Admin, 11 December 2025

           (USA): ក្រោយពីយើងបានឃើញការអាប់ដេតលើជួរម៉ូដែល​ដូចជា​Land Rover Defender 2026, Land Rover Discovery 2026, Land Rover Discovery sport 2026 ហើយនិង Land Rover Ranger Rover 2026 ។ហើយនេះក៏ជាការអាប់ដេតលើជួរម៉ូដែលដូចជា 2026 Evoque Dynamic SE trim ឥឡូវ​នេះ​រួមបញ្ចូល កាមេរ៉ា 360 ដឺក្រេ ជាមួយ Wade Sensing (ការ​ចាប់​វាស់ជម្រៅ​ឆ្លង​ទឹក) ព្រមទាំង​ការ​តុបតែងផ្នែក​ខាងក្រៅ Graphite Atlas ថ្មី និង​បន្ទះ​ខាងក្នុង​ប្រភេទ​ប្រាសអាលុយមីញ៉ូម​ (brushed-aluminum interior panels)។ ម៉ូដែល Evoque S រូបរាងផ្នែកខាងក្នុង​ទទួល​បាន​ការ​តុបតែងបែប​ពណ៌​ងងឹត (darker anodized interior trim) ដែលធ្វើអោយ​រូបរាងខាងក្នុង​កាន់តែ​ប្រណីតមួយកម្រិតទៀត។

សេរីរថយន្ត Land Rover 2026៖ បានផ្លាស់ប្តូរយ៉ាងសម្បើម, រូបរាងប្លែក, ក្រោយពេលបាត់មួយរយៈ​(បន្ត)

សេរីរថយន្ត Land Rover 2026៖ ការផ្លាស់ប្តូរយ៉ាងសម្បើម, រូបរាងប្លែក, ក្រោយពេលបាត់មួយរយៈ

2026 Land Rover Ranger Rover Evoque

5. 2026 Land Rover Range Rover Evoque

ក្រោយពីយើងបានឃើញការអាប់ដេតលើជួរម៉ូដែល​ដូចជា​Land Rover Defender 2026, Land Rover Discovery 2026, Land Rover Discovery sport 2026, Land Rover Ranger Rover 2026 ។ហើយនេះក៏ជាការអាប់ដេតលើជួរម៉ូដែលដូចជា 2026 Evoque Dynamic SE trim ឥឡូវ​នេះ​រួមបញ្ចូល កាមេរ៉ា 360 ដឺក្រេ ជាមួយ Wade Sensing (ការ​ចាប់​វាស់ជម្រៅ​ឆ្លង​ទឹក) ព្រមទាំង​ការ​តុបតែងផ្នែក​ខាងក្រៅ Graphite Atlas ថ្មី និង​បន្ទះ​ខាងក្នុង​ប្រភេទ​ប្រាសអាលុយមីញ៉ូម​ (brushed-aluminum interior panels)។ ម៉ូដែល Evoque S រូបរាងផ្នែកខាងក្នុង​ទទួល​បាន​ការ​តុបតែងបែប​ពណ៌​ងងឹត (darker anodized interior trim) ដែលធ្វើអោយ​រូបរាងខាងក្នុង​កាន់តែ​ប្រណីតមួយកម្រិតទៀត។

  • ក្រុមហ៊ុន Land Rover ក៏បានអាប់ដេត​ការផ្លាស់​ប្ដូរ​​លើ​ជួរ​ម៉ូដែល​ទាំងមូល​ផង​ដែរ៖
  • Black brake calipers ឥឡូវ​នេះ​មាន​ជា​ជម្រើស​តែមួយ​គត់ (standalone option)។
  • សម្រាប់​ពណ៌ Dark Agate Gray ថ្មី​អាច​ត្រូវ​បានបំពាក់មកជាមួយទំហំកង់ 20អ៊ីញ។
  • កញ្ចប់ Black Exterior Styling មាននៅក្នុង​បញ្ជី​ជម្រើស​Option Package black នោះ​មានបំពាក់​អក្សរ​លើ​គម្របឃ្លុបខាង​មុខ​(hood) និង​ទ្វារ​ក្រោយ(Tailgate lettering), ​របាំង​មុខ​(បន្ទះប៉ាណា) (grille elements), រន្ធ​បន្ទះខ្យល់​ចំហៀង(Side Vents), និង​លើគម្រប​ទំពក់​អូស (tow-eye cover) មាន​ពណ៌ Narvik Black។

2026 Land Rover Ranger Rover Sport

6. 2026 Land Rover Range Rover Sport

ជួរ​ម៉ូដែល 2026 Range Rover Sport បានអាប់ដេត​ជាមួយ​នឹង​ម៉ូដែល​កម្រិត​កំពូល​ថ្មី​បី​ដែល​យក​លំនាំ​ពី SV Flagship ​នីមួយៗ​បង្កើន​ភាព​ទាក់ទាញ និង​ការ​ផ្លាស់ប្ដូរ​តាម​ចំណង់ចំនូលចិត្ត​តាម​វិធី​ផ្ទាល់ខ្លួនបាន។


1. SV Black

ម៉ូដែល SV Black ថ្មី​ផ្តោត​លើ​ភាព​រូបរាងតខាងក្រៅ​ពេញលេញ (stealth) ចាប់ពី​ពណ៌ថ្នាំ ​ខាងក្រៅ និង​ផ្លាក​សញ្ញា Narvik Black រហូត​ដល់​គម្រប​មុខជាប្រភេទ​កាបូន​ហ្វៃបឺ​, កង់ forged ទំហំ 23 អ៊ីញ, ហ្វ្រាំង​កាលីប័រ, និង​គម្រប​បំពង់​ស៊ីមាំង​ពណ៌​ខ្មៅ​រលោង (gloss black)។ ផ្នែក​ខាងក្នុង​មានបំពាក់ដោយស្បែកប្រភេទ Ebony Windsor leather, ការ​តុបតែង​ពណ៌​ខ្មៅ​រលោង, និង SV Black illuminated treadplates រក្សា​រូបរាងខាងក្នុង​ឲ្យ​ស៊ីសង្វាក់​គ្នា។


2. SV Carbon

សម្រាប់​អ្នក​ចូលចិត្ត​សម្ភារៈ​គ្រឿងបន្ថែម​ដែល​មើល​ទៅ​ដូច​ការ​ប្រណាំង (racy-looking composites) ម៉ូដែល SV Carbon ស្រោប​ដោយ forged carbon-fiber exterior trim ជាមួយ​នឹង​ជម្រើស Twill Carbon និង​គម្រប​ឃ្លុបមុខជា​កាបូន​ដែល​បាន​ផលិតចេញ (exposed carbon hood)។ កង់ forged ទំហំ​23 អ៊ីញ និង Anodized Black brake calipers គឺ​ជា​ស្តង់ដារ ជាមួយ​នឹង​ជម្រើស​កង់​កាបូន​ហ្វៃបឺ និង​ហ្វ្រាំង carbon ceramic ដែល​មាន​ហ្វ្រាំង​កាលីប័រ 8 ប៊ីស្តុង​ដែលមាន​ពណ៌​ដូចជា ពណ៌​ខៀវ, ពណ៌​លឿង, ពណ៌​សំរិទ្ធ​កាបូន, ឬ​ពណ៌​ខ្មៅ។ ជម្រើស​ពណ៌​ខាងក្រៅ​រួម​មាន Sunrise Copper Gloss​សម្រាប់​ម៉ូដែល​ SV Premium Palette។ កន្លែង​អ្នកជិះខាងក្នុង​ក៏​មាន​ការ​តុបតែង​ដូចគ្នា​ជាមួយ​នឹង​ផ្នែក​ខាងក្រោយ​កៅអីអ្នកដំណើរ មានបន្ទះ​​ធ្វើ​ពី forged carbon (ក៏​មាន​Twill Carbon ផង​ដែរ), Moonlight Chrome​details, កម្រាល​ស្បែក Windsor leather ឬ Ultrafabrics, និង SV-specific illuminated treadplates។

2026 Land Rover Ranger Rover Sport


3. SV Bespoke

​កម្រិត​កំពូល​បំផុត គឺ​ម៉ូដែល SV Bespoke ដែល​ជា Range Rover Sport ដែល​មានការ​ផ្លាស់ប្ដូរ​​បាន​ច្រើន​បំផុត ដែលមិន​ធ្លាប់​មាន។ អ្នកទិញ​អាច​បញ្ជា​ទិញ​តាម​អ៊ីនធឺណិត ឬ​នៅ​ស្ទូឌីយោ globle SV ដែលអាចជ្រើសរើស​​ពណ៌រូបរាង​ខាងក្រៅ​បានជាង 230 ពណ៌ រួម​ទាំង​ជម្រើស match-to-sample (ការ​ផ្គូផ្គង​តាម​គំរូ​ពណ៌) និង​ប្រភេទ​ពណ៌​រលោង​ដូច​កញ្ចក់ថ្លា​ថ្មី។ ពណ៌​កង់ និង​ហ្វ្រាំង​កាលីប័រ​ក៏​ត្រូវ​បាន​ពង្រីក​ទំហំ ក៏ដូចជា​ពណ៌លើ​ផ្លាក​សញ្ញាឡូហ្គូ​ផងដែរ។ ផ្នែក​ខាងក្នុង មាន​ការ​អាប់ដេត​ទំហំកើនឡើង​ដល់​ប្រហែល 1,500 ជាជម្រើស ដែលមាន​ពណ៌គ្របដណ្តប់​លើ​​ស្បែក​ថ្មី, ការ​ប៉ាក់, ថ្នេរដេរ​ឆ្លាស់គ្នា, និង​ treadplates និង​មានការអាប់ដេតលើបន្ទះ​ទ្វារជាដើម ។

2026 Land Rover Ranger Rover Velar


7. 2026 Land Rover Range Rover Velar

ដូចគ្នា​ទៅ​នឹងម៉ូដែល Evoque ដែរ, កាមេរ៉ា 360 ដឺក្រេ និង wade depth sensing (ការ​វាស់ចាប់​ជម្រៅ​ឆ្លង​ទឹក) ឥឡូវ​នេះ​ក្លាយជា​ស្តង់ដារ​នៅ​ទូទាំងលើ​ជួរ​ម៉ូដែល Range Rover Velar 2026។ លក្ខណៈ​ពិសេស​ដូចជា​ទ្វារ​ក្រោយ​អាចបញ្ជា​ដោយប្រើ​កាយវិការ (gesture-controlled tailgate), ប្រព័ន្ធ​អូឌីយ៉ូ Meridian premium, illuminated metal door sills (កម្រិត​ទ្វារ​ដែក​មាន​ភ្លើង), និង​ប្រព័ន្ធ​បើកបរ​ដែល​អាច​កំណត់​​បាន (configurable drive dynamics) គឺ​មាន​​ជា​ជម្រើស​អាប់ដេតថ្មី​តែមួយ​គត់​អាស្រ័យ​លើ​ម៉ូដែល trim។

ម៉ូដែល Autobiography ចូល​មក​ជា​ម៉ូដែល​កម្រិត​កំពូល​ថ្មី (range-topping variant) ដោយ​នាំ​មក​នូវ​លក្ខណៈ​ពិសេស​ប្រណីត​ដ៏​សម្បូរ​បែប។ ជម្រើស​ពណ៌ថ្មី Giola Green និង Batumi Gold បានបញ្ចូលក្នុង​ជម្រើស​ពណ៌ដែលត្រូវជ្រើសរើស ចំណែកឯពណ៌ Hakuba Silver ត្រូវ​បាន​លុបចោល។ កង់ទំហំ 21 អ៊ីញ និង 22 អ៊ីញ ដែល​បាន​រចនា​ឡើងវិញ​ធ្វើ​ឲ្យ​រូបរាង​កាន់តែ​ទំនើប៕

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)