Admin, 10 April 2026

                ប៉ុន្មានខែបន្ទាប់ពីរូបភាពត្រូវបានលេចធ្លាយតាមរយៈឯកសារចុះបញ្ជីប្រភេទ ពេលនេះក្រុមហ៊ុន KTM បានដាក់សម្ពោធជាផ្លូវការនូវម៉ូតូស្ព័រម៉ាស៊ីនពីរស៊ីឡាំងជួរថ្មី 450 RC ប៉ុន្តែរហូតមកដល់ពេលនេះ វាមានលក់តែនៅក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះ។

ម៉ូតូនេះត្រូវបានគេឃើញកំពុងជិះសាកល្បងកាលពីខែសីហាឆ្នាំមុន ដែលតាមពិតទៅវាគឺជាកំណែរចនារូបរាងថ្មីរបស់ម៉ូដែល CFMoto 450SR-S (ដែលជាកំណែខ្ពស់របស់ 450SS) ដោយមានបំពាក់នូវដៃយោលម្ខាង (Single-sided swingarm)។ ទោះជាយ៉ាងណាក៏ដោយ កំណែរបស់ KTM មិនត្រឹមតែមានសំបកតួថ្មីប៉ុណ្ណោះទេ វាក៏មានកម្លាំងខ្លាំងជាង និងជុំម៉ាស៊ីនខ្ពស់ជាង CFMoto ផងដែរ ព្រមទាំងទទួលបានប្រព័ន្ធបូម និងហ្វ្រាំងថ្មីស្រឡាង។

Is the 450 RC a prelude of what we can expect for a twin-cylinder KTM sportbike for the global market?KTM


ការរចនា និងរូបរាង

450 RC មានរូបរាងស្រដៀងនឹងម៉ូដែលធំ 990 RC R ដែលជាម៉ូតូម៉ាស៊ីនឌុបខ្នាតកណ្តាលរបស់ក្រុមហ៊ុន Mattighofen។ ការរចនាមានបំពាក់ភ្លើងមុខចំកណ្តាល អមដោយស្លាបសងខាង (Winglets) នៅផ្នែកខាងមុខនៃរបាំងខ្យល់ ដែលស៊ីគ្នាជាមួយបន្ទះសំបកតួចំហៀងដោយគ្មានឃើញក្បាលខ្ចៅឡើយ។ វាជារូបរាងដ៏លេចធ្លោដែលសក្ដិសមជា "KTM" ពិតប្រាកដ ជាពិសេសនៅពេលវាមានពណ៌ទឹកក្រូចដែលជាពណ៌តំណាងប្រេន។

គ្រឿងបង្គុំ និងសមត្ថភាពម៉ាស៊ីន

នៅក្រោមសំបកតួ វាប្រើប្រាស់គ្រោងឆ្អឹងដែកទុយោ (Tubular steel frame) ដូចទៅនឹង CFMoto 450SS ប៉ុន្តែប្រើប្រាស់ម៉ាស៊ីនពីរស៊ីឡាំងជួរ 450cc ដែលត្រូវបានកែសម្រួល៖

  • កម្លាំងសេះ: KTM ផលិតបាន 55 សេះ នៅកម្រិត 10,000 ជុំក្នុងមួយនាទី (ខ្លាំងជាង CFMoto ដែលមានកម្លាំង 51 សេះ)។
  • កម្លាំងបង្វិល: ម៉ូតូទាំងពីរផលិតបាន 40N.m ដូចគ្នា ប៉ុន្តែ KTM សម្រេចកម្លាំងនេះនៅកម្រិត 8,000 ជុំក្នុងមួយនាទី។
  • ទម្ងន់: KTM មានទម្ងន់សរុបត្រឹមតែ 168 គីឡូក្រាម  ដែលស្រាលជាង CFMoto 450SS ចំនួន 2.20kg


The 450 RC uses a TFT dash.KTM

ប្រព័ន្ធបូម ហ្វ្រាំង និងបច្ចេកវិទ្យា

  • ប្រព័ន្ធបូម: ប្រើប្រាស់ប្រេនក្នុងស្រុក WP ដែលមានបូមមុខ Apex 43 មីលីម៉ែត្រ (អាចសារ៉េបានទាំងសងខាង) និងបូមក្រោយដែលអាចសារ៉េកម្រិតយារ និងកម្រិតយឺតបាន។
  • ប្រព័ន្ធហ្វ្រាំង: នេះជាម៉ូដែលដំបូងគេដែលប្រើគ្រឿងបង្គុំហ្វ្រាំងដែលអភិវឌ្ឍដោយ WP ដោយមានកាលីព័រ 4 ពីស្តុង និងថាសហ្វ្រាំង 320 មីលីម៉ែត្រនៅខាងមុខ។
  • ប្រព័ន្ធអេឡិចត្រូនិក: មានប្រព័ន្ធ Cornering ABS ដែលវៃឆ្លាត (អាចបិទ ABS ក្រោយបានក្នុងរបៀប "Supermoto"), ប្រព័ន្ធ Traction Control, Cruise Control, កម្តៅដៃចង្កូត និងរបៀបបើកបរចំនួន 4 (Street, Rain, Sport និង Track)


Is the twin-cylinder 450 the motorcycle you always wanted the RC 390 to be?KTM


តម្លៃ និងទីផ្សារអនាគត

នៅក្នុងប្រទេសចិន 450 RC ត្រូវបានដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែល 5,100 ដុល្លារ ដែលថ្លៃជាង CFMoto 450SR-S ប្រហែល 1,000 ដុល្លារ។

ទោះបីជាទីផ្សារម៉ូតូកម្លាំង 400-500cc កំពុងរីកដុះដាលខ្លាំងក៏ដោយ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា តើ KTM នឹងនាំយកម៉ូដែលនេះចេញទៅលក់ក្រៅប្រទេសចិនឬយ៉ាងណា។ បច្ចុប្បន្ន KTM កំពុងអភិវឌ្ឍម៉ាស៊ីនក្រោម 500cc ផ្ទាល់ខ្លួនរបស់ពួកគេ (ទំនងជាសម្រាប់ម៉ូដែល 490 Adventure)។ ម្យ៉ាងទៀត ការដែលម៉ូតូនេះប្រើឈ្មោះ "450" ក៏អាចបញ្ជាក់ថាវាសម្រាប់តែទីផ្សារចិនប៉ុណ្ណោះ ព្រោះជាទូទៅម៉ូតូផ្លូវរាបរបស់ KTM តែងតែប្រើលេខបញ្ចប់ដោយ "90" (ដូចជា 390 790)។ ដូច្នេះ ម៉ូតូស្ព័រសម្រាប់ទីផ្សារអន្តរជាតិ អាចនឹងចេញមកក្នុងរូបរាងខុសគ្នា ក្រោមឈ្មោះ "490 RC" វិញ។

ប្រភព៖ United State

ប្រែសំរួល៖ AC Motors