Admin, 21 November 2025
ប្រភេទម៉ូតូបែបផ្សងព្រេងរបស់ Morbidelli នៅតែបន្តរីកចម្រើន ដោយក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិចិនមួយនេះបានដាក់បង្ហាញម៉ូតូ T502 XR ថ្មីរបស់ខ្លួននៅក្នុងព្រឹត្តការណ៏ពិព័រណ៍ EICMA 2025។
ម៉ូតូ T502 XR ថ្មីនេះត្រូវបានកំណត់ថា នឹងដាក់ទីតាំងនៅក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញនៅក្នុងឆមាសទីមួយនៃឆ្នាំ 2026 មុនពេលទៅដល់តំបន់អឺរ៉ុបមួយចំនួនផ្សេងទៀត និងទីផ្សារសកលផ្សេងទៀតឆាប់ៗបន្ទាប់ពីតំបន់អឺរ៉ុប។
ម៉ូតូ T502 XR ប្រើប្រាស់ម៉ាស៊ីនពីរស៊ីឡាំង ដោយប្រព័ន្ធទឹកស្អំត្រជាក់ ទំហំកម្លាំងម៉ាស៊ីន 486cc ដែលផ្តល់កម្លាំង 46.3 bhp @8,500rpm និងកម្លាំងបង្វិល 44.8 Nm @6,750 rpm។ ថាមពលនេះត្រូវបានបំពាក់ជាមួយប្រអប់លេខ 6 វគ្គ និងចង្កឹះលេខ (slipper clutch) ខណៈដែលទម្ងន់ (curb weight) របស់ម៉ូតូនេះគឺ 198kg ។ម៉ូដែលថ្មីនេះប្រភេទម៉ូតូធ្វើដំណើរឆ្ពោះ បែប Enduro និងបែបផ្សងព្រេងគ្មានដែនកំណត់ ដែលរចនាឡើងសម្រាប់តុល្យភាព 50 ភាគរយ ជិះលើផ្លូវ និង 50 ភាគរយ ជិះOff-road នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុន Morbidelli។ ទោះជាយ៉ាងណាក៏ដោយ កង់មុខវាមាន ទំហំ 21អ៊ីញ និងកង់ក្រោយមានទំហំ18អ៊ីញ របស់វា អាចបង្ហាញថាវាកាន់តែពេញចិត្តចំពោះការជិះបែប Off-road បន្តិច។ ប្រភេទកង់ (spoked wheels) មិនប្រើពោះវៀន ត្រូវបានបំពាក់មកជាមួយសំបកកង់ CST ដែលមានសំបកកង់ក្រាស់សម្រាប់កម្លាំងអូសទាញខ្លាំងលើផ្លូវដី។
សម្រាប់ប្រព័ន្ធជើងក្រោម (Suspension) គឺបំពាក់ជាមួយឧបករណ៏បូម (forks) និងតេឡេស្កូបបត់ត្រឡប់ (upside-down telescopic forks) ទំហំ 41mm មុខកាត់ 200 mm នៃការធ្វើដំណើរ ដែលធំជាងម៉ូដែល T502 X ទំហំ20mm។ នៅខាងក្រោយ គឺបំពាក់មកជាមួយប្រព័ន្ធ Pro-link mono-shock ដែលមានទំហំ 69mm នៃការធ្វើដំណើរ។ កម្ពស់ពីដីមកបាតក្រោម (Ground clearance) មានកម្ពស់ 230 mm ខណៈដែលកម្ពស់មកដល់កៅអីត្រូវបានកំណត់ត្រឹម 860mm ដែលក៏ខ្ពស់ជាងម៉ូដែល T502X ដែលមានកម្ពស់ត្រឹមតែ 830mm។
ប្រព័ន្ធហ្វ្រាំងត្រូវបានផលិតដោយក្រុមហ៊ុន J.Juan ជាមួយនឹង floating disc ទំហំ 320mm ដែលបំពាក់ដោយកាលីព័រស៊ីឡាំងចំនួន-4 (4-piston calipers)នៅខាងមុខ។ ផ្នែកខាងក្រោយទទួលបានហ្វ្រាំងឌីសតែមួយទំហំ 240mm ដែលត្រូវបានបំពាក់ជាមួយនឹងកាលីព័រស៊ីឡាំងតែមួយរបស់ J.Juan។ ម៉ូតូ T502 XR ក៏ទទួលបានប្រព័ន្ធហ្វ្រាំង Bosch ABS ដែលអាចត្រូវបានបិទដំណើរការនៅខាងក្រោយ ឬបិទទាំងស្រុង។ អេក្រង់ប្រភេទ TFT ទំហំ 7អ៊ីញ អាចប្រព័ន្ធភ្ជាប់ទំនាក់ទំនង និងប្រព័ន្ធរុករក(ប្រព័ន្ធប្រាប់ទិសដៅ) ខណៈដែលម៉ូតូនេះភ្ជាប់មកជាមួយមុខងារកម្តៅនឹងដៃចង្កូតស្តង់ដារ (heated grips) និងកៅអីក៏មានមុខងារកម្តៅ (heated seat)ផងដែរ។
ម៉ូតូ T502XR ក៏ណែនាំប្រព័ន្ធ Electronic Throttle Control (ETC) ផងដែរ ហើយមានមុខងារការបើកបរមានចំនួន 4ប្រភេទ (Standard, Rainy, Sport, Off-Road)។របៀប Off-Road គឺ "បង្កើនប្រសិទ្ធភាពនៃការបញ្ជូនថាមពលសម្រាប់ផ្ទៃរអិល និងអនុញ្ញាតឱ្យមានការគ្រប់គ្រងយ៉ាងជាក់លាក់លើជំនួយអ្នកធ្វើដំណើរ" នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុន Morbidelli។
ម៉ូដែល T502XR ថ្មីនេះរបស់ក្រុមហ៊ុន Morbidelli ទំនងជាគូប្រកួតប្រជែងផ្ទាល់ទៅនឹងម៉ូតូដូចជា Voge DS525X និង QJMotor SRT 600 S។
Morbidelli T502XR Specs
ENGINE | 486cc liquid-cooled twin-cylinder |
POWER | 46.3bhp at 8,500rpm |
TORQUE | 31.1 Ib-ft at 6,750rpm |
TOP SPEED (claimed) | 100 mph |
SEAT HEIGHT | 860mm |
CURB WEIGHT | 198 kg |
FUEL CAPACITY | 18 litres |
FRONT BRAKE | 320mm, floating disc, J.Juan four-piston calipers |
REAR BRAKE | 240mm single disc, J.Juan single-piston caliper |
FRONT SUSPENSION | 41mm upside-down telescopic forks |
REAR SUSPENSION | Pro-link monoshock, adjustable preload |
FRONT TYRE | 90/90 R21 |
REAR TYRE | 140/70 R18 |
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
