Admin, 13 February 2026

              រថយន្ត Li Auto L9 Livis ដែលជារថយន្ត SUV ខ្នាតធំ (Full-size) 6 កៅអី បានបង្ហាញនូវ កញ្ចប់អាគុយប្រភេទ Ternary NMC ទំហំ 72.7kWh ពីក្រុមហ៊ុន CATL ដែលអាចឱ្យវា បើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 340 គីឡូម៉ែត្រ។ កម្រិតស៊ីប្រេងរបស់វាគឺ 6.4 លីត្រ ក្នុង 100 គីឡូម៉ែត្រ នៅពេលអាគុយអស់ថាមពល។ L9 Livis នឹងត្រូវសម្ពោធជាផ្លូវការ នៅក្នុងខែមីនា ជាមួយនឹងតម្លៃ ប្រហែល 80,685 ដុល្លារអាមេរិក។

ទោះបីជា Li Auto L9 Livis នៅតែរក្សារចនាបថពីជំនាន់ទីមួយ ដែលបានចេញលក់ក្នុងឆ្នាំ 2022 ក៏ដោយ ប៉ុន្តែវាមានការផ្លាស់ប្តូរកាងមុខថ្មី, ដៃទ្វាររាបស្មើជាមួយតួខ្លួន និងចង្កៀងកន្ទុយ ក្រោយរចនាថ្មី។


  • វិមាត្រ៖ បណ្តោយប្រវែង​5,255mm, ទទឹងប្រវែង​ 2000mm កម្ពស់ 1,810mm (បណ្តោយវែងជាងមុន 37mm, ទទឹងវែងជាងមុន 2mm និងខ្ពស់ជាងមុន 10mm)។
  • ចម្ងាយពីកង់មុខទៅកង់ក្រោយ៖ ប្រវែង 3,125mm (វែងជាងមុន 20mm)។
  • សមត្ថភាពអូសសណ្តោង៖ អាចអូសបានរហូតដល់ 1,500 គីឡូក្រាម (ជំនាន់មុនមិនអាចធ្វើបានឡើយ)។


ម៉ាស៊ីន និងប្រព័ន្ធកម្លាំង

L9 Livis ប្រើប្រាស់ម៉ាស៊ីនជំនួយថ្មី (Range extender) ចំណុះ 1.5 លីត្រ កូដ L3E15CA ផលិតដោយសាខា Li Auto ក្នុងក្រុង Suzhou។ ម៉ាស៊ីនថ្មីនេះផ្ដល់កម្លាំងអតិបរមា 115គីឡូវ៉ាត់ (154 សេះ) ដែលប្រហាក់ប្រហែលនឹងម៉ាស៊ីនជំនាន់មុនដែរ។

ចំពោះសមត្ថភាពអាគុយ និងចម្ងាយបើកបរ៖


  • អាគុយ៖ 72.7 kWh ពីក្រុមហ៊ុន CATL។
  • ចម្ងាយបើកបរ (EV Mode): 340 គីឡូម៉ែត្រ (សម្រាប់យ៉ាន់កង់ 21 អ៊ីញ) និង 322គីឡូម៉ែត្រ (សម្រាប់យ៉ាន់កង់ 22 អ៊ីញ)។
  • ល្បឿនអតិបរមា៖ 200 គីឡូម៉ែត្រ/ម៉ោង (លឿនជាងជំនាន់មុន 20 គីឡូម៉ែត្រ/ម៉ោង)។
  • កម្រិតស៊ីប្រេង៖ 6.4 លីត្រ/100 គីឡូម៉ែត្រ (ពេលអស់អាគុយ) និងត្រឹមតែ 0.23 លីត្រ/100 គីឡូម៉ែត្រ (ក្នុងរបៀប Hybrid)។



បច្ចេកវិទ្យាទំនើបចុងក្រោយ

ចំណុចលេចធ្លោបំផុតរបស់ Li Auto L9 Livis រួមមាន៖

  • ប្រព័ន្ធបូម (Active Suspension) 800 វ៉ុល៖ ដែលអាចលើកកង់នីមួយៗដោយឯករាជ្យជាមួយនឹងកម្លាំងរហូតដល់ 10,000 ញូតុនម៉ែត្រ។
  • បច្ចេកវិទ្យាបញ្ជាចង្កូត៖ ប្រព័ន្ធបញ្ជាចង្កូតដោយខ្សែ (Steer-by-wire) និងការបញ្ជាចង្កូតកង់ទាំងបួន (Four-wheel steering)។
  • ប្រព័ន្ធហ្វ្រាំង៖ ប្រើប្រាស់ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិកមេកានិចពេញលេញ (EMB)។
  • សមត្ថភាពគណនា៖ បំពាក់បច្ចេកវិទ្យាដែលមានកម្លាំងគណនាដល់ទៅ 2,560 TOPS (ទ្រីលានប្រតិបត្តិការក្នុងមួយវិនាទី)៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)