Admin, 23 November 2025

Mystic Green, seen here on the Cayenne Turbo Electric, is a fantastic color. Pors

រថយន្ត EV ទីបី​របស់ Porsche បាន​មកដល់​ហើយ ហើយ​វា​បាន​ចំណាយពេល​យូរ​ក្នុង​ការ​មកដល់។ សូម​ស្វាគមន៍​ចំពោះ Cayenne Electric។ វា​មិន​ត្រឹមតែ​ជាប្រភេទរថយន្ត EV ដ៏​ធំ​បំផុត​របស់ Porsche ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​រថយន្ត​ ​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​របស់​ខ្លួនវា​ផង​ដែរ ដោយ​ម៉ូដែល Cayenne Turbo Electric កម្រិត​កំពូល​ ​កម្លាំង​អតិបរមា 1,139 សេះ ជាប្រភេទរថយន្ត​បើកបរដោយកង់ទាំងបួន​(AWD) ។ ហើយ​វា​ថែមទាំង​អាច​សាក​ថ្ម​ឥត​ខ្សែ​បាន​ទៀត​ផង។

មាន​រឿង​ជាច្រើន​ដែល​ត្រូវ​ពិពណ៌វានា​នៅទីនេះ វា​ពិបាក​នឹង​ដឹង​ថា​ត្រូវ​ចាប់ផ្តើមនិយាយ​ពីត្រឹមណាទៅ។ តោះ​យើងចាប់ផ្តើម​ជាមួយ​អាគុយមុន ព្រោះ Porsche ចាត់ទុក​វា​ជា "បេះដូង" របស់ Cayenne Electric ហើយ​វា​មាន​នៅ​ក្នុង​គ្រប់​ម៉ូដែល​ទាំងអស់។ នេះ​គឺ​ជា​អាគុយ​ថ្មីកម្លាំង ​113 kWh ជាប្រភេទអាគុយត្រជាក់ (double-sided cooling) សម្រាប់​ការ​គ្រប់គ្រង​ស៊ីតណ្ហភាពកម្ដៅ​កាន់តែ​ប្រសើរ និង​ល្បឿន​សាក​ថ្ម DC រហូត​ដល់ 400 kW។ ក្នុង "លក្ខខណ្ឌ​ដ៏​ល្អ" វា​អាច​សាក​ពី 10% ដល់ 80% ក្នុង​រយៈពេល​តិច​ជាង 16នាទី។ នេះ​ជា​តួលេខ​ផ្លូវការ គឺ​មិន​មែន 15 ឬ 16 នាទី​ទេ ក្នុង​ភាព​ជាក់លាក់​ពិតប្រាកដ​របស់ Porsche។



Cayenne Electric នឹង​មក​ជាមួយ​រន្ធ​សាក​ថ្ម​ពីរ – រន្ធ NACS សម្រាប់​ការ​សាក​ថ្ម DC តែ​ប៉ុណ្ណោះ​នៅ​ផ្នែក​ខាងក្រោយ​អ្នកបើកបរ និង​រន្ធ J1772 សម្រាប់​ការ​សាក​ថ្ម AC តែ​ប៉ុណ្ណោះ​នៅ​ផ្នែក​ខាង​អ្នកដំណើរ។ ទោះជាយ៉ាងណា ប្រសិនបើ​អ្នក​ចង់ សាក​ថ្ម​ឥត​ខ្សែ អ្នក​ពិតជា​ត្រូវ​ការ​បន្ទះ​កម្រាល​ដែល​ត្រឹមត្រូវ។ Porsche មិនបាន​ចែករំលែក​ព័ត៌មាន​លម្អិត​ច្រើន​អំពី​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ​របស់​ខ្លួន​ទេ ដូចជា​របៀប​ទិញ ឬ​តម្លៃ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​និយាយ​ថា​វា​សាក​ក្នុង​កម្រិត​កំពូល 11 kW ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ​គឺ​គ្រាន់តែ​ចត​រថយន្ត​ពីលើ​វា​ដើម្បី​ចាប់ផ្តើម​ដំណើរការ​សាក​ថ្មបាន។

ជាធម្មតាម៉ូដែល Cayenne Electric​នឹង​ផ្តល់ថាមពលកម្លាំង 402 សេះ ក្នុងអំឡុងពេល​បើកបរ​ធម្មតា និង 435 សេះ ជាមួយ​កម្លាំង​បង្វិល 833 N.m នៅពេល Launch Control ត្រូវ​បាន​ដំណើរការ។ ម៉ូដែល Turbo មាន​កម្លាំង​លើសវា​ពី​ទ្វេដងកម្លាំងរហូត​ដល់ 844 សេះ ក្នុងអំឡុងពេល​ប្រតិបត្តិការ​ធម្មតា និង​1,017 សេះ រយៈពេល 10 វិនាទី​នៅពេល Push-to-Pass ត្រូវ​បាន​ប្រើ និង​កម្លាំង​ពេញ 1,139 សេះ និងកម្លាំងបង្វិល 1499 N.m សម្រាប់ Launch Control។ ជាទូទៅពួកវា​ទាំងពីរ​ដំណើរការដោយ​ប្រព័ន្ធ​បើកបរ​កង់​ទាំងអស់​(AWD) (all-wheel drive) និង​មាន​ប្រព័ន្ធ​ជើងក្រោមជាប្រភេទ​ Adaptive Air (adaptive air suspension) ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ Pursche’s traction  និង​ប្រព័ន្ធ​ក្រោម​​ Active ​របស់ Porsche ដែល​ជា​រឿង​ល្អ អ្នក​ប្រាកដជា​ចង់បាន​វា​នៅ​លើម៉ូដែល Turbo។




អ្វី​ដែល​ប្រហែលជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​កម្លាំង​ថាមពល​គឺ  Cayenne Electric អាច​ប្រមូល​ថាមពល​បាន​ច្រើន​ក្នុងអំឡុងពេលជាន់​ហ្វ្រាំង។ Porsche ប្រៀបធៀប​ថាមពល​ស្តារ​ឡើងវិញ (recuperative power) 600 kW របស់​ខ្លួន​ទៅ​នឹងប្រភេទ​រថយន្ត​ប្រណាំង Formula E ហើយ​និយាយ​ថា 97% ​នៃ​ការ​ជាន់ហ្វ្រាំង​ទាំងអស់​ក្នុងអំឡុងពេល​បើកបរ​ធម្មតា​អាច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ម៉ូទ័រ​អគ្គិសនី​តែ​ប៉ុណ្ណោះ ដោយ​មិន​ប្រើ​ហ្វ្រាំង​មេកានិក។ ពិតណាស់ ហ្វ្រាំង ceramic composite នៅតែ​មាន​សម្រាប់ម៉ូដែល Turbo។

ដល់​ចំណុច​នេះ ខ្ញុំ​សន្មត់​ថា​ដល់​ពេល​ត្រូវ​កត់សម្គាល់​ការ​រចនា​របស់ Cayenne Electric ហើយ ខ្ញុំ​ពិតជា​មិន​មាន​អ្វី​ច្រើន​ដែល​ត្រូវ​បរិយាយ​អំពី​វា​ទេ។ ការ​រៀបចំ​របាំង​មុខ​ខាងក្រោម​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ ជាមួយ​នឹងបន្ទះខាក្រោម​(Active flaps)​ទាំងអស់​នោះ។ Porsche បាន​ធ្វើ​ ​បាន​ល្អ​ក្នុង​ការ​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ទៅ​លើ​ទិដ្ឋភាព​នៃ​ការ​រចនា និង​បច្ចេកវិទ្យា​របស់​យានយន្ត​នោះ​ដោយ​មិន​ធ្វើ​ឲ្យ​ទាស់ចិត្តដល់អ្នកបើកបរ។ ម៉ូដែល Turbo ជាទូ​ទៅវា​ខ្លាំង​ជាង​ជាមួយ​នឹង​ការ​កែច្នៃ​តាម​បែប aero ដោយ​បន្ថែម​ស្លាប​ដែល​អាច​ចល័ត​បាន​នៅ​ក្នុង​ថ្ពាល់​នៃ​កាង​ខាងក្រោយ​របស់​វា។ វា​គួរ​និយាយ​ថា​សមាសធាតុ​ទាំងអស់​នេះ បូក​នឹង​តួ​រថយន្ត​កោង អនុញ្ញាត​ឲ្យ Cayenne Electric សម្រេច​បាន​នូវ​ drag coefficient​ ត្រឹមតែ 0.25 Cd។ នោះ​គឺ​ទាប​ណាស់​សម្រាប់ SUV។ Tesla Model X គឺ​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត​មួយ​ចំនួន​ដែល​ទាប​ជាង​បន្តិច​គឺ 0.24 Cd ទោះបីជា​ខ្ញុំ​គិត​ថា​នេះ​មើល​ទៅ​វាល្អ​ជាង​​នៃការ​ប៉ះពាល់​តិចតួច​ដល់​ប្រសិទ្ធភាព aero ក៏ដោយ។



Cayenne Electric មាន​ប្រវែង​វែង​ជាង​ម៉ូដែល​ប្រើ​សាំង​ប្រហែល 53.34mm ប៉ុន្តែ​មាន​គម្លាត​កង់​វែង​ជាង 127mm ដែល​កែលម្អ​កន្លែង​ដាក់​ជើង​ខាងក្រោយ​យ៉ាង​សំខាន់។ នៅ​ផ្ទៃខាងក្នុងផ្នែកខាងមុខ មាន​អេក្រង់​ជាច្រើន ដែលអេក្រង់ទាំងអស់នោះប្រភេទអេក្រង់ OLED ​អ្វី​ដែល​ផ្ទាំងអេក្រង់ Cayenne Electric ខុសគ្នា​បន្តិច​គឺ​ថា បន្ទះ​អេក្រង់ព័ត៌មាន​កម្សាន្ត​កណ្តាល​(Information panel display) ​​គឺ​មាន​រាង​កោង​ទៅ​ផ្នែក​ខាងក្រោម។


Porsche រំពឹង​ថា​នឹង​ចាប់ផ្តើម​ចែកចាញម៉ូដែល Cayenne Electric នៅ​សហរដ្ឋអាមេរិក​នៅ​រដូវក្តៅ​ក្រោយ។ ទោះជាមានរយ:ពេលនៅយូរខាងមុខទៀត ក៏ក្រុមហ៊ុន​ ​មិនបាន​និយាយ​អំពី​តម្លៃ​ជាក់លាក់ទេ​រហូត​ដល់​ថ្ងៃ​នេះ៕

The standard Cayenne Electric, non-Turbo. Porsche



ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)