Admin, 9 hours ago
នៅពេលដាក់លក់ដំបូងក្នុងឆ្នាំ 2017 ម៉ូដែល KTM 790 Duke តំណាងឱ្យជំហានវិវត្តន៍ ដ៏សំខាន់សម្រាប់ប្រេនអូទ្រីសមួយនេះ ដោយវាបានណែនាំនូវម៉ាស៊ីនពីរស៊ីឡាំង (parallel-twin) ប្រភេទ LC8c ថ្មីសន្លាង ដែលបានក្លាយជាម៉ាស៊ីនស្នូល និងបានបើកទ្វារស្វាគមន៍ អតិថិជនទូទៅយ៉ាងច្រើន។ ទោះបីជាមានការចេញលក់កំណែ 890 និង 990 ក៏ដោយ ក៏ម៉ូដែល 790 ដើមនៅតែបន្តការផលិតក្នុងនាមជាជម្រើសដែលមានតម្លៃសមរម្យជាង។ ឥឡូវនេះ កំណែដែលបានរចនារូបរាងថ្មីទាំងស្រុងត្រូវបានបែកធ្លាយនៅក្នុងឯកសារអនុម័ត ប្រភេទយានយន្ត។
ចាប់តាំងពីឆ្នាំ 2021 មក 790 Duke ត្រូវបានផលិតនៅក្នុងប្រទេសចិន តាមរយៈការវិនិយោគ រួមគ្នារវាង KTM និង CFMoto ដែលជួយរក្សាតម្លៃផលិតកម្មឱ្យទាប និងបង្កើតឱ្យមានគម្លាត តម្លៃពីម៉ូដែលដែលមានកម្លាំងខ្លាំងជាង ដែលផលិតនៅទីក្រុង Mattighofen (ប្រទេសអូទ្រីស) ។ ចំពោះម៉ូដែលជំនាន់ក្រោយនេះក៏ដូចគ្នាដែរ វាត្រូវបានគេឃើញជាមួយក្រាហ្វិកសម្រាប់ ទីផ្សារប្រទេសចិន រួមទាំងការប្រើប្រាស់ម៉ាកសញ្ញា “KTMR2R” ដែលត្រូវបានប្រើ នៅក្នុង ប្រទេសនោះ។ ម៉ូតូគំរូដែលមានការរចនាដូចគ្នានេះ ក៏ត្រូវបានគេប្រទះឃើញកំពុងធ្វើតេស្ត នៅឯមូលដ្ឋានរបស់ KTM ក្នុងប្រទេសអូទ្រីសផងដែរ ដែលបង្ហាញថាការអភិវឌ្ឍនៅតែ ធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។
KTM 790 Duke
គ្រឿងម៉ាស៊ីន និងបច្ចេកទេស
ទោះបីជារូបរាងថ្មី ប៉ុន្តែគ្រោងឆ្អឹងដែកថែប និងម៉ាស៊ីនពីរស៊ីឡាំងកម្លាំង 799cc គឺនៅដដែល។ គ្រឿងទាំងពីរនេះត្រូវបានយកចេញពី 790 Duke ជំនាន់មុន រួមទាំងដៃយោល (swingarm) អាលុយមីញ៉ូមសិតផងដែរ។ បូមមុខ WP Apex 43mm និងបូមក្រោយ WP Apex monoshock ក៏ហាក់ដូចជាមិនមានអ្វីផ្លាស់ប្តូរពីម៉ូដែលបច្ចុប្បន្នដែរ។ ប្រព័ន្ធហ្វ្រាំង ដែលពីមុនប្រើម៉ាក KTM (ផលិតដោយ J.Juan) ឥឡូវនេះប្រើម៉ាក WP វិញ ដែលឆ្លុះបញ្ចាំងពីការបោះជំហានរបស់ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកបូមរបស់ KTM ចូលទៅក្នុងវិស័យផលិតហ្វ្រាំង។ ប្រព័ន្ធ Bosch 9.3MP ABS ត្រូវបានបំពាក់មកជាស្តង់ដារ។ កុងទ័រ TFT មើលទៅដូចជាគ្រឿងដែលប្រើ លើម៉ូដែល KTM ផ្សេងទៀតដែរ ហើយកញ្ចក់មើលក្រោយយកតាមម៉ូដែល 990 Duke។
KTM 990 Duke
ឯកសារអនុម័តប្រភេទក៏បានបង្ហាញពីលក្ខណៈបច្ចេកទេសមូលដ្ឋានមួយចំនួន៖
- កម្លាំង: 103 សេះ (ស្មើនឹងម៉ូដែលមុន)
- ទម្ងន់សរុប (មានសាំង): 185 គីឡូក្រាម ដែលស្រាលជាងម៉ូដែលបច្ចុប្បន្នបន្តិច (187គីឡូក្រាម)
ល្បឿនអតិបរមា: 214 គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ពេលនេះ 790 Duke មិនទាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្រាប់លក់នៅសហរដ្ឋអាមេរិកនៅឡើយទេ ដោយសារបញ្ហាពន្ធលើទំនិញផលិតនៅប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈរូបភាពដែលមើលទៅហាក់ដូចជាផលិតផលសម្រេចរួចរាល់ហើយនោះ បង្ហាញថាការផលិតនៅរោងចក្រ KTM/CFMoto កំពុងប្តូរទៅកាន់ជំនាន់ថ្មីនេះហើយ ដូច្នេះការដាក់សម្ពោធជាផ្លូវការនឹងមិនយូរទៀតនោះទេ ៕
ប្រភព៖ United State News.
ប្រែសំរួល៖ AC Motors
