Admin, 01 February 2026
ក្រុមហ៊ុន Peugeot និងក្រុមហ៊ុននាឡិកាដៃប្រណីតរបស់បារាំង LIP បានសហការគ្នាបង្ហាញ នូវម៉ូតូស្កូតឺផ្សងព្រេង (Adventure Scooter) ម៉ូដែល XP400 ក្នុងចំនួនកំណត់។
រហូតមកដល់ពេលនេះ លក្ខណៈបច្ចេកទេសនៅមានកម្រិតនៅឡើយ ប៉ុន្តែអ្វីដែលយើងអាច មើលឃើញគឺ Peugeot XP400 ថ្មីនេះមានបំពាក់នូវដែកការពារដួលរឺប៉ះទង្គិច (crash bars) ដែលលយចេញពីខាងក្រោមរបាំងមុខ និងព័ទ្ធជុំវិញតួខ្លួនដ៏ធំនៃម៉ូតូស្កូតឺមួយនេះ។ ប្រអប់ឥវ៉ាន់ខាងក្រោយប្រភេទ Off-road ម៉ាក Shad TR41 ក៏ត្រូវបានដំឡើងមកជាមួយដែរ ដោយម៉ូដែលថ្មីនេះនឹងមានលក់ត្រឹមតែ 50 គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក។ ម៉ូតូនេះបំពាក់ដោយម៉ាស៊ីនស៊ីឡាំងតែមួយកម្លាំង 400 ស៊ីស៊ី ទឹកស្អំត្រជាក់ ខណៈដែលវាមានជម្រើសទីតាំងអង្គុយអាចបត់បែនបាន, ហ្វ្រាំងឌីសបំពាក់ប្រព័ន្ធ ABS និងសំបកកង់ផ្សងព្រេងប្រភេទគ្រើម (knobbly tyres)។
Peugeot XP400 LIP scooter
កៅអីដែលទទួលបានការបំផុសគំនិតពីវាលខ្សាច់សាហារ៉ា (Sahara) ត្រូវបានផ្គូផ្គងជាមួយពណ៌បៃតងព្រៃ (Forest Green) ដ៏ប្រណីត ដែលផ្ដល់កិត្តិយសដល់មរតកឧស្សាហកម្មរបស់ប្រទេសបារាំង។ ម៉ូតូស្កូតឺនីមួយៗមានចុះលេខរៀងសម្គាល់ម៉ាស៊ីនរៀងៗខ្លួន និងមកជាមួយនាឡិកាដៃ LIP Himalaya Skeleton ដែលជាវត្ថុសម្រាប់អ្នកចូលចិត្តសន្សំទុក និងផលិតឡើងយ៉ាងពិសេសសម្រាប់តែស៊េរីនេះប៉ុណ្ណោះ។
តួលេខកម្លាំងសេះ និងកម្លាំងបង្វិលមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែយើងរំពឹងថាវានឹងមានកម្លាំងប្រហាក់ប្រហែលទៅនឹងម៉ូដែល Aprilia SR GT 400 និង SYM Cruisym 400។ ម៉ូដែល Cruisym 400 ប្រើប្រាស់ម៉ាស៊ីន 399 ស៊ីស៊ី ដែលផ្តល់កម្លាំង 34 សេះ និងកម្លាំងបង្វិល ២៧ ផោន-ហ្វីត។ ចំណែកឯ SR GT 400 ផលិតកម្លាំងបាន 36 សេះ (bhp) @7,500rpm និងកម្លាំងបង្វិល 36Nm @5,700rpm។
Peugeot XP400 LIP maxi-scooter
តម្លៃក៏មិនទាន់ត្រូវបានបញ្ជាក់ដោយ Peugeot នៅឡើយដែរ ប៉ុន្តែដោយសារ XP400 ត្រូវបានដាក់កម្រិតត្រឹមតែ ៥០ គ្រឿង និងទំនងជានឹងក្លាយជាវត្ថុសម្រាប់អ្នកចូលចិត្ត សន្សំទុកនោះ តម្លៃរបស់វាអាចនឹងខ្ពស់ជាងអ្វីដែលអ្នករំពឹងទុក៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
