Admin, 25 February 2026
ម៉ាករថយន្ត MG របស់ក្រុមហ៊ុន SAIC បានក្លាយជាម៉ាករថយន្តចិនដំបូងគេបង្អស់ ដែល សម្រេចបាននូវការលក់រថយន្តសរុបលើសពី 1លានគ្រឿង នៅក្នុងសហភាពអឺរ៉ុប និង ចក្រភពអង់គ្លេស។ MG ដែលដើមឡើយគឺជាក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេស ត្រូវបានទិញយកដោយក្រុមហ៊ុន Nanjing Automotive ក្នុងឆ្នាំ 2005 ហើយបន្ទាប់មកក្នុងឆ្នាំ 2007 ក្រុមហ៊ុន SAIC ក៏បានទិញយកក្រុមហ៊ុន Nanjing Automotive បន្ត។
MG was crowned the Best Manufacturer title at the influential Autocar Awards 2025. Credit: MG
ក្នុងឆ្នាំ 2025 MG លក់រថយន្តបានជាង 300,000 គ្រឿង នៅក្នុងទីផ្សារសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស (ដោយក្នុងនោះជាង 85,000 គ្រឿងត្រូវបានលក់ក្នុងចក្រភពអង់គ្លេស) ដែលស្មើនឹងការកើនឡើងជិត 30% ធៀបនឹងឆ្នាំមុន។ លទ្ធផលនេះបានធ្វើឱ្យ MG រក្សា តំណែងជាម៉ាករថយន្តចិនដែលលក់ដាច់បំផុតនៅអឺរ៉ុបក្នុងរយៈពេល 11 ឆ្នាំជាប់ៗគ្នា។ វាក៏បានជាប់ចំណាត់ថ្នាក់លេខ 16 ក្នុងចំណោមម៉ាករថយន្តទាំងអស់ក្នុងទីផ្សារអឺរ៉ុប ដែលធ្វើ ឱ្យវាក្លាយជាម៉ាករថយន្តចិនតែមួយគត់ដែលបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង 20 (Top 20)។
ព័ត៌មានលម្អិតនៃការលក់ក្នុងឆ្នាំ 2025៖
- ស៊េរី Hybrid+: លក់បាន 137,000 គ្រឿង (កើនឡើង 300% ធៀបនឹងឆ្នាំមុន)។
- រថយន្តអគ្គិសនីសុទ្ធ (EV): លក់បាន 46,000 គ្រឿង។
បន្ថែមពីនេះ យោងតាមសមាគមផលិតរថយន្តអឺរ៉ុប (ACEA) នៅក្នុងឆមាសទីមួយនៃឆ្នាំ 2025 MG គឺជាម៉ាករថយន្តចិនដែលលក់ដាច់បំផុតនៅអឺរ៉ុប ដោយលក់បាន 153,000 គ្រឿងដែល ជាលើកដំបូងដែលវាបានយកឈ្នះក្រុមហ៊ុន Tesla ក្នុងការលក់ប្រចាំឆមាស។ លើសពីនេះ អត្រាកំណើន 18.6% របស់ MG គឺខ្ពស់ជាងទីផ្សារអឺរ៉ុបជារួម (ដែលបានធ្លាក់ចុះ 0.9%)។
ក្រឡេកមើលដំណើរវិវត្តន៍កន្លងមក៖
- ឆ្នាំ 2021៖ លក់បានជាង 50,000 គ្រឿង។
- ឆ្នាំ 2022៖ អឺរ៉ុបក្លាយជាទីផ្សារក្រៅប្រទេសដំបូងគេដែល MG លក់បានលើសពី 100,000 គ្រឿង។
- ឆ្នាំ 2023៖ លក់បាន 200,000គ្រឿង។
រហូតមកដល់បច្ចុប្បន្ន ការលក់សរុបរបស់ MG ក្នុងប្រទេសអ៊ីតាលី អេស្ប៉ាញ និងបារាំង សុទ្ធតែបានកើនឡើងលើសពី 100,000 គ្រឿង។ ចំណែកឯចក្រភពអង់គ្លេស ដែលជាទីផ្សារ ធំបំផុតរបស់ MG ម៉ាកនេះលក់បានសរុបជាង 370,000 គ្រឿង ដោយក្នុងនោះរថយន្ត អគ្គិសនីសុទ្ធមានលើសពី 100,000 គ្រឿង។សម្រាប់ខែមករា ឆ្នាំ 2026 នេះ MG បាន ចែកចាយរថយន្តជិត 26,000 គ្រឿងនៅអឺរ៉ុប ដែលតំណាងឱ្យការកើនឡើងប្រហែល 15% ធៀបនឹងខែមករាឆ្នាំមុន។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
