Admin, 14 November 2025


          រថយន្ត Nissan N6 ម៉ាក Dongfeng Nissan ដែល​ជា​រថយន្ត​សេដាន់​ទំហំ​មធ្យម​កូនកាត់​ដែល​អាច​​សាក​ថ្ម (PHEV) ដែល​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​ទីផ្សារ​ប្រទេស​ចិន បាន​ដាក់ការកម្មង់​ ​លក់​មុន (pre-sale phase) ជាមួយ​នឹង​ការចេញ​ផ្សាយ​ព័ត៌មាន​លម្អិត​អំពី​តម្លៃ និង​លក្ខណៈ​ពិសេសរបស់ម៉ូដែលនេះផងដែរ។ ការផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី13 ខែ​វិច្ឆិកា ឆ្នាំ 2025 ។

កាលពីមុនម៉ូដែលបានប្រកាសពីតម្លៃ​លក់​មុន​គឺ​ចាប់ផ្តើមចន្លោះពី 15,020 -17,120 ដុល្លារ​អាមេរិក)។ ការ​ចេញលក់ជាផ្លូវការ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​លក់ នៅ​ថ្ងៃទី 8 ខែ​ធ្នូ ឆ្នាំ 2025 និង​ការ​ដឹកជញ្ជូន​ត្រូវ​បាន​កំណត់​ពេល​ចាប់ផ្តើម​ភ្លាមៗ​បន្ទាប់ពី​ការបញ្ជា​ទិញនោះ។




រថយន្ត N6 ត្រូវ​បាន​ផលិត​ក្រោម​ស្ថាបត្យកម្ម “Tianyan” ដែល​ត្រូវ​ជាត្រកូល​ជាមួយ​រថយន្ត​សេដាន់​អគ្គិសនី​សុទ្ធ Nissan N7​  វា​ជា​រថយន្ត​សេដាន់ PHEV ដំបូង​គេ​ពី​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នាជាមួយ Dongfeng Nissan។ រយន្តនេះមានប្រវែង 4,831mm ទទឹង 1,885mm និងកម្ពស់ 1,491mm និង​គម្លាត​កង់ពីមុខមក​ក្រោយប្រវែង 2,815mm ។ រថយន្ត N6 មាន​ទំហំ​តូច​ជាង N7 បន្តិច ដែល​បង្ហាញ​ពី​ទីតាំង​របស់​វា​ជា​រថយន្ត​កូនកាត់​ដែល​អាចសាក​ថ្ម​ទំហំ​មធ្យម​ដែល​ផ្តោត​លើ​តម្លៃ។

ការ​រចនា​​លក្ខណៈ​ពិសេស​ជាច្រើន​យកពីម៉ូដែល N7 រួម​មាន​ផ្នែក​ខាងមុខ​ដែល​បិទ(Fascia), ទម្រង់ភ្លើង​សញ្ញាពេញផ្ទៃ​ទទឹង(​full-wight lighting signatures),  ដៃទ្វារ​លាក់ជិត, និង​ផ្នែក​ខាងក្រោយ fast-back ដែល​មាន​លក្ខណៈ​រលូន។ រន្ធ​សាក​ថ្ម​ស្ថិត​នៅ​លើ​បន្ទះ​កង់​ក្រោយ (rear quarter panel)។ យោង​តាម​ការ​ចេញផ្សាយ​របស់​សាព័ត៌មានចិន រថយន្ត​នេះ​ផ្តល់​ជម្រើស​កង់ 17 អ៊ីញ និង 18 អ៊ីញ ជាមួយ​នឹង​ជម្រើស​សំបក​កង់ 225/55 R17 និង 225/50 R18។

នៅ​ក្រោម​គម្របម៉ាស៊ីន​មុខ N6 មាន​ម៉ាស៊ីន​សាំង 1.5 លីត្រ naturally aspirated petrol engine (engine code NR15) ភ្ជាប់​ជាមួយ​ម៉ូទ័រ​អគ្គិសនី។ ម៉ាស៊ីន​សាំង​ត្រូវ​បាន​គេវាយតម្លៃកំលាំងបាន 75 គីឡូវ៉ាត់ (ប្រហែល 102 សេះ), ហើយ​ម៉ូទ័រ​អគ្គិសនី​នៅ 155 គីឡូវ៉ាត់ (ប្រហែល 211 សេះ)។ ប្រព័ន្ធ PHEV ត្រូវ​បាន​ដំណើរការ​ដោយ​អាគុយ​លីចូម-ដែក-ផូស្វាត (LFP) ដែល​មាន​សមត្ថភាពផ្ទុក 21.1 kWh នេះបើយោង​តាម​ទិន្នន័យ​របស់ភ្នាក់ងារប្រព័ន្ធអេឡិចត្រូនិច​ចិន (CLTC) វាអាចផ្តល់​ចម្ងាយដោយប្រព័ន្ធ​អគ្គិសនី​សុទ្ធរហូតដល់ 180 គីឡូម៉ែត្រ។




ក្នុង​ការ​ប្រៀបធៀប ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​ចិន​ជាច្រើន​កំពុង​ផ្តល់​រថយន្ត NEV ជាមួយ​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​សុទ្ធ ឬ​កូនកាត់​ក្នុង​ផ្នែក​ទំហំ​ស្រដៀង​គ្នា N6 បន្ថែម​ជម្រើស​ពី​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​ជាច្រើន។

ដំណាក់កាល​ដាក់កម្មង់លក់​មុន​របស់ N6 ឥឡូវ​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​កក់​ទុក​មុន​ពេល​ការ​ដាក់​លក់​ជាផ្លូវការ​នៅ​ក្នុង​ទីផ្សារ​ក្នុងប្រទេសចិននៅ​ខែ​ធ្នូខាងមុខនេះ។ ជាមួយនឹង​តម្លៃ​ចាប់ផ្តើម​សមរម្យ និង​លក្ខណៈ​ពិសេស​ដែល​ត្រូវ​តាម​ប្រភេទ​រថយន្ត​សេដាន់​ទំហំ​មធ្យម នោះ​វា​នឹង​ត្រូវ​ដាក់​ទីតាំង​ប្រកួតប្រជែង​ជាមួយ​ម៉ូដែល​កូនកាត់ផ្សេងទៀត​ក្នុង​ស្រុក និង​គូប្រកួតប្រជែង​នាំចូលពីបរទេសផងដែរ៕

ប្រភព៖ China (CNC)

ប្រែសំរួល៖ Huot Soknal