Admin, 14 November 2025
សូមស្វាគមន៍ចំពោះរថយន្តជំនាន់ទី 5 នៃរថយន្តដ៏មានកិត្យានុភាព (crown jewel) របស់ Lincoln ជាមួយនឹងការអាប់ដេតទាំងខាងក្នុង និងខាងក្រៅ។ រថយន្ត SUVOTY ដែលជាបេក្ខភាពរបស់ម៉ូដែលSUV គឺ Lincoln Navigator L 2025 ដែលមានគម្លាតកង់វែង (long-wheelbase) ហើយវាបានពង្រីកទំហំបន្ថែមនៅកន្លែងផ្ទុកឥវ៉ាន់។ យើងបានវាយតម្លៃម៉ូដែល Black Label Navigator កម្រិតកំពូល ដែលមានកន្លែងផ្ទុកអ្នកដំណើរមានពណ៌ត្នោតដូចសូកូឡាគួរឲ្យស្រឡាញ់ កៅអីមានផាសុកភាព និងមានទំហំធំទូលាយ។
វាមានកន្លែងភ្ញាក់ផ្អើលជាច្រើន (wow factor) ដូចជាអេក្រង់ប្រភេទ panoramic display ទំហំ 48 អ៊ីញ ពី Nautilus និងចង្កូតរាងបួនជ្រុងមានមុខងារកម្ដៅ (heated squared-off steering wheel) កាន់តែល្អប្រសើរ, ផ្ទាំងតាបឡូ (dashboard) ធំទូលាយជាមួយអេក្រង់ទ្រវែងឌីជីល Digital Display កំរិតច្បាស់ដែលបំពាក់លើផ្ទាំងតាបឡូរ អាចផ្តល់ អោយ អ្នកបើកបរមានអារម្មណ៍ល្អ ក្នុងការបើកបរ ។ អេក្រង់បញ្ជាថាច់ស្គ្រីន 11.1 អ៊ីញ ត្រូវបានដាក់នៅកន្លែងខាងក្រោម ដែលងាយស្រួលដល់អ្នកបើកបរក្នុងបញ្ជារតាមចំណង់ចំនួលចិត្ត។ ម៉ូដែល Navigator អាចធ្វើការបញ្ជាសំឡេងតាម Google Assistant, Maps, និង Play store ប៉ុន្តែវាអាចនៅតែដំណើរការជាមួយ App ដ៏ទៃទៀតដូចជា CarPlay។ កៅអីអាចបត់តម្រេតបានជាមួយប្រព័ន្ធក្រាហ្វិករបស់Lincoln Rejuvenate ហើយអ្នកអាចបើកបញ្ជាបានជាមួយ ដូចជាកការស្តាប់តន្ត្រី(Music) ភ្លើងក្នុងកាប៊ីនរថយន្ត (Lighting) សំឡេង (Sound) ក្លិនទឹកអប់រថយន្ត(Scents) កៅអីម៉ាស្សា (Massages) និងកៅអីមានមុខងារកម្ដៅឬត្រជាក់ដែលអាចបត់ផ្អៀងតាមតម្រូវការដើម្បីសម្រាកនៅពេលចត។
វាបានបំពាក់មកជាមួយឆ្នាំងសាកឥតខ្សែ(Wireless charger) នៅជួរទីពីរ និងកន្លែងដាក់កាសឥតខ្សែ(Wireless headphone) នៅអេក្រង់ខាងក្រោយកៅអី។កៅអីជួរទីពីរគឺអស្ចារ្យណាស់អ្នកដំណើរនៅខាងក្រោយក៏មានអេក្រង់បញ្ជា ដែលអាចបញ្ជារអោយកៅអីអ្នកដំណើរខាងមុខបានផងដែរ។ កៅអីជួរទីបីមានមុខងារកម្ដៅអាចប្រើសម្រាប់មនុស្សពេញវ័យហើយវាក៏អាចចុចបញ្ជាតាមតម្រូវចិត្តដូចកៅអីនៅខាងមុខរបស់ពួកគេបានផងដែរ។
Lincoln រក្សាម៉ាស៊ីន V-6 twin-turbo 3.5 លីត្រ កម្លាំង 440 សេះ និងកម្លាំងបង្វិល 510 ផោន-ហ្វីត (691Nm) គឺមានថាមពលគ្រប់គ្រាន់ ហើយភ្ជាប់បានយ៉ាងល្អទៅនឹងប្រអប់លេខអូតូ 10 ល្បឿន (10 speed Auto transmission) ដើម្បីបង្កើនល្បឿនយ៉ាងរលូន និងលឿន នៅក្នុងការបញ្ជូលលេខដែលត្រឹមត្រូវ។ លោក Billy Rehbock Associate editor បាននិយាយថា៖ រថយន្ត Lincoln មានលក្ខណៈដូចរថយន្ត Hot Rod ខាងក្រោមស្រោបក្រូមេ ល្បឿន 120 ម៉ាយល៍ក្នុងមួយម៉ោង (193km/h) តាមផ្លូវហាយវ៉េ។
យានយន្តដ៏ធំនេះជួបការលំបាកលើវគ្គគ្រប់គ្រង (handling course) វាបានបង្ហាញពីការរំកិលតួ (body roll) ច្រើនជាងរថយន្តផ្សេងទៀតក្នុងផ្នែកនេះ និងរំញ័រតួ (body-on-frame shakes and shimmies) ច្រើនជាង។ ប្រព័ន្ធជើងក្រោមប្រភេទខ្យល់ (air suspension) អាចជួយបានខ្លះ ប៉ុន្តែវានៅតែគួរឲ្យកត់សម្គាល់។ អ្នកនិងទទួលបានប្រព័ន្ធការបើកបរ Blue Cruise Hand-free driving និងជំនួយការប្តូរគន្លងផ្លូវដោយចុចសញ្ញាបត់ ព្រមទាំងការកំណត់ទីតាំងឡើងវិញក្នុងការដូរគន្លង ទោះជាយ៉ាងណា មុខងារស្តង់ដារនេះដំណើរការមិនសូវបានល្អដូចរថយន្ត Super Cruise របស់ GM ទេ វាមានទំនោរក្នុងការលោតចេញពីគន្លង ហើយអ្នកបើកបរអាចបង្វិល ចង្កូតភ្លាមៗដើម្បីអោយយានយន្តវិលត្រឡប់មកគន្លងដើមវិញ ។
ម៉ូដែល Navigator L ប្រព័ន្ធបើកបរប្រភេទកង់បួន (four-wheel drive) ស្តង់ដារដំណើរការបានល្អក្នុងវាលខ្សាច់ជ្រៅ និងផ្តល់នូវកម្លាំងអូសទាញបានល្អក្នុងការឡើងចំណោតនិងផ្លូវមានឧបសគ្គរអិល (slippery rollers) ប៉ុន្តែ Navigator L ធ្វើមិនបានសូវល្អលើផ្លូវរលាក់ (hard-packed washboards) ឡើយ។
ពិតណាស់ Navigator មានលក្ខណៈពិសេសខ្លាំង និងបំពាក់មកជាមួយគ្រឿងបរិក្ខារនៅផ្ទៃខាងក្នុងដ៏ស្រស់ស្អាត ប៉ុន្តែ Lincoln ប្រហែលជាបានធ្វើរៀងហួសហេតុបន្តិចក្នុងការផ្លាស់ប្តូរមុខងារមួយចំនួនទៅកាន់អេក្រង់ឌីជីថល ហើយគុណភាពនៃការប្រើប្រាស់មិនត្រូវតាមស្តង់ដាររបស់ដៃគូប្រជែងក្នុងផ្នែកនេះឡើយ។ឃ្លុបដាក់ឥវ៉ាន់មានទ្វារពីរសំរាប់អ្នកមានកំពស់ទាបមិនអាចឈូងបើកទ្វារកញ្ចក់ខាងលើ អ្នកអាចបើកទ្វារខាងក្រោមសំរាប់ដាក់ ទំនិញបាន។
ការវាយតម្លៃនេះត្រូវបានធ្វើឡើងជាផ្នែកមួយនៃការធ្វើតេស្ត SUV of the Year (SUVOTY) ឆ្នាំ 2026 ដែលយានយន្តនីមួយៗត្រូវបានវាយតម្លៃលើលក្ខណៈវិនិច្ឆ័យសំខាន់ៗទាំងប្រាំមួយគឺ៖ ប្រសិទ្ធភាព, ការរចនា, សុវត្ថិភាព, ឧត្តមភាពវិស្វកម្ម, តម្លៃ, និងសមត្ថភាពនៃមុខងារដែលបានកំណត់។ យានយន្តដែលមានប្រសិទ្ធិភាពខ្ពស់ត្រូវតែជារថយន្តថ្មីទាំងស្រុង ឬត្រូវបានកែប្រែយ៉ាងសំខាន់
ប្រភព៖ United State
ប្រែសំរួល៖ Chea SokNang
