Admin, 16 November 2025

សំរាប់ចុចអានព័ត៌មានពីមុន https://www.arenacambodiaauto.com/news/mazda-suv-2026-mazda-cx-5-13

សំរាប់ចុចអានព័ត៌មានពីមុន https://www.arenacambodiaauto.com/news/mazda-suv-2026-mazda-cx-5-cx-5-17

ក្រុមហ៊ុន Mazda បាន​ដាក់​បង្ហាញ CX-50 compact ដែល​ជា​ជម្រើស​រឹងមាំ​ជាង​ម៉ូដែល CX-5 កាលពី​ឆ្នាំ 2023។ វា​ទើបតែ​បាន​ដាក់​បង្ហាញ​ម៉ូដែល​កូនកាត់​ជាមួយ​នឹង​ប្រព័ន្ធ​បញ្ជូន​ថាមពល​ដែល​បាន​មកពី ក្រុមហ៊ុន​Toyota សម្រាប់​ឆ្នាំ 2025 ដូច្នេះ​​ម៉ូដែលមួយនេះរូបរាង​ទាំងមូល​នៅតែ​ស្រស់​ស្អាត ហើយវាមាន​ការ​ផ្លាស់ប្តូរ​​តិចតួច​សម្រាប់​ម៉ូដែលឆ្នាំ​​2026។


  • រថយន្ត 2026 Mazda CX-50 2.5 S Preferred ដែល​ជា​ម៉ូដែល​ខ្ពស់​ ​ដំបូល​ប្រភេទ ​panoramic moonroof ជា​ស្តង់ដារ
  • ព្រមទាំង​ឧបករណ៍​ចាប់សញ្ញា​ចត​រថយន្ត​ខាងមុខ និង​ខាងក្រោយ។
  • ម៉ូដែល 2026 Mazda CX-50 2.5 S Meridian Edition ថ្មី​បាន​មកដល់​ឆ្នាំ​នេះ​ជាមួយ​នឹង​កង់ទំហំ 18 អ៊ីញ, សំបក​កង់អាចបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (all-terrain tires), និង​បន្ទះដែក (Roof Rails) សងខាងលើដំបូល​ពណ៌​ខ្មៅ។
  • នៅ​ខាងក្នុងកន្លែង​​អ្នកដំណើរបំពាក់មកជាមួយ កៅអី​ស្បែក​សិប្បនិម្មិត​ សំរាប់ម៉ូដែល Meridian Edition ​។
  • Mazda ផ្តល់​ជម្រើស​ផ្ទៃពណ៌ខាងក្រៅ​ Jet Black Mica, Polymetal Gray ឬ Zircon Sand។



  • ផ្លាក​សញ្ញាឡូហ្គូ​ខាងក្រៅ​មានពណ៌​ខ្មៅ​រលោង។
  • ម៉ូដែល Preferred មានកម្រិតស្តង់ដា​ខ្ពស់​ជាងម៉ូដែល Meridian Edition មួយ​កម្រិត ទទួល​បាន​ការ​កំណត់​រចនាសម្ព័ន្ធ​ពីរ។
    • ជម្រើស​ទីមួយ​បំពាក់​កង់​ខ្មៅទំហំ 20 អ៊ីញ និង​កៅអី​ស្បែក​ពណ៌ខ្មៅ។
    • បើ​អ្នក​ជ្រើសរើស​ជម្រើស​ផ្ទៃក្នុង​ពណ៌​ស Mazda បំពាក់​កៅអី​ស្បែក​ពណ៌​ស កង់ពណ៌ទឹក​ប្រាក់ទំហំ 20 អ៊ីញ និងបន្ទះដែក(Roof Rails)សង្ខាងលើដំបូល​ពណ៌ទឹកប្រាក់។


  • Mazda ក៏​បំពាក់ 2026 CX-50 2.5 S Premium ជាមួយ​នឹង​កៅអី​មុខ​មាន​ខ្យល់​ចេញចូល (ventilated front seats) កៅអី​អ្នកដំណើរ​ដែល​អាច​ដំណើរការដោយ​ប្រព័ន្ធអគ្គិសនីមាន 6មុខងារ កៅអី​ជួរ​មុខ​មាន​អង្គចងចាំ និង​កញ្ចក់​មើលក្រោយខាងក្នុង​ស្វ័យប្រវត្តិ​ជាមួយនិង App HomeLink។
  • ការ​អាប់ដេត​ផ្សេងទៀត​សម្រាប់​ឆ្នាំ 2026 រួម​មាន​ផ្លាក​សញ្ញា​ឡូហ្គូពណ៌​ខ្មៅ​រលោង និង​បន្ទះដែកសង្ខាងលើក​ដំបូល​សម្រាប់ CX-50 Turbo Meridian Edition និង CX-50 Turbo Premium Plus កម្រិត​ស្តង់ដាខ្ពស់។






  • រថយន្ត 2026 Mazda CX-50 កម្រិត​ចុងក្រោយ​ក៏​អាច​មាន​ជម្រើស​​ផ្ទៃក្នុង​ពណ៌​ស​ជាមួយ​នឹង​យ៉ាន់កង់ពណ៌ទឹក​ប្រាក់ទំហំ 20 អ៊ីញ បន្ទះដែកសង្ខាងលើ​ដំបូលពណ៌ទឹក​ប្រាក់ និង​ផ្លាក​សញ្ញាឡូហ្គូ​ខាងក្រៅ​ស្រោបក្រូមេ​ផង​ដែរ ៕

ប្រភព៖ United State

ប្រែសំរួល៖ Huot Soknal