Admin, 02 January 2026
ប្រសិនបើអ្នកមិនធ្លាប់មានម៉ូតូ Moto Guzzi ទេ ប៉ុន្តែតែងតែប្រាថ្នាចង់បានវា នេះអាចជាឱកាសដ៏ល្អបំផុតសម្រាប់លោកអ្នក ដោយសារតែវាមានការបញ្ចុះតម្លៃជាបន្តបន្ទាប់ដែលត្រូវបានធ្វើឡើងលើម៉ូដែលថ្មីៗឆ្នាំ 2025 ជាច្រើន។
ការបញ្ចុះតម្លៃនេះធ្វើឡើងដោយក្រុមហ៊ុន MotoGB ដែលកំពុងផ្តល់ជូននូវការធានារយៈពេល 2 ឆ្នាំផងដែរ លើរាល់ម៉ូតូទាំងអស់ដែលមាននៅក្នុងបញ្ជី។ ម៉ូដែលមួយក្នុងចំណោមនោះគឺ Moto Guzzi V7 Stone 2025 ដែលត្រូវបានកែសម្រួលរូបរាងបន្តិចបន្តួចសម្រាប់ឆ្នាំ 2026 ជាមួយនឹងការបន្ថែមពណ៌ឡាយបែបយោធា (camo) និងពណ៌ខ្សាច់ថ្មី។ ដូចគ្នាដែរ ម៉ូដែល V7 Sport និង Special របស់ម៉ាកយីហោមួយនេះ ក៏ទទួលបានការអាប់ដេតពណ៌ថ្មីសម្រាប់ឆ្នាំ 2026 ផងដែរ។ នេះមានន័យថា Moto Guzzi នឹងព្យាយាមរុញម៉ូដែលចាស់ៗចេញពីហាងអោយអស់ ដើម្បីទុកកន្លែងសម្រាប់ជួរម៉ូដែលឆ្នាំ 2026 ដែលនឹងចូលមកដល់។
Motor Guzzi V7 stone 2025
ម៉ូដែល V7 Stone 2025 ថ្មីពី MotoGB ត្រូវបានទម្លាក់តម្លៃមកត្រឹមតែ 9,434ដុលា្លអាមេរិកប៉ុណ្ណោះ។ នោះគឺវាមានតម្លៃទាបជាងតម្លៃស្តង់ដាពីមុននេះរហូតដល់ 1,955ដុល្លាអាមេរិក។ ការសន្សំស្រដៀងគ្នានេះ ក៏ត្រូវបានផ្តល់អោយលើម៉ូដែល V7 Special 2025 ថ្មីស្រឡាងផងដែរ ខណៈដែលម៉ូដែល V7 Sport អាចទិញបានក្នុងតម្លៃ 1,1726ដុល្លាអាមេរិក ដែលទាបជាងតម្លៃលក់រាយ (RRP) រហូតដល់ចំនួន 1,349 ដុល្លាអាមេរិក។
Guzzi V7 Special 2025
ម៉ូដែល V85 ផ្សេងៗក៏ជាផ្នែកមួយនៃការផ្តល់ជូននេះដែរ ដោយមានការសន្សំសំចៃរហូតដល់ 3,169 ដុល្លាអាមេរិក លើម៉ូដែល Strada 850 2025 ថ្មីនេះ។ វាបានធ្វើឱ្យតម្លៃស្តង់ដាររបស់វាពី មុន 15,299 ដុល្លាអាមេរិក ចុះមកត្រឹមតែ 12,130 ដុល្លាអាមេរិក។ អ្នកក៏អាចសន្សំសាច់ប្រាក់បានកាន់តែច្រើនលើម៉ូដែល V85 TT Travel 850 ដោយ MotoGB បានបញ្ចុះតម្លៃពី18,130 ដុល្លាអាមេរិក មកត្រឹមតែ 14,826 ដុល្លាអាមេរិកប៉ុណ្ណោះ។
Guzzi TT Travel 850
ប្រសិនបើអ្នកចាប់អារម្មណ៍លើម៉ូដែល Stelvio នោះអ្នកពិតជាមានសំណាងម្តងទៀតហើយ ព្រោះអ្នកអាចសន្សំបានរហូតទៅដល់ 2,495 ដុល្លាអាមេរិកលើម៉ូដែល Stelvio 1000 របស់ក្រុមហ៊ុនអ៊ីតាលីមួយនេះ។ លើសពីនេះ ម៉ូដែល Stelvio Duecento Tributo 2025 ក៏ត្រូវបានបញ្ចុះតម្លៃពី 22,348 ដុល្លាអាមេរិក មកត្រឹម 20,218 ដុល្លាអាមេរិកផងដែរ។
រាល់ព័ត៌មានបន្ថែមអំពីម៉ូដែលទាំងអស់ដែលមាននៅក្នុងការផ្តល់ជូននេះ លោកអ្នកអាចស្វែងរកបាននៅលើគេហទំព័រផ្លូវការរបស់ MotoGB៕
Guzzi Stelvio 1000 2025
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
