Admin, 03 December 2025

ភ្នំពេញៈ ក្នុងកម្មវិធីនៃការតាំងបង្ហាញរថយន្ត Auto Show នីសាន់ Magnite បានឆកយកបេះដូងពីអតិជនក្នុងចំណោមរថយន្តរាប់សិបគ្រឿង។ ក្រុមហ៊ុន​ Nissan បានតាំងបង្ហាញម៉ូដែលថ្មីចុងក្រោយ ក្នុងកម្មវិធី Auto Show 2025 លើកទី4 នៅផ្សារទំនើបអ៊ីអ៊នម៉លសែនសុខស៊ីធីរយៈពេល 3ថ្ងៃ។រថយន្តនីសាន់ Magnite ជារថយន្តប្រភេទ SUV ខ្នាតតូចដែលយើងក្រឡេកភ្នែកភ្លាម នឹងឃើញរូបរាងដ៏រឹងមាំទាំងផ្នែកខាងក្រៅ និងខាងក្នុង។ទោះបីជាវាជារថយន្ត SUV ខ្នាតតូចក៏ដោយ (Compact SUV)វាក៏បានបំពាក់មកជាមួយគ្រោងតួរថយន្ត​​ប្រភេទដែកថែបរឹងមាំផ្នែកខាងមុខបានរចនាបន្ទះប៉ាណាដ៏ធំ រួមជាមួយនឹងភ្លើង Daytime Running Lights រាងអក្សរ L ដ៏មុតស្រួច បានធ្វើឱ្យរថយន្តនេះមើលទៅមានអំណាច និងទាន់សម័យបំផុតសម្រាប់ការប្រើប្រាស់ក្នុងទីក្រុង។


Nissan Magnite ក្លាយជាប្រធានបទក្តៅគគុកក្នុងការដាក់តាំងពិព័រណ៍នេះ ខណៈ គូប្រកួតប្រជែងដែលមានតម្លៃប្រហាក់ប្រហែលគ្នានៅមានកម្រិត។  រថយន្ត Magnite បានបំពាក់មកនូវ កាមេរ៉ាមើលជុំវិញរថយន្ត 360 ដឺក្រេ (Around View Monitor) ដែលជាមុខងារកម្រមានណាស់ សម្រាប់រថយន្តក្នុងលំដាប់នេះមិនត្រឹមតែប៉ុណ្ណោះវាបំពាក់មកជាមួយអំពូលមុខ​LED Bi-projector auto និង​ LED lightsaber turn indicator, អំពូលកាត់អ័ព្ទប្រភេទ LED និងចង្កៀងស្តុបក្រោយប្រភេទ LED​ រាងជាសំបុកឃ្មុំផងដែរ Nissan Magnite មានប្រវែងសរុប​​​​ 3,999mm ទទឹងសរុប 1,758mm​ និងកម្ពស់សរុប 1,572mm  កម្លាតកង់មុខក្រោយ​(Wheelbase) 2,501mm, កម្ពស់ពីដីទៅបាតរថយន្ត​(Ground Cleara​nce) 203mm និងទំងន់សរុប​1,520kg ជាមួយចំនុះប្រេងឥន្ធនៈផ្ទុកបានរហូតដល់  ​36​លីត្រ។



បន្ថែមពីនេះ អេក្រង់កម្សាន្ត Touchscreen ទំហំ 8 inch ដែលអាចភ្ជាប់ Apple CarPlay និង Android Auto ដោយឥតខ្សែ (Wireless) ក៏ជាចំណុចដែលទាក់ទាញសម្រាប់យុវវ័យសម័យថ្មី យ៉ាងខ្លាំង និងអេក្រង់កុងទ័រ ជាប្រភេទឌីជីថល​ ​TFT 7-inch ដែលអាចបង្ហាញ​​​ព័ត៌មាន​​បាន​​​ច្រើនទម្រង់ និងមានចលនា​(Animation) ស្អាតប្លែក ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ Climate Control ស្វ័យប្រវត្តិ ដែលអាចរក្សាសីតុណ្ហភាពក្នុងរថយន្តបានយ៉ាងល្អ។ពន្លឺភ្លើងច្រើនពណ៌លម្អនៅ លើតាបឡូជាមួយ មុខងារចងចាំកៅអីស្បែកស្រស់ស្អាតជាមួយបច្ចេកវិទ្យាពិសេសមុន ដំបូងគេសំរាប់ Magnite​ អាចចាំងផ្លាតពន្លឺព្រះអាទិត្យត្រឡប់ទៅវិញរហូតដល់​ 30%-40%​ ធ្វើអោយកៅអីត្រជាក់ និងផ្តល់អារម្មណ៏ ផាកសុខភាពដល់អ្នកបើកបរ។ ចំណែកឃ្លុបខាងក្រោយអាចផ្ទុកបានចំណុះ ​366លីត្រផងដែរ។





Magnite បំពាក់មកជាមួយម៉ាស៊ីទាក់ប៊ូ​​ 1.0L 3​ស៊ីឡាំង DOHC 12វ៉ុល​​កម្លាំងថាមពល​​​ 999cc (In-Line3-cylinder, DOHC, 12 Valves with Turbocharger/999cc), កម្លាំងអតិបរិមា (Max Power)​ 100សេះ (PS) @ 5,000rpm កម្លាំងរមួលអតិបរិមា (Max Torque) ​152 N.m @ 2,200rpm -4,000rpm និងកំរិតស៊ីសាំង​ 17.9km/L ​​ជាមួយប្រព័ន្ធសោរឆ្លាតវៃ (Smart Key)​ដែលអាចបញ្ជារបញ្ឆេះពីចម្ងាយរហូតដល់ 60m

 

មិនត្រឹមតែប៉ុណ្ណោះ​Magnite បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព ដូចជា

ពោងសុវត្ថិភាព​ 6​គ្រាប់ប្រព័ន្ធហ្វ្រាំង​​ ABS,​ ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច(EBD), ប្រព័ន្ធជំនួយហ្វ្រាំង, ប្រព័ន្ធជំនួយពេលឡើងចំណោត​(HAS), ប្រព័ន្ធទប់លំនឹងរថយន្តបើកបរផ្លូវកោង​ (VDC) និង Emergency stop signal, ប្រព័ន្ធវាស់សម្ពាធកង់​(TMS) សេនស័រ(Sensor) ​ចំនួន ​4គ្រាប់ជំនួយការចូលចត និងប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតដែលបានបំពាក់មកលើម៉ូដែលរថយន្តមួយនេះ។​ Nissan Mignite មាន4ពណ៌​​ ពណ៌សដំបូលពណ៌ខ្មៅ ពណ៌ទឹកប្រាក់ដំបូលពណ៌ខ្មៅ ពណ៌ទឹកក្រូចដំបូលពណ៌ខ្មៅនិងពណ៌ក្រហមដំបូលពណ៌ខ្មៅដែលនាំចូលដោយក្រុមហ៊ុន តាន់ចុងម៉ូធ័រ​(ខេមបូឌា)​ ​ភីធីវ៉ាយអិលធីឌី​ Tan Chong Motor (Cambodia) Pty.Ltd. ក្នុងព្រឹត្តការណ៏តាំងបង្ហាញយានយន្ត​​លើកទី4 នេះក្រុមហ៊ុន​ Tan Chong Moto បានធ្វើការបញ្ចុះតម្លៃ Magnite ពី​ $26,888 មកត្រឹមតែ $26,500.



ជាមួយកញ្ចប់ប្រូម៉ូសិនពិសេសមាន

-ការថែទាំរយៈពេលមួយឆ្នាំ

-ប្តូរប្រេងម៉ាស៊ីនចំនួនពីរដង

-បិទស្កុតការពារពន្លឺថ្ងៃ (UV sticker)

-កម្រាលជើងមួយឈុតនិងចាក់សាំងមួយពេញ

ដែលមានទឹកប្រាក់រហូតដល់​$1,000

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងមកកាន់ក្រុមហ៊ុន​Tan Chong Motor (Cambodia) Pty.Ltd.

ឬអញ្ជើញមកសាកល្បងបើកបរ (Test Drive)ដោយផ្ទាល់បាន៕



ប្រភព៖

ប្រែសំរួល៖