Admin, 03 January 2026
រថយន្ត Geländewagen (ឬ G-Wagen) ដែលមានពាក្យស្លោកមួយថា "ខ្លាំងជាងពេលវេលា" (stronger than time) ប៉ុន្តែ ultimate Mercedes-Benz money marker មួយនេះ មិនមែន ជារថយន្ត Off-road ដែលខ្លាំងបំផុតក្នុងចំណោមរថយន្តដែលប្រើស្លាកសញ្ញាផ្កាយបីនោះទេ។ Unimog វាគឺជាផ្នែករថយន្តដឹកទំនិញរបស់ម៉ាកយីហោមួយនេះ ជាម៉ូដែលដែលមានអាយុកាលវែងជាងគេ ដែលស័ក្តិសមនឹងទទួលបានកិត្តិយសនេះជាង។ ជាទូទៅ Unimog គឺជារថយន្ត ដឹកទំនិញ ដែលប្រើប្រាស់សម្រាប់កិច្ចការធ្ងន់ៗ ដែលជិតកៀកទៅនឹងឧបករណ៍យោធាពិតប្រាកដ ជាជាងរថយន្ត Hummer H2 ។ប៉ុន្តែការផលិតចុងក្រោយបង្អស់របស់ម៉ាកយីហោមួយនេះ បានស្រមៃទៅកាន់ពិភពលោកមួយសូម្បីតែយានយន្តដែលជាគ្រឿងចក្រធុនធ្ងន់ ក៏អាចក្លាយជាផលិតផលប្រណីតបានដែរ។
បច្ចុប្បន្នវាគ្រាន់តែជារថយន្តដាក់តាំងបង្ហាញ (Show car) ប៉ុណ្ណោះ ដែល Unimog កម្រិតប្រណីតនេះ គឺជាកិច្ចសហការផលិតឡើងតែមួយគត់ (One-off) រវាងផ្នែក Mercedes-Benz Special Trucks និងដៃគូកែច្នៃរថយន្តដែលមានឈ្មោះដ៏ទាក់ទាញគឺ Hellgeth Engineering។ ចំណុចលេចធ្លោបំផុតរបស់រថយន្តមួយនេះគឺរូបរាងខាងក្រៅដ៏ប្លែក ដែលក្រុមហ៊ុននិយាយថា "វាទទួលបានការបំផុសគំនិតពីប្រភេទរថយន្ត SUV"។ ឥទ្ធិពលពី G-Wagen គឺមានភាពច្បាស់លាស់ណាស់ ប៉ុន្តែរថយន្តដឹកទំនិញដ៏ប្លែកមួយនេះ នៅតែរក្សាអត្តសញ្ញាណជា Unimog ច្រើនជាងអ្វីៗទាំងអស់។
ការកែលម្អសមត្ថភាពម៉ាស៊ីនគឺប្រើប្រាស់ម៉ាស៊ីន Mercedes 6 ស៊ីឡាំង កម្លាំង 300 សេះ ដែលវាខុសគ្នាឆ្ងាយពីម៉ាស៊ីន V-8 twin-turbo ដែលមាននៅក្នុង G-Wagen។ ម្ចាស់រថយន្ត G-Wagen ទូទៅក៏ប្រហែលជាមិនសូវចាប់អារម្មណ៍នឹងផ្នែកខាងក្នុងរបស់ Unimog ដែរ ដែលវាផ្តោតទៅលើភាពជាក់ស្តែងសម្រាប់ការប្រើប្រាស់ ជាជាងភាពប្រណីត ទោះបីជាមានការបំពាក់មកជាមួយពណ៌ពីរពណ៌ឆ្លាស់គ្នា (ត្នោត និងខ្មៅ) រួមជាមួយផ្នែកខ្លះស្រោបដោយស្បែកដែលមានថ្នេរដេរយ៉ាងប្រណីត (Quilted leather) ក៏ដោយ។
ដោយសារប្រជាប្រិយភាពរបស់ទាំងរថយន្ត G-Wagen និងការកែច្នៃរថយន្តប្រភេទ Sprinter សម្រាប់ការបោះជម្រុំ (Overlanding) ឃើញថាទីផ្សារសម្រាប់រថយន្ត Off-road កម្រិតប្រណីតដែលមានស្លាកសញ្ញា Mercedes នៅខាងមុខគឺពិតជាមានសក្តានុពលខ្លាំង។ ប្រសិនបើក្រុមហ៊ុនសម្រេចចិត្តស្វែងរកលទ្ធភាពផលិត Unimog កម្រិតប្រណីតសម្រាប់អតិថិជនដូចជារថយន្តដែលបានដាក់បង្ហាញនេះមែននោះ ហើយក៏ជារថយន្តដែលអាចធ្វើដំណើរ "ទៅបានគ្រប់ទីកន្លែង" ពិតប្រាកដមួយ នោះច្បាស់ជាមានអ្នកទិញជាក់ជាមិនខាន។ រហូតដល់ពេលនោះ មានអតិថិជនមួយចំនួនពិតជារីករាយជាមួយម៉ូដែល G-Class ថ្មីចំនួនពីរ (គឺម៉ូដែល Baby G និង G-Class Cabriolet) ដែលផ្នែកមួយរបស់ក្រុមហ៊ុនដែលបានប្រកាសរួចហើយសម្រាប់ឆ្នាំ 2026 នេះ៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
