Admin, 16 November 2025
រថយន្ត 2026 Mitsubishi Outlander Plug-In Hybrid Electric Vehicle (PHEV)ជាប្រភេទរថយន្តអគ្គិសនីបានមកដល់ហើយ។
ក្រុមហ៊ុន Mitsubishi Motors Australia បានប្រកាសថា Outlander PHEV 2026 នឹងផ្តល់ការវាយតម្លៃរយ:ចម្ងាយក្នុងការបើកបរដោយថាមពលអគ្គិសនីសុទ្ធ 103 គីឡូម៉ែត្រ ដោយផ្អែកលើការតេស្ត NEDC ម៉ូដែលចាស់ ដែលជាលទ្ធផលនៃអាគុយលីចូម-អ៊ីយ៉ុងទំហំ 22.7 kWh ធំជាងមុន។
ការវាយតម្លៃនេះប្រៀបធៀបទៅនឹងរយ:ចម្ងាយ NEDC 84 គីឡូម៉ែត្រដែលបានដកស្រង់សម្រាប់ម៉ូដែលពេលបច្ចុប្បន្ន ដែលមានទំហំអាគុយតូចជាង 20 kWh អាចបើកបរបានរយ:ចម្ងាយ81 គីឡូម៉ែត្រសម្រាប់រថយន្ត BYD Sealion 6 Premium AWD 100 គីឡូម៉ែត្រសម្រាប់រថយន្ត GWM Haval H6 PHEV AWD និង76 គីឡូម៉ែត្រសម្រាប់ រថយន្ត Mazda CX-60 P50e AWD។ បើយោងតាមស្តង់ដារតេស្តរបស់មន្ទីរពិសោធន៍ WLTP ថ្មីៗនេះ កំណែចុងក្រោយត្រូវបានគេវាយតម្លៃជាមួយនឹងចម្ងាយបើកបរអគ្គិសនីសុទ្ធរហូតដល់ 86 គីឡូម៉ែត្រ ដែលឆ្លុះបញ្ចាំងពីលក្ខខណ្ឌបើកបរជាក់ស្តែង។
ដូចដែលបានបញ្ជាក់ជាផ្លូវការពីការដាក់សម្ពោធរថយន្តប្រភេទ Outlander PHEV ដែលបានអាប់ដេតថ្មីៗនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅខែ មករា ឆ្នាំ 2026 បន្ទាប់ពីវាត្រូវបានគេរំពឹងថានឹងមកដល់ Showroom Mitsubishi នៅចុងឆ្នាំនេះ។
ក្រុមហ៊ុន Mitsubishi Motors Australia បានប្រកាសថាOutlander PHEV 2026 នឹងត្រូវបានបំពាក់ក្នុងម៉ូដែលដែលធ្លាប់បានស្គាល់ដូចជា ES, Aspire, Exceed និង Exceed Tourer។ ខណៈដែល Mitsubishi មិនអាចវាយតំលៃលើផែនការរបស់ខ្លួនសម្រាប់ Outlander PHEV អោយលើសពីអ្វីក្រៅពីការដាក់សម្ពោធឆ្នាំ 2026 លើម៉ូដែល GSR ។ អ្នកនាំពាក្យក្រុមហ៊ុន Mitsubishi Motors Australia បាននិយាយអំពីម៉ូដែល 2026 នេះថា៖ "យើងកំពុងចាប់ផ្តើមជាមួយនឹងសេរីម៉ូដែលស្រដៀងគ្នាទៅនឹងពេលដែលយើងបានណែនាំ PHEV ជំនាន់បច្ចុប្បន្ន [Outlander] ត្រឡប់ទៅឆ្នាំ 2022 ។ បន្ទាប់ពីយើងបានធ្វើការស្វែងរកការបន្ថែមម៉ូដែលដើម្បីទទួលការគាំទ្រម៉ូដែលជាស្នូលសំខាន់ គ្រប់ពេលការរផ្លាស់ប្តូរតាមរយៈម៉ូដែលជាច្រើន ដែលក្នុងនោះមានជាសេរី Outlander Black Edition [ម៉ូដែលសាំង] និង PHEV GSR"។ យើងក៏បានបញ្ជាក់ផែនការផងដែរជាមួយប្រភេទ PHEV ដែលបានអាប់ដេតទាន់ពេលវេលាផងដែរ។
លក្ខណៈពិសេសថ្មីសម្រាប់ PHEV ES បំពាក់មកជាមួយអេក្រង់ព័ត៌មានកម្សាន្តថាច់ស្គ្រីន ទំហំ 12.3 អ៊ីញ ធំជាងមុន ប្រព័ន្ធសម្លេងម៉ាក Yamaha ចំនួន 8 គ្រាប់, Mitsubishi Connected Services, កាមេរ៉ាតាមដានអ្នកបើកបរ កញ្ចក់មើលក្រោយដែលអាចបន្សាភាពស្រអាប់ដោយស្វ័យប្រវត្តិគ្មានស៊ុម (frameless auto-dimming rear-view mirror) និងកាមេរ៉ា 360 ដឺក្រេ។
ម៉ូដែល Aspire នឹងបំពាក់បន្ថែមកៅអីអ្នកដំណើរចំនុះបាន7នាក់ (5+2) – ជំនួសឲ្យកៅអីប្រាំរបស់ម៉ូដែលចាស់ និងលក្ខណៈពិសេសដែលពីមុនបានកំណត់ចំពោះម៉ូដែល Exceed និង Exceed Tourer ចង្កូតមានមុខងារកម្ដៅ ប្រព័ន្ធជំនួយរក្សាគន្លង (lane-keep assist) និងប្រព័ន្ធជំនួយពេលការកកស្ទះចរាចរណ៍ (traffic jam assist)។
ទន្ទឹមនឹងនេះ Exceed និង Exceed Tourer បំពាក់មកកៅអីមុខមានរន្ធខ្យល់ចេញចូល កញ្ចក់មើលក្រោយឌីជីថល (digital rear-view mirror) និងឈ្នាន់ហ្វ្រាំងនិងហ្គៀរប្រភេទអាលុយមីញ៉ូម កៅអីបំពាក់មកជាមួយនឹងស្បែកពណ៌ខ្មៅ ឬពណ៌ប្រផេះសម្រាប់ម៉ូដែល Exceed និងស្បែក semi-aniline ពណ៌ 'brick brown' សម្រាប់ Exceed Tourer។
ម៉ូដែល Exceed Tourer បំពាក់ជាមួយប្រព័ន្ធសម្លេង Yamaha Ultimate 12គ្រាប់ ផងដែរ ដោយជំនួសលើផលិតផលម៉ាក Bose 9គ្រាប់ដែលមានស្រាប់នៅលើម៉ូដែលនាពេលបច្ចុប្បន្ននេះ៕
ប្រភព៖ Australia Auto News
ប្រែសំរួល៖ Huot Soknal
