ្នែកខាងក្រោយ។



ការបរិច្ឆេទនៃការដាក់ឱ្យដំណើរការរបស់ KTM ដែលបានពន្យារពេលមានន័យថា ម៉ូតូមួយចំនួន​ដែលត្រូវបានដាក់បង្ហាញកាលពីមួយឆ្នាំមុននៅតែមិនទាន់ចែកចាយទៅដល់ហាងលក់នៅឡើយ ដូច្នេះវាពិបាកក្នុងការប៉ាន់ស្មានថាតើ 1390 Super Duke RR នឹងបង្ហាញខ្លួននៅពេលណា ប៉ុន្តែការអនុម័តប៉ាតង់របស់សហគមន៏អឺរ៉ុបក្នុងចុះបញ្ជីវាជាម៉ូដែលឆ្នាំ 2026 ដែលបង្ហាញថា វានឹងមកដល់ក្នុងរយៈពេលពីរបីខែខាងមុខនេះ៕


ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors