Admin, 06 April 2026
ស្រឡាយម៉ូតូ Adventure កម្លាំងមធ្យមរបស់ក្រុមហ៊ុន KTM ឥឡូវនេះត្រូវបានដឹកនាំ ដោយម៉ូដែលថ្មី 890 Adventure R Rally ឆ្នាំ 2026 ដែលត្រូវបានកំណត់តម្លៃលក់សម្រាប់ អតិថិជននៅក្នុងចក្រភពអង់គ្លេសក្នុងតម្លៃ 25,622 ដុល្លាអាមេរិក។
វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលម៉ាស៊ីនស៊េរីថ្មីនេះគឺជាម៉ូតូដែលផ្តោតលើ សមត្ថភាពខ្លាំងជាងបើធៀបនឹងម៉ូដែល 890 Adventure R ធម្មតា ដោយសារវាទទួលបាន ការបំផុសគំនិតពីកម្មវិធីប្រណាំងឡាន-ម៉ូតូឆ្លងកាត់វាលខ្សាច់ Dakar របស់ក្រុមហ៊ុនអូទ្រីស មួយនេះ។ KTM បញ្ជាក់ថា ម៉ូដែលថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចង់បាន "ប្រព័ន្ធបូមកម្រិតរោងចក្រប្រណាំង, បច្ចេកទេសជិះបែប Rally និងគ្រឿងបង្គុំដ៏រឹងមាំដែល ចេញមកពីហាងលក់ភ្លាមៗតែម្តង"។
2026 KTM 890 Adventure R Rally in action
គ្រឿងបង្គុំ និងបច្ចេកវិទ្យា
- ប្រព័ន្ធបូម: ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន WP ដូចអ្វីដែលយើងរំពឹងទុកពី KTM ដោយផ្នែកខាងមុខប្រើប្រាស់បូម Xplor Pro ដែលមានទម្ងន់ស្រាល និងបច្ចេកវិទ្យា Cone Valve ចំណែកផ្នែកខាងក្រោយបំពាក់ដោយបូម WP Xplor Pro។ ចម្ងាយយោលនៃបូមត្រូវបានបង្កើនទាំងមុខនិងក្រោយពី 240mm ទៅដល់ 270mm។
- ម៉ាស៊ីន: បេះដូងនៃកំណែ Rally នេះគឺជាម៉ាស៊ីនពីរស៊ីឡាំងជួរ (Parallel twin) ចំណុះ 889cc ដែលផលិតកម្លាំងបាន 104សេះ និងកម្លាំងបង្វិល 100N.m។
- ប្រព័ន្ធជំនួយ: ម៉ូតូថ្មីនេះមកជាមួយប្រព័ន្ធហ្វ្រាំង Off-road ABS, របៀបបើកបរច្រើន ជម្រើសរួមទាំង Rally Mode, ប្រព័ន្ធគ្រប់គ្រងការអូសទាញ (Traction Control) និងប្រព័ន្ធគ្រប់គ្រងការរអិលរបស់ម៉ាស៊ីន (Motor Slip Regulation) ដែលអនុញ្ញាត ឱ្យអ្នកជិះអាចកំណត់សមត្ថភាពបានភ្លាមៗតាមរយៈអេក្រង់ TFT ទំហំ 5 អ៊ីញ ដែលមានភ្ជាប់មកជាមួយនូវប្រព័ន្ធ Connectivity Unit និងប្រព័ន្ធនាំផ្លូវ Turn-by-Turn+។
Static shot of the new 890 Adventure R Rally
រចនាបថ និងមុខងារពិសេស
ដើម្បីផ្តល់ឱ្យម៉ូតូនូវអារម្មណ៍នៃការប្រណាំងពិតប្រាកដ KTM បានសម្រេចចិត្តតុបតែងម៉ូដែល 890 Adventure R Rally នេះជាមួយនឹងការរចនាដែលបំផុសគំនិតពីក្រុមប្រណាំង Red Bull KTM Factory Racing។ លើសពីនេះ វាក៏មានបំពាក់មកជាស្តង់ដារនូវប្រព័ន្ធបំពង់ផ្សែង Akrapovic ប្រភេទ slip-on ផងដែរ។
ម៉ូដែលថ្មីនេះទទួលបានអត្ថប្រយោជន៍ពីកម្មវិធីធានា Premium Manufacturer’s Warranty របស់ KTM ដែលផ្តល់ការការពារជូនអ្នកជិះរហូតដល់ 4 ឆ្នាំ។ ម៉ូដែល 890 Adventure R Rally ត្រូវបានផលិតក្នុងចំនួនកំណត់នៅទូទាំងពិភពលោក ដូច្នេះអតិថិជននឹងត្រូវប្រញាប់រួសរាន់ ប្រសិនបើពួកគេចង់ក្លាយជាម្ចាស់នៃម៉ាស៊ីនដែលទទួលបានការបំផុសគំនិតពីការប្រណាំង Dakar មួយនេះ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
