Admin, 08 November 2025

2026 Mazda CX-30, Mazda CX-5, Mazda CX-50, Mazda CX-70, Mazda CX-90


           ក្រុមហ៊ុន Mazda គឺ​ជា​ក្រុមហ៊ុន​រថយន្ត​ស្ព័រ​ដែល​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​ទៅនិង​ពិភពលោក​ដែលអ្នក​និយមចូលចិត្ត​រថយន្ត SUV។ អត្តសញ្ញាណ​របស់​ក្រុមហ៊ុន​ផលិត​រថយន្តមួយ​នេះបានធ្វើ​អោយអ្នកបើកបរមាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ទៅ​នឹង​​ការស្រឡាញ់​​ការ​បើកបរ និង​ភាព​រីករាយ​របស់ខ្លួនទៅ​ក្នុង​រថយន្ត។​​ តើ​រថយន្ត Mazda​ បានបញ្ចេញម៉ូដែលអ្វីខ្លះ?​ សូម​អាន​បន្ត​សម្រាប់​ការ​អាប់ដេត និង​ការ​ផ្លាស់ប្តូរ​ទាំងអស់​ចំពោះ​រថយន្ត SUV ម៉ូដែល 2026 របស់ Mazda។

Mazda CX-30​ 2026

       ក្នុង​នាម​ជា SUV តូច​បំផុត និង​មាន​តម្លៃ​សមរម្យ​បំផុត​ក្នុង​ជួរ​ម៉ូដែល Mazda វា​ជា​រឿង​សំខាន់​សម្រាប់ CX-30 subcompact ម៉ូដែល 2026 ដើម្បី​ក្លាយជា​ច្រក​ចូល​ដ៏​ទាក់ទាញ​សម្រាប់​អតិថិជន​​ដែល​ទើប​តែ​ស្គាល់​យីហោ​មួយនេះ។ ក្រុមហ៊ុន Mazda រក្សា​អ្វីៗ​ឲ្យ​ស្រស់​ថ្មី​សម្រាប់​ឆ្នាំ 2026 ជាមួយ​នឹង​​ limited-slip differential​ ផ្អែក​លើ​ហ្វ្រាំង​ស្តង់ដារ និងប្រព័ន្ធជើងក្រោម​ (Suspension) ​ដែល​បាន​អាប់ដេត​លើ​គ្រប់​ម៉ូដែល​ទាំងអស់​ដើម្បី​បង្កើន​គុណភាព​ក្នុង​ការ​បើកបរ។


​​​​​       រថយន្ត 2026 Mazda CX-30 2.5 S Select Sport បំពាក់មកជាមួយ​​ប្រព័ន្ធ​ Apple CarPlay និង Android Auto ឥតខ្សែ​ជា​ស្តង់ដារ

កៅអី​អ្នកបើកបរ​ដំណើរការដោយប្រព័ន្ធ​អគ្គិសនីមាន​8​ មុខងារ ​ជាមួយ​ការ​កំណត់​អង្គចងចាំ​ (Memory) កៅអី​ជួរ​ខាងមុខ​ដែល​មានមុខងារ​កម្ដៅ (heated front row)។ អេក្រង់​បង្ហាញ​ទំហំ 10.3 អ៊ីញ​ធំ​ជាង​មុន ឥឡូវ​នេះ​ជា​ស្តង់ដារ​សម្រាប់ CX-30 2.5 S Preferred។ អេក្រង់​បង្ហាញ​នេះ​មាន​មុខងារ​បញ្ជា​ដោយ​ប៉ះថាច់លើអេក្រង់បាន (touchscreen functionality) សម្រាប់ Apple CarPlay និង Android Auto ប៉ុន្តែ​អ្នក​នៅតែ​ត្រូវ​ប្រើ​ឧបករណ៍​ជ្រើសរើស​​ rotary dial selector របស់ Mazda សម្រាប់​ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត​ជាដើម (native infotainment) របស់ CX-30។​ ម៉ូដែល 2.5 S Preferred ក៏​ទទួល​បាន​បន្ទះ​សាក​ថ្ម​ឥតខ្សែ​(Wireless Charge), ដំបូល​រថយន្តដំណើរការ​ដោយ​ប្រព័ន្ធអគ្គិសនី (power-sliding moonroof), បន្ទះ Rail ធ្នើរលើ​ដំបូល​ពណ៌ទឹកប្រាក់ (silver roof rails),​ ផ្លឹតទឹក​ជូត​កញ្ចក់​ចាប់​តាមសញ្ញាទឹកភ្លៀង (rain-sensing windshield wipers), និង​ផ្ទៃ​កៅអី​ស្បែក​សិប្បនិម្មិត (leatherette seating surfaces)។ម៉ូដែល Aire Edition ថ្មី​មាន​សម្រាប់​ម៉ូដែល​ដែល​បំពាក់​ដោយ​ម៉ាស៊ីន 2.5 លីត្រ I-4 ​Naturally aspirated និង​ម៉ាស៊ីន​ទួរប៊ីន​កម្លាំង​ខ្លាំង​(Toubochage)។




      រថយន្ត 2026 Mazda CX-30 2.5 S Aire Edition បង្កើត​ឡើង​លើ​ម៉ូដែល Preferred ជាមួយ​នឹង​ផ្លាក​សញ្ញា​ពណ៌​ខ្មៅ​រលោង (gloss black badging), កង់ 18អ៊ីញ, បន្ទះ​ដំបូល, និង​កញ្ចក់​ចំហៀង។ Mazda ផ្ទៃ​ខាងក្រៅ​ពណ៌​ខ្មៅ​ដោយ​ប្រើ​កម្រាល​ខាងក្នុង​ពណ៌​ស្រាល​ដូចជា​កៅអី​ស្បែក​សិប្បនិម្មិត​ពណ៌​ស​ជាមួយ​រួមការ​បញ្ចូល​សាច់ក្រណាត់​ពណ៌​ប្រផេះ។ រថយន្ត 2026 Mazda CX-30 2.5 Turbo Aire Edition ទទួល​បាន​ការ​ផ្លាស់ប្តូរ​ខាងក្រៅ និង​ខាងក្នុង​ដូចគ្នា។ ម៉ូដែល 2026 Mazda CX-30 Trim Premium ដែល​ប្រណីត​បំផុត​ក៏​ទទួល​បាន​ការ​អាប់ដេត​បន្តិចបន្តួច​ផង​ដែរ។ ម៉ូដែល Premium អាប់ដេត​ចង្កូតមានមុខងារ​កម្ដៅ និង​កាមេរ៉ា 360 ដឺក្រេ​សម្រាប់​​ម៉ូដែល​ថ្មី។






ប្រភព៖ MotorTrend

ប្រែសំរួល៖ Huot Soknal