Admin, 08 April 2026
រថយន្តអគ្គិសនីអាប់ដេតថ្មីរបស់ក្រុមហ៊ុន Nio រួមមានម៉ូដែល ES6, EC6, ET5 និង ET5 Touring ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយការកែលម្អរូបរាងខាងក្រៅ និងគ្រឿងបរិក្ខារបន្ថែម ដើម្បីទប់ទល់នឹងការប្រកួតប្រជែងដ៏ស្រួចស្រាវ។ រថយន្ត ET5 ស៊េរីឆ្នាំ 2026 មានតម្លៃចាប់ផ្តើមពី 27,650 ដុល្លារអាមេរិក ជាមួយសេវាកម្មជួលអាគុយ (BaaS)។
ថ្មីៗនេះ Nio បានរាយការណ៍ពីការទទួលបានប្រាក់ចំណេញប្រចាំត្រីមាសជាលើកដំបូងនៅក្នុងប្រទេសចិន ដែលភាគច្រើនដោយសារតែការជោគជ័យនៃរថយន្ត ES8 ជំនាន់ទី3។ ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យ China EV DataTracker ម៉ូដែល ES8 ស្មើនឹង 80.4% នៃការលក់សរុបរបស់ប្រ៊េន ដែលវាជាសញ្ញាមិនសូវល្អ បង្ហាញថាដែលម៉ូដែលផ្សេងទៀតរបស់ Nio កំពុងជួបបញ្ហាការលក់យឺតយ៉ាវ។ ដើម្បីជំរុញការលក់ ក្រុមហ៊ុនក៏បានសម្រេចចិត្តបញ្ចេញកំណែអាប់ដេតទាំងនេះ។
Nio ES6
EC6
ព័ត៌មានអំពី Nio ES6 និង EC6 អាប់ដេតថ្មី
ម៉ូដែលទាំងពីរទទួលបានការកែលម្អស្រដៀងគ្នា រួមមាន៖
- រូបរាងខាងក្រៅ: កញ្ចប់តុបតែង Moon 3.0 មកជាស្តង់ដារ (សម្រាប់ EC6) ដែលមានស្លាកសញ្ញា និងគ្រឿងលម្អពណ៌ប្រផេះ អមដោយយ៉ាន់កង់ទំហំ 20 អ៊ីញ។
- បច្ចេកវិទ្យា: បន្ថែមភ្លើងពណ៌ខៀវដែលនឹងភ្លឺឡើងនៅពេលមុខងារ NOA (បើកបរស្វ័យប្រវត្តិ) កំពុងដំណើរការ។ ផ្នែកបាំងខាងមុខមានរន្ធខ្យល់ធំជាងមុនបន្តិច។
- ផ្នែកខាងក្នុង: កៅអីអ្នកបើកបរត្រូវបានកែលម្អជាមួយមុខងារ Zero-gravity (គ្មានទម្ងន់) ដែលជួយកាត់បន្ថយសម្ពាធលើឆ្អឹងខ្នង។ កៅអីជួរក្រោយមានមុខងារម៉ាស្សា និងខ្យល់ចេញចូលជាស្តង់ដារ។
កម្លាំង និងតម្លៃ៖
- ម៉ូទ័រភ្លោះ AWD កម្លាំង 360 គីឡូវ៉ាត់ (483 សេះ) និងអាគុយ 100 kWh (រត់បាន 630-655 គីឡូម៉ែត្រ)។
- Nio ES6: តម្លៃ 49,185 ដុល្លារ បើប្រើគម្រោងជួលអាគុយ។
- Nio EC6: តម្លៃ 52,000 ដុល្លារ បើប្រើគម្រោងជួលអាគុយ។
Nio ET5 & ET5 Touring
ព័ត៌មានអំពី Nio ET5 និង ET5 Touring អាប់ដេតថ្មី
រថយន្ត Sedan ET5 និងប្រភេទ Station Wagon (Touring) ទទួលបានការអាប់ដេតដូចជា៖
- ការតុបតែង: កញ្ចប់ Moon 3.0 និងភ្លើងសញ្ញាពណ៌ខៀវសម្រាប់ប្រព័ន្ធ NOA។
- ផាសុកភាព: កញ្ចប់ Comfort Package មកជាស្តង់ដារ រួមមាន ចង្កូត និងកៅអីក្រោយមានកម្តៅ, កៅអីមុខមានខ្យល់ចេញចូល និងប្រព័ន្ធបញ្ចេញក្លិនក្រអូប។ ពិដានឡានស្រោបដោយស្បែកភ្នំ (Suede) និងកៅអីស្រោបស្បែក Nappa។
កម្លាំង និងតម្លៃ៖
- ប្រើម៉ូទ័រភ្លោះកម្លាំង 360 គីឡូវ៉ាត់ និងអាគុយ 100 kWh រត់បាន 710-740 គីឡូម៉ែត្រ។
- Nio ET5 / ET5 Touring: តម្លៃ 43,360 ដុល្លារ បើប្រើគម្រោងជួលអាគុយ (BaaS)។
- ប្រភេទ Ranqiyu (ម៉ូដែលខ្ពស់): តម្លៃ 45,040ដុល្លាអាមេរិកបើប្រើគម្រោងជួលអាគុយ។
Interior Nio ET5 & ET5 Touring
Interior of the Nio ES6
Interior of the Nio ES6
ប្រភព៖ China
ប្រែសំរួល៖ Chea SokNang (AC Auto)
