Admin, 25 April 2026

      ក្រុមហ៊ុន Mazda បានប្រកាសចេញលក់រថយន្ត SUV ខ្នាតកណ្តាល CX-6e កំណែពិសេស "Year of the Horse" (ឆ្នាំមមី) មុនការបើកពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026

  • ប្រភេទ EV (អគ្គិសនីសុទ្ធ): តម្លៃ 21,400 ដុល្លារ អាចរត់បានចម្ងាយ 600 គីឡូម៉ែត្រ (CLTC)
  • ប្រភេទ EREV (ប្រើម៉ាស៊ីនសាំងជំនួយ): តម្លៃ 20,500 ដុល្លារ អាចបើកបរដោយអគ្គិសនីសុទ្ធបាន 200 គីឡូម៉ែត្រ (CLTC)

នៅក្នុងទីផ្សារប្រទេសចិន CX-6e ក៏ត្រូវបានគេស្គាល់ថាជាម៉ូដែល EZ-60 ផងដែរ។ ការដាក់លក់កំណែ "ឆ្នាំមមី" នេះ គឺស្របទៅនឹងឆ្នាំសកលចិន 2026 ដែលតំណាងឱ្យល្បឿន ភាពវិជ្ជមាន និងភាពជោគជ័យ។ វាក៏ស៊ីគ្នាទៅនឹងឈ្មោះជាភាសាចិនរបស់ Mazda ដែលមានន័យថា "សេះមកដល់ដោយធម្មជាតិ" និងទស្សនវិជ្ជា "Jinba-Ittai" (មនុស្ស និងសេះជាតែមួយ) របស់ក្រុមហ៊ុនផងដែរ។



ការរចនា និងរូបរាងខាងក្រៅ

រូបរាងខាងក្រៅនៅតែរក្សាភាពដដែល ដោយផ្តោតលើប្រសិទ្ធភាពខ្យល់ (Aerodynamics) ដែលមានរន្ធខ្យល់ចំនួន 9 នៅជុំវិញក្បាលឡាន និងកាង ដើម្បីកាត់បន្ថយកម្លាំងទប់ខ្យល់មកត្រឹម 0.258 Cd (ប្រហាក់ប្រហែលនឹងគូប្រជែង Xiaomi YU7 និង Xpeng G9)។ យ៉ាន់កង់ទំហំ 19 អ៊ីញមកជាស្តង់ដារ ហើយក៏មានជម្រើសយ៉ាន់ 21 អ៊ីញ ជាមួយសំបកកង់ Michelin Pilot Sport 4 SUV ផងដែរ។

បច្ចេកវិទ្យាកាប៊ីន និងផ្នែកខាងក្នុង

ការផ្លាស់ប្តូរដ៏ធំបំផុតគឺផ្នែកខាងក្នុង៖

  • ពណ៌ថ្មី: Mazda ផ្តល់ជូននូវពណ៌ចម្រុះ "ស្វាយ-ស" (Purple-white) ជាស្តង់ដារសម្រាប់កំណែថ្មីនេះ។
  • អេក្រង់: បំពាក់អេក្រង់កម្សាន្តកម្រិត 5K ទំហំ 26.45 អ៊ីញ ដែលអូសបន្លាយពីកណ្តាលទៅដល់ចំហៀងអ្នករួមដំណើរ។
  • HUD: អ្នកបើកបរទទួលបានអេក្រង់បញ្ចាំងលើកញ្ចក់មុខ (HUD) ទំហំ 50 អ៊ីញ និងមានជម្រើសបន្ថែមរហូតដល់ 100 អ៊ីញ។


លក្ខណៈបច្ចេកទេស និងកម្លាំងម៉ាស៊ីន

  • ប្រភេទ EV: ប្រើអាគុយ LFP ទំហំ 77.94 kWh ពីក្រុមហ៊ុន CALB ផ្គួបជាមួយម៉ូទ័រក្រោយកម្លាំង 190 គីឡូវ៉ាត់ (255សេះ)
  • ប្រភេទ EREV: ប្រើអាគុយ LFP ទំហំ 31.73 kWh ពីក្រុមហ៊ុន CATL-Changan។ វាមានម៉ាស៊ីនសាំង 1.5 លីត្រ (97 សេះ) នៅខាងមុខសម្រាប់សាកថ្ម និងប្រើម៉ូទ័រអគ្គិសនីក្រោយកម្លាំង 190 គីឡូវ៉ាត់ (255 សេះ) ដូចគ្នា។
  • វិមាត្រ: បណ្តោយប្រវែង 4,850mm, ទទឹងប្រវែង 1,935mm និងកម្ពស់ 1,620mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ 2,902mm។ គ្រោងឆ្អឹងរថយន្តប្រើប្រាស់ platform EPA របស់ Changan ដូចទៅនឹងម៉ូដែល Deepal ដែរ។

ស្ថានភាពទីផ្សាររបស់ Mazda

យោងតាមទិន្នន័យពី China EV DataTracker ការលក់រថយន្តថាមពលថ្មីរបស់ Mazda (CX-6e និង 6e) ស្ទើរតែស្មើនឹងពាក់កណ្តាលនៃការលក់សរុបប្រចាំខែរបស់ប្រ៊េននៅក្នុងប្រទេសចិន។ នេះបង្ហាញថា ម៉ូដែលម៉ាស៊ីនសាំងបែបប្រពៃណីកំពុងបាត់បង់ភាពទាក់ទាញ ខណៈដែលអតិថិជនងាកមកចាប់អារម្មណ៍លើបច្ចេកវិទ្យា និងផាសុកភាពវិញ។

CX-6e នឹងត្រូវប្រកួតប្រជែងយ៉ាងខ្លាំងជាមួយរថយន្ត SUV ថាមពលថ្មីផ្សេងទៀត ដូចជា Nissan NX8 និង Toyota bZ5 នៅក្នុងទីផ្សារប្រទេសចិនដ៏ស្រួចស្រាវ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)