Admin, 27 May 2026
ម៉ូតូធំ (superbike) ស៊េរីថ្មី Norton Manx R ជិតឈានដល់ដំណាក់កាលផលិតចេញលក់ពិតប្រាកដហើយ ខណៈដែលម៉ាកយីហោល្បីល្បាញរបស់អង់គ្លេសដែលរស់ឡើងវិញមួយនេះ បានបើកបង្ហាញពីលក្ខណៈបច្ចេកទេសពេញលេញ និងតម្លៃលក់។ ទោះបីជាតម្លៃសម្រាប់ទីផ្សារសហរដ្ឋអាមេរិកមិនទាន់ត្រូវបានប្រកាសក៏ដោយ ប៉ុន្តែតម្លៃនៃម៉ូឌែលមូលដ្ឋាន (base model) សម្រាប់ទីផ្សារចក្រភពអង់គ្លេស និងអឺរ៉ុប បានបង្កើតនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កាលពីពេលដែលម៉ូឌែល Manx R ត្រូវបានដាក់បង្ហាញជាផ្លូវការកាលពីខែវិច្ឆិកាកន្លងទៅ មានតែមួយម៉ូឌែលប៉ុណ្ណោះដែលត្រូវបានបង្ហាញ ដែលវាជាម៉ូឌែលនាំមុខគេនៅក្នុងគម្រោងផលិតម៉ូតូចំនួន 4ម៉ូឌែល រួមមានម៉ូតូអាក្រាត (naked streetfighter) ម៉ូឌែល Manx, និងម៉ូតូម៉ាស៊ីនពីរស៊ីឡាំងប្រភេទ Adventure Tourer ម៉ូឌែល Atlas និង Atlas GT។ នាពេលនេះ ក្រុមហ៊ុន Norton បានបង្ហាញថា Manx R ខ្លួនឯងនឹងត្រូវបញ្ចេញលក់ក្នុងទម្រង់ 4 ជម្រើស (specs) ផ្សេងគ្នា ដែលគ្របដណ្តប់លើចន្លោះតម្លៃយ៉ាងទូលំទូលាយ។ ម៉ូឌែលមូលដ្ឋានមានតម្លៃអាចប្រជែងជាមួយម៉ូតូម៉ាស៊ីន 4 ស៊ីឡាំងតម្រង់ជួរ (inline-four) របស់ជប៉ុនដែលមានតម្លៃសមរម្យមួយចំនួន ខណៈដែលម៉ូឌែលកម្រិតកំពូល (top-spec) នឹងត្រូវប្រជែងជាមួយម៉ូតូកម្រិតខ្ពស់របស់ Ducati។
កម្លាំងម៉ាស៊ីន និងសមត្ថភាព មិនថាជាជម្រើសមួយណានោះទេ ពួកវាប្រើប្រាស់ប្រព័ន្ធថាមពលដូចគ្នា គឺម៉ាស៊ីន 1200cc ប្រភេទ V-4 មុំ 72 ដឺក្រេ។ ទោះបីជាម៉ាស៊ីននេះជាការអភិវឌ្ឍបន្តពីកំណែទម្រង់ចាស់ដែលត្រូវបានរចនាឡើងក្នុងអំឡុងពេលដ៏បរាជ័យរបស់ Norton ក្រោមការគ្រប់គ្រងរបស់លោក Stuart Gardner ក៏ដោយ ប៉ុន្តែក្រុមហ៊ុនមេបច្ចុប្បន្នគឺ TVS (ក្រុមហ៊ុនផលិតម៉ូតូធំជាងគេបំផុតមួយនៅប្រទេសឥណ្ឌា) បានចំណាយពេលជាច្រើនឆ្នាំក្នុងការកែច្នៃវាឡើងវិញ ដើម្បីឱ្យឆ្លើយតបទៅនឹងស្តង់ដារភាពជឿជាក់ និងសមត្ថភាពដែលអតិថិជនទីផ្សារទូទៅរំពឹងទុក។
ម៉ាស៊ីននេះមានទំហំមុខកាត់ពីស្តុង (bore) 82mm និងប្រវែងធ្វើចលនារបស់ស្តុង (stroke) 56.8mm, ប្រើវ៉ាល់បឺតធ្វើពីទីតានីញ៉ូម (titanium inlet valves), មេបាញ់សាំងចំនួន 8 (eight injectors), ប្រព័ន្ធបាញ់សាំងបញ្ជាដោយអេឡិចត្រូនិក (ride by wire), និងមានផលធៀបធាបសម្រាប់ (compression ratio) ខ្ពស់រហូតដល់ 14.0:1 ដែលធ្វើឱ្យវាអាចផលិតកម្លាំងបាន៖
កម្លាំងសេះ 206 horsepower នៅកម្រិត 11,500 ជុំ/នាទី(rpm)។
កម្លាំងរមួល (Torque): 96 pound-feet នៅកម្រិត 9,000 ជុំ/នាទី(rpm)។
តួលេខកម្លាំងសេះនេះអាចនឹងចាញ់ម៉ូឌែល Panigale V4 បន្តិច (ដែលមាន 216 សេះ) ប៉ុន្តែការដែលកម្លាំងអតិបរមារបស់វាឈានមកដល់ក្នុងកម្រិតជុំម៉ាស៊ីនទាបជាងមុន 2,000 ជុំ/នាទី បង្ហាញថាវាជាម៉ូតូដែលងាយស្រួលគ្រប់គ្រង និងបញ្ចេញកម្លាំងបានលឿន។ ចំណែកឯកម្លាំងរមួលអតិបរមារបស់វា គឺឈ្នះកម្លាំង 120N.m របស់ Panigale យ៉ាងងាយស្រួល និងឈានមកដល់លឿនជាងមុនរហូតដល់ 2,250 ជុំ/នាទី(rpm)។
គ្រោងឆ្អឹង និងប្រព័ន្ធអេឡិចត្រូនិកស្តង់ដារ គ្រោងឆ្អឹងអាលុយមីញ៉ូមប្រភេទ Die-cast របស់ Manx R គឺត្រូវបានប្រើប្រាស់ដូចគ្នាលើគ្រប់ជម្រើសទាំងអស់ ដូចគ្នាទៅនឹងដៃគ្រវាត់កង់ក្រោយទោល (single-sided swingarm) និងប្រព័ន្ធហ្វ្រាំង Brembo Hypure ដែលរួមបញ្ចូលប្រព័ន្ធ Bosch Cornering ABS។ លើសពីនេះ រាល់គ្រប់ជម្រើសទាំងអស់សុទ្ធតែរួមបញ្ចូលនូវ៖
កុងទ័រអេក្រង់ Touchscreen ទំហំ 8 អ៊ីញ។
ប្រព័ន្ធសោឆ្លាតវៃ (Keyless start) និងប្រព័ន្ធបើកបរស្វ័យប្រវត្ត (Cruise control)។
ប្រព័ន្ធអេឡិចត្រូនិកជំនួយការបើកបរ៖ Cornering traction control, Wheelie control, Slide control, Hill hold control, Launch control, Quickshifter និងរបៀបបើកបរ (Riding modes) ចំនួន 5 របៀប។
សរុបសេចក្តីមក ការជ្រើសរើសយកម៉ូឌែលមូលដ្ឋាន មិនមែនមានន័យថាអ្នកត្រូវបាត់បង់បច្ចេកវិទ្យាសំខាន់ៗនោះឡើយ។
ភាពខុសគ្នារវាងម៉ូឌែលទាំង 4 ជម្រើស
1. Norton Manx R (ម៉ូឌែលស្តង់ដារ) តម្លៃ: ចាប់ផ្តើមពី 27,500 ដុល្លារអាមេរិក ដែលតម្លៃនេះទាបជាងបន្តិចពីតម្លៃ 27,795 ដុល្លារ របស់ Ducatiដែល ទាមទារសម្រាប់ម៉ូឌែលមូលដ្ឋាន Panigale V4 នៅក្នុងសហរដ្ឋអាមេរិក។ នៅពេលឈានជើងចូលទីផ្សារអាមេរិក តម្លៃអាចនឹងចាប់ផ្តើមក្នុងរង្វង់ជាង 20,000 ដុល្លារស្តើង។
លក្ខណៈសម្បត្តិ: អតិថិជនទទួលបានតួខ្លួនធ្វើពីវត្ថុធាតុផ្សំ (composite bodywork) ទម្ងន់ស្រាល និងកៅអីពីរកម្រិត (ពីរនាក់) រួមជាមួយប្រព័ន្ធបូមម៉ាក Marzocchi ដែលសារ៉េដោយដៃ (manual) — បូមមុខបញ្ច្រាសទំហំ 45mm និងបូមក្រោយទោល (monoshock) អមដោយកង់អាលុយមីញ៉ូមរឹង (cast aluminum wheels)។
ទម្ងន់: 210 គីឡូក្រាម (463 pounds) មិនគិតប្រេងឥន្ធនៈ (ធ្ងន់ជាង Panigale V4 បន្តិច ប៉ុន្តែសមត្ថភាពស្ថិតក្នុងកម្រិតកំពូលដដែល)។
2. Norton Manx R Apex តម្លៃ: ប្រហែល 33,500-35,000 ដុល្លារអាមេរិក ដែលនឹងត្រូវប្រជែងផ្ទាល់ជាមួយ Panigale V4 S។ នៅពេលដាក់លក់នៅអាមេរិក វាអាចនឹងស្ថិតក្នុងរង្វង់តម្លៃចន្លោះពី 25,000 ទៅ 30,000 ដុល្លារ។
លក្ខណៈសម្បត្តិ: ធៀបនឹងម៉ូឌែលមូលដ្ឋាន ម៉ូឌែល Apex ត្រូវបានបំពាក់ដោយប្រព័ន្ធបូម Marzocchi ប្រភេទ Semi-active ដែលកែសម្រួលកម្រិតយោលដោយប្រព័ន្ធអេឡិចត្រូនិច។ វាក៏ប្រើប្រាស់កង់អាលុយមីញ៉ូមប្រភេទ Forged ម៉ាក OZ Racing ដែលជួយសម្រកទម្ងន់ម៉ូតូមកនៅត្រឹម 207 គីឡូក្រាម។
3. Norton Manx R Signature តម្លៃ: ប្រហែល 52,000 ដុល្លារអាមេរិកនៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែតម្លៃទីផ្សារអាមេរិកពិតប្រាកដអាចនឹងកៀក 40,000 ដុល្លារជាង។
លក្ខណៈសម្បត្តិ: វាលុបបំបាត់តួខ្លួន composite ចេញ ដោយជំនួសមកវិញនូវ កាបោនហ្វាយបឺ (Full Carbon Fiber) ទាំងស្រុង និងដកកៅអីអ្នករួមដំណើរខាងក្រោយចេញ (ជិះបានតែម្នាក់)។ វាក៏ទទួលបានកង់កាបោនហ្វាយបឺម៉ាក Rotobox Bullet Pro ផងដែរ។
ទម្ងន់: ថយចុះមកនៅត្រឹម 203 គីឡូក្រាម ។
4. Norton Manx R “First Edition” (កំណែទម្រង់មានកំណត់) តម្លៃ: មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ (ក្រុមហ៊ុនតម្រូវឱ្យអតិថិជនទាក់ទងទៅផ្ទាល់)។
លក្ខណៈសម្បត្តិ: ត្រូវបានផលិតឡើងក្នុងចំនួនកំណត់ត្រឹមតែ 150 គ្រឿងប៉ុណ្ណោះ។ វាផ្អែកលើលក្ខណៈបច្ចេកទេសរបស់ម៉ូឌែល Signature ប៉ុន្តែទទួលបានការបន្ថែមថ្នាំពណ៌ពិសេស រួមទាំងក្រាហ្វិកទង់ជាតិអង់គ្លេស (Union Jack) ដែលបាញ់ដោយដៃ (airbrushed), ដង្កាប់ហ្វ្រាំងមានពណ៌ស្រស់ស្អាត, កែបស្បែកប្រណីត និងគ្រឿងបំពាក់ផ្តាច់មុខមួយចំនួនទៀត។
ទម្ងន់: ជាម៉ូឌែលដែលស្រាលជាងគេបំផុត គឺត្រឹមតែ 200 គីឡូក្រាមប៉ុណ្ណោះ។
ការផ្លាស់ប្តូរយុទ្ធសាស្ត្រ៖ តម្លៃនេះ (ជាពិសេសសម្រាប់ម៉ូឌែលមូលដ្ឋាន) គឺមានតម្លៃសមរម្យជាងអ្វីដែលមនុស្សភាគច្រើនបានរំពឹងទុក។ ម៉ូតូធំស៊េរីមុនរបស់ Norton គឺម៉ូឌែល V4 SV មានតម្លៃថ្លៃជាង Manx R ថ្មីនេះរហូតដល់ទៅជាងទ្វេដង។ ក្រៅពីមានតម្លៃថ្លៃហួសហេតុហើយ ម៉ូឌែលចាស់នោះក៏មិនដែលទទួលបានការអនុម័តប្រភេទយានយន្តពេញលេញសម្រាប់អឺរ៉ុប (European type-approval) ឡើយ ដែលធ្វើឱ្យការលក់របស់វាត្រូវបានរឹតត្បិតយ៉ាងខ្លាំង។ ចំណែកឯម៉ូឌែល Manx R ថ្មីក្រោមការជ្រោមជ្រែងពីក្រុមហ៊ុន TVS នេះ ត្រូវបានរំពឹងថានឹងកែប្រែប្រវត្តិសាស្ត្រ និងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់កម្រិតសកល។
ប្រភព៖ United State
ប្រែសំរួល៖ AC Motors
