Admin, 23 August 2026
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Chengdu Auto Show ឆ្នាំ 2026 ថ្ងៃនេះ ម៉ាកយីហោ MG របស់ក្រុមហ៊ុន SAIC បានប្រកាសជាផ្លូវការអំពីការដាក់លក់លើទីផ្សារនៃរថយន្ត Sedan ខ្នាតមធ្យមស៊េរីថ្មីចុងក្រោយបង្អស់របស់ខ្លួន គឺម៉ូដែល MG 07។ ម៉ូដែលថ្មីនេះមានផ្តល់ជូននូវទម្រង់ទម្រង់ជម្រើសចំនួន 7 ខុសៗគ្នា ដោយមានតម្លៃណែនាំផ្លូវការចាប់ពី 16,000 ដុល្លារអាមេរិក 23,500 ដុល្លារអាមេរិក។ ការកក់ទុកមុនសម្រាប់ម៉ូដែលប្រភេទអគ្គិសនី (EV) បានចាប់ផ្តើមនៅចុងខែមុន ជាមួយតម្លៃចាប់ផ្តើម 18,600 ដុល្លារអាមេរិក។
យោងតាមក្រុមហ៊ុន ការប្រគល់រថយន្តសម្រាប់វគ្គជម្រើសចម្ងាយបើកបរ 650 គីឡូម៉ែត្រ ត្រូវបានកំណត់កាលវិភាគចាប់ផ្តើមនៅចុងខែសីហានេះ ខណៈដែលវគ្គជម្រើសចម្ងាយបើកបរ 845 គីឡូម៉ែត្រ នឹងត្រូវប្រគល់ជូននៅក្នុងខែតុលា។
ម៉ូដែល | តម្លៃផ្លូវការ MSRP ដុល្លារ) |
Hybrid 245 Comfort Edition | USD16,000 |
Hybrid 245 LiDAR Edition | USD17,500 |
EV 650 Comfort Edition | USD17,200 |
EV 610 LiDAR Edition | USD18,700 |
EV 610 Flagship Edition | USD20,100 |
EV 845 LiDAR Edition | USD22,000 |
EV 845 Flagship Edition | USD23,500 |
ការរចនា និងវិមាត្រ
រថយន្ត MG 07 មានលក្ខណៈសម្គាល់ដោយបណ្តុំភ្លើងបំភ្លឺរត់កាត់រាងកងផ្កាយ និងចង្កៀងមុខដែលមានរចនាបថប្លែកអារម្មណ៍។ ផ្នែកខាងមុខមានបំពាក់គម្របម៉ាស៊ីនបាញ់ពុម្ពរួមតែមួយ (clamshell hood) និងឃ្លុបផ្ទុកឥវ៉ាន់ខាងមុខទំហំ 168 លីត្រ។ យានយន្តនេះមានវិមាត្រ៖ ប្រវែង 4,886 មីឡីម៉ែត្រ, ទទឹង 1,900 មីឡីម៉ែត្រ និងកម្ពស់ 1,478 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(Wheelbase) 2,825 មីឡីម៉ែត្រ។
រូបរាងខាងក្រៅមានបំពាក់ដៃទ្វារលិចពាក់កណ្តាល, ទ្វារគ្មានស៊ុមបង្អួច, យ៉ាន់កង់ពីរតុង និងដង្កៀបហ្វ្រាំងពណ៌លឿង។ ផ្នែកខាងក្រោយបំពាក់ដោយបណ្តុំចង្កៀងរត់កាត់ និងស្លាបខ្យល់អគ្គិសនីសម្រួលបាន 5 កម្រិត។ អតិថិជនអាចជ្រើសរើសពណ៌ខាងក្រៅបានចំនួន 6 ពណ៌៖ ពណ៌ស្វាយ Morello Purple, ពណ៌ប្រផេះ Notting Grey, ពណ៌ខៀវ Oxford Blue, ពណ៌ផ្កាឈូក Milia Pink, ពណ៌ខៀវ California Blue និងពណ៌ស Salt Lake White។
បច្ចេកវិទ្យា និងបរិវេណខាងក្នុង
រថយន្ត MG 07 រួមបញ្ចូលគ្នានូវប្រព័ន្ធសេនស័រ LiDAR ដោយប្រើប្រាស់ដំណោះស្រាយផ្អែកលើប្រព័ន្ធ Momenta R7 គំរូពិភពលោកកម្រិតខ្ពស់ រួមផ្សំជាមួយបន្ទះឈីប AI គំរូខ្នាតធំ X7 ដែលអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់។
នៅផ្នែកខាងក្នុង រថយន្តមានទម្រង់កាប៊ីនរចនាបែបស្រោបជុំវិញ ជាមួយកុងទ័រ LCD ពេញលេញ និងអេក្រង់បញ្ជាកណ្តាលបែបបណ្តែតទំហំ 15.6 អ៊ីញ ដំណើរការដោយបន្ទះឈីបកាប៊ីន Snapdragon 8295P និងប្រព័ន្ធប្រតិបត្តិការ Inspiration OS។ មុខងារផាសុកភាពរួមមាន៖
- កៅអីអ្នកបើកបរមានប្រព័ន្ធកែសម្រួលស្វ័យប្រវត្ត, មុខងារកម្តៅ និងខ្យល់បក់សម្រួល។
- កៅអីអ្នកដំណើរខាងមុខប្រភេទ «Queen» ទម្ងន់ស្មើសូន្យ។
- ដំបូលកញ្ចក់ panoramic សម្រួលពន្លឺ EC dimming និងកៅអីជួរក្រោយមានមុខងារកម្តៅ/ខ្យល់បក់សម្រួល។
- កញ្ចក់សម្អិតសម្អាងពហុមុខងារ និងប្រព័ន្ធបាសចំនួន 21 គ្រាប់។
- ប្រព័ន្ធបូមអេឡិចត្រូម៉ាញ៉េទិចសកម្ម mCDC។
រចនាបថពណ៌ខាងក្នុងមានផ្តល់ជូនពីរជម្រើស គឺពណ៌ White Violet និង Royal Blue។
ប្រព័ន្ធថាមពល និងសមត្ថភាព
រថយន្ត MG 07 មានផ្តល់ជូនទាំងវគ្គជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) និងវគ្គជម្រើស Plug-in Hybrid (PHEV)៖
- ម៉ូដែលអគ្គិសនីសុទ្ធ (BEV)៖ ត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្មអគ្គិសនីវ៉ុលខ្ពស់ 800V និងបំពាក់ដោយម៉ូទ័របើកបរខាងមុខប្រភេទ Permanent Magnet Synchronous។ អាស្រ័យលើការកំណត់ទម្រង់ ប៉ារ៉ាម៉ែត្រកម្លាំងអតិបរមាមានជម្រើស 176 kW (236សេះ) ឬ 235 kW (315 សេះ) ជាមួយកម្លាំងរមួលកំពូល 300 Nm និង 350 Nm រៀងៗខ្លួន។ ជម្រើសអាគុយរួមមានកញ្ចប់ទំហំ 67 kWh និង 91 kWh ដែលផ្តល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធចំនួន 610 គីឡូម៉ែត្រ, 650 គីឡូម៉ែត្រ ឬ 845 គីឡូម៉ែត្រ។
- ម៉ូដែល Plug-in Hybrid (PHEV)៖ បំពាក់ម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ កម្លាំងអតិបរមា 82 kW (110 សេះ) និងម៉ូទ័របើកបរអគ្គិសនីកម្លាំង 152 kW (204 សេះ)។ វាផ្តល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ 245 គីឡូម៉ែត្រ តាមស្តង់ដារ CLTC និងមានកម្រិតស៊ីប្រេងត្រឹមតែ 2.91 លីត្រ ក្នុង 100 គីឡូម៉ែត្រ នៅពេលដែលអស់ថាមពលអាគុយ។ នៅពេលសាកថ្មពេញ និងចាក់ប្រេងពេញ រថយន្ត MG 07 PHEV អាចសម្រេចបានចម្ងាយបើកបរសរុបរួមគ្នា រហូតដល់ 1,745 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។
វាគួរតែត្រូវ បានបញ្ជាក់ផងដែរថា ម៉ូដែលអគ្គិសនីពីរដែលមានចម្ងាយបើកបរ 610គីឡូម៉ែត្រ ប្រើប្រាស់អាគុយប្រភេទលីខ្វ៊ីត-សូលីដ (semi-solid) ពីក្រុមហ៊ុន Qingtao (ដូចដែលបានឃើញនៅលើម៉ូដែល MG 4 Anxin Edition) ខណៈដែលម៉ូដែលផ្សេងទៀតទាំងអស់ មិនថាជាប្រភេទអគ្គិសនីសុទ្ធ ឬ Hybrid នោះទេ គឺប្រើប្រាស់អាគុយពីក្រុមហ៊ុន CATL។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
