Admin, 06 November 2026
រថយន្ត Crossover ខ្នាតធំ 5 កៅអី Lincoln Aviator EX8 ចេញពីក្រុមហ៊ុនរួមទុន Changan-Ford ត្រូវបានបង្ហាញនៅក្នុងប្រទេសចិន មុនពេលចេញលក់ជាផ្លូវការរបស់ខ្លួន។ ម៉ូដែលនេះ ផ្តល់នូវប្រព័ន្ធថាមពល Plug-in Hybrid និងប្រព័ន្ធជំនួយការបើកបរផ្អែកលើសេនស័រ LiDAR ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងប្រទេសចិន។ Aviator EX8 នឹងបង្ហាញខ្លួនជាផ្លូវការជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍យានយន្ត Guangzhou Auto Show 2026 និងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ 2027។
Lincoln Aviator EX8 ជារថយន្ត SUV ប្រភេទ Plug-in Hybrid ផលិតដោយក្រុមហ៊ុនរួមទុន Changan-Ford មានមូលដ្ឋាននៅទីក្រុងឈុងឈីង ដែលជាទីផ្សារការប្រកួតប្រជែង ។ជំនួសឱ្យម៉ូដែល Aviator ជំនាន់ដើម វាបំពាក់ជាមួយម៉ាស៊ីនស្តង់ដារ V6 នៅក្នុងប្រទេសចិន។ រថយន្ត SUV ថ្មីនេះ ធ្លាប់ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិន ក្នុងអំឡុងពេលធ្វើតេស្តលើផ្លូវសាធារណៈ ដោយមានបិទស្ទីកឺបន្លំយ៉ាងជិត។ កាលពីថ្ងៃទី 4 ខែវិច្ឆិកា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានលាតត្រដាងរូបថត និងលក្ខណៈបច្ចេកទេសស្នូលនៃម៉ូដែលនេះផងដែរ។
Lincoln Aviator EX8 ជាម៉ាកយីហោប្រចាំត្រកូល ជាមួយនឹងបន្ទះប៉ាណាខាងមុខធំ និងឡូហ្គោដ៏ធំសម្បើម។ រថយន្តនេះ ប្រើប្រាស់ចង្កៀងមុខរាងប្រអប់ និងបណ្តុំចង្កៀងក្រោយរត់កាត់តែមួយ។ រថយន្ត PHEV ខ្នាតធំមួយនេះ លេចធ្លោដោយដៃទ្វារប្រពៃណី, ជញ្ជាំងកញ្ចក់ពណ៌ខ្មៅ (blackened pillars) និងសេនស័រ LiDAR ដំឡើងលើដំបូល។ វានឹងផ្តល់ជូននូវប្រព័ន្ធជំនួយការបើកបរ L2 ដែលមានសមត្ថភាពប្រើប្រាស់មុខងារ Navigate On Autopilot (NOA) ដែលអនុញ្ញាតឱ្យរថយន្តអាចបើកបរដោយខ្លួនឯងពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្នុងប្រទេសចិនបានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកបើកបរនៅតែត្រូវតាមដានត្រួតពិនិត្យដំណើរការនេះដដែល។
ប្រវែងតួរខ្លួនជាក់ស្តែងនៃ Lincoln Aviator EX8 (ស្គាល់ជាផ្ទៃក្នុងតាមលេខកូដ CX810) គឺ៖ បណ្តោយប្រវែង 5,055 មីឡីម៉ែត្រ, ទទឹងប្រវែង 1,995 មីឡីម៉ែត្រ និងកម្ពស់ 1,790 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(Wheelbase) 3,010 មីឡីម៉ែត្រ។ ដើម្បីបញ្ជាក់អោយច្បាស់លាស់ វាមានប្រវែងខ្លីជាង 25 មីឡីម៉ែត្រ បើធៀបនឹង Aviator ជំនាន់ដើមប្រើម៉ាស៊ីន V6 ដែលមានកៅអី 3 ជួរ។ រថយន្តនេះ បំពាក់យ៉ាន់កង់ទំហំ 21 ឬ 22 អ៊ីញ (255/50 R21 ឬ 255/45 R22)។ ទម្ងន់ឡានទទេ (curb weight) គឺស្ថិតនៅចន្លោះពី 2,480 ដល់ 2,580 គីឡូក្រាម អាស្រ័យលើកំណែទម្រង់។
Lincoln Aviator EX8 ប្រើប្រាស់ប្រព័ន្ធថាមពល Plug-in Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ Turbo ម៉ូដែល JL469ZQ1 អភិវឌ្ឍដោយ Changan ដែលមានកម្លាំង 110 kW (148 សេះ) នៅក្រោមគម្របមុខ។ រថយន្តជាច្រើនប្រើប្រាស់ម៉ាស៊ីនមួយនេះ រួមមាន៖ Changan CS75 Plus, Changan Nevo Q07, Changan Uni-V, Changan Nevo A06, Changan CS55 Plus និងម៉ូដែលផ្សេងៗទៀត។ មិនទាន់មានព័ត៌មានលម្អិតអំពីម៉ូទ័រអគ្គិសនីនាពេលបច្ចុប្បន្ននោះទេ។ទោះជាយ៉ាងណាក៏ដោយ Aviator EX8 ក៏មានបំពាក់អាគុយ LFP ផលិតដោយក្រុមហ៊ុនរួមទុន Changan-CATL ផងដែរ។ នេះគឺជាការអភិវឌ្ឍដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយសារតែម៉ូដែល Lincoln កាលពីមុន តែងតែប្រើប្រាស់អាគុយផលិតដោយ BYD។ ល្បឿនអតិបរមានៃរថយន្ត SUV មួយនេគឺ 205 គីឡូម៉ែត្រ/ម៉ោង។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
