Admin, 20 November 2025

        កាលពី​ឆ្នាំ 1965 អ្នកស្រី Jackie DeShannon បាន​ច្រៀងបត់ចំរៀងមួយដែលទាក់ទងនិង​ប្រភេទ ​Moto Morini ​ថា៖ "អ្វី​ដែល​ពិភពលោក​ត្រូវ​ការ​ឥឡូវ​នេះ​គឺ... ម៉ូតូ bobber ទំហំ 350cc ដែល​ផលិត​នៅ​ប្រទេស​ចិន​កាន់តែ​ច្រើន"។ នោះ​មិនមែន​ជា​អ្វី​ដែល​អ្នកស្រី​ច្រៀង​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នកស្រី​ច្រៀង​មែន ម៉ាក​យីហោ​អ៊ីតាលី Moto Morini ដែល​ជា​កម្មសិទ្ធិ​របស់​ចិន​នឹង​បំពេញ​បំណង​ប្រាថ្នា​របស់​អ្នកស្រី​ជាមួយ​នឹង​ម៉ូតូ V-twin តូច​នេះ គឺ​ម៉ូដែល Rumble ថ្មី។


ម៉ូតូ Rumble ត្រូវ​បាន​ក្រុមហ៊ុន Moto Morini ពណ៌នា​ថា​ជា "ផ្នែក​តិចតួច​បំផុតដែល​បានរក្សាបែប​សម័យមុន ហើយឥឡូវវា​ត្រូវ​បាន​គេរចនា​ឡើងវិញ​ជាមួយ​នឹង​ភាព​ទំនើប" វា​ដំណើរការ​ដោយ​ម៉ាស៊ីន V-twin 60 ដឺក្រេ ជាមួយទឹកស្អំត្រជាក់(liquid-cool)​ កំលាំង 350cc ដែល​យើង​សន្មត់​ថា​ជា​ម៉ាស៊ីន​ដូចគ្នា​ដែល​មាន​ក្នុង Moto Morini 3 ½ Sport ដែល​ត្រូវ​បាន​ប្រកាស​ថ្មីៗ​នេះ។

ក្នុង​ការ​ប្រើប្រាស់​នេះ ម៉ាស៊ីនបំពាក់មកជាមួយថាមពល​កំពូល 32 សេះ @ 8,500rpm និង​កម្លាំង​បង្វិល 29 N.m @ 5,500 rpm ដែល​ជា​តួលេខ​ដូចគ្នា​​ទៅនិង Motor Morini 3 ½ Sport ផងដែរ។ តាមការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បានផ្សាយថា វាមានលក្ខណ:ស៊ីជម្រៅ​បន្តិចដែលថា៖ "គំនិតភាពច្នៃប្រឌិត​​សោភ័ណភាពរបស់វាគឺរំលឹកទៅ​ដើម​សតវត្សរ៍​ទី 20 [Rumble] ត្រូវ​បាន​បង្កើន​ដោយ​ជាលក្ខណ:រូបរាងធំ និង​​​បែប​បុរាណ ​ដែលជា​រចនាបទ​សំរាប់ការថត​ខ្សែភាពយន្តបែប​Action។​ ដូច​ទៅ​នឹង​ម៉ូដែល Moto Morini ផ្សេងទៀត​មួយ​ចំនួនផងដែរ Rumble អះអាង​ថា​វាមានបំពាក់មកជាមួយ "ប្រព័ន្ធ​រុករក​រួមបញ្ចូល​គ្នា" ដែល​វាអាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ភាន់ច្រឡំ​បន្តិច​វា​ជា​ប្រព័ន្ធ​ដែល​ដំណើរការ​ចេញពី​ទូរស័ព្ទ​របស់​អ្នក​តាមរយៈ​កម្មវិធី ឬ​ជា GPS ឯករាជ្យ​ដែល​អ្នក​ធ្លាប់​ឃើញវានៅ​ក្នុង​ម៉ូដែល​កម្រិត​ខ្ពស់​ដូចជា​ក្រុមហ៊ុន BMW និង Harley-Davidson​ ជាដើម នោះ​មិនទាន់​ត្រូវ​បាន​គេ​ដឹង​ថា ប្រព័ន្ធដំណើរការរបស់វា​អាច​ជា​ការ​តភ្ជាប់ជាមួយ Bluetooth និង turn-by-turn តាមរយៈ​ស្មាតហ្វូន​របស់​អ្នកឬទេ?។


Moto Morini បាន​និយាយ​ថា៖ "Rumble គឺ​ជា​ដៃគូ​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ធ្វើដំណើរ​ជុំវិញ​ទីក្រុង និង​រីករាយ​ជាមួយ​ការធ្វើដំណើរលើដងផ្លូវ​ដែល​មាន​ទេសភាព​ស្រស់ស្អាត​បំផុត"។ "ក្នុង​យុគសម័យ​ដែល​ម៉ូតូ​តំណាង​ឲ្យ​សេរីភាព Rumble ក្លាយជា​រូបតំណាង​នៃ​យុគសម័យ​ថ្មី៖ មិនមែន​ត្រឹមតែ​ជា​មធ្យោបាយ​ធ្វើដំណើរ​នោះ​ទេ ប៉ុន្តែ​ជា​បទពិសោធន៍​ពិត​នៃ​រចនាប័ទ និង​ការ​ផ្សងព្រេង"។

វា​មិន​ច្បាស់​ថា​តើ Rumble នឹង​មកដល់​ចក្រភព​អង់គ្លេស​នៅ​ពេល​ណា ឬ​អត់​នោះ​ទេ។ យីហោ​នេះ​បាន​ជួប​ការ​រអាក់រអួល​បន្តិច​ថ្មីៗ​នេះ​នៅពេល​ដែល​ខ្លួន​បាន បាត់បង់​អ្នក​ចែកចាយ របស់​ខ្លួន​នៅ​ចក្រភព​អង់គ្លេស អៀរឡង់ បែលហ្ស៊ិក ហូឡង់ លុចសំបួរ អាល្លឺម៉ង់ និង​អូទ្រីស។ យើង​សន្មត់​ថា​អ្នក​នាំចូល/អ្នក​ចែកចាយ​ផ្សេងទៀត​នឹង​បន្ត​កាន់​បដា Moto Morini ទៅមុខ​នៅ​ឆ្នាំ 2026 ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិនទាន់​ច្បាស់​ថា​ជា​អ្នក​ណា​នៅឡើយ​ទេ។




2026 Moto Morini Rumble specs

ENGINE

50.3cc liquid-cooled 60-degree V-twin

POWER

32 bhp @ 8500 rpm

TORQUE

22 lb-ft (29 N.m) @ 5500 rpm

TOP SPEED

87 mph

SEAT HEIGHT

740 mm

DRY WEIGHT

177 kg

FUEL CAPACITY

14.5 litres

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors