Admin, 25 March 2026
រថយន្តដែលរចនាតាមគំរូ Porsche Panamera ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Huawei និង GAC នឹងឈានជើងចូលទីផ្សារប្រទេសចិនក្នុងខែមិថុនា ឆ្នាំ 2026។ វាគឺជាម៉ូដែល Aistaland GT7 ដែលជារថយន្តអគ្គិសនីប្រភេទ Shooting Brake (កន្ទុយខ្លីបែបស្ព័រ)។ ម៉ូដែលនេះបំពាក់ ដោយសេនស័រ LiDAR ចំនួន 896 ខ្សែ, ម៉ូទ័រអគ្គិសនីពីរគ្រាប់ និងប្រព័ន្ធបូមសកម្ម (Active suspension)។
Aistaland គឺជាម៉ាកយីហោរួមគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិត រថយន្តរដ្ឋ GAC ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវ។ ថ្នាក់ដឹកនាំម៉ាកសញ្ញានេះបាន ឱ្យដឹងថា ឈ្មោះនេះមានប្រភពមកពីឃ្លាថា "AI Start New Land"។ ឈ្មោះក្នុងស្រុករបស់វាគឺ Qijing ដែលអាចបកប្រែបានថា "Venue"។ នាយកប្រតិបត្តិ (CEO) របស់ Aistaland គឺលោក Liu Jiaming ដែលធ្លាប់មានបទពិសោធន៍ការងារនៅ GAC Toyota និង GAC Group អស់រយៈពេល 25 ឆ្នាំ។ កាលពីថ្ងៃទី 17 ខែមីនា ម៉ូដែលដំបូងរបស់ Aistaland ត្រូវបានបង្ហាញ ខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន។ មួយសប្តាហ៍ក្រោយមក នាយកប្រតិបត្តិរូប នេះបានបង្ហើប ពីពេលវេលាដាក់លក់ប្រហាក់ប្រហែលនៃម៉ូដែល GT7 គឺនៅក្នុងខែមិថុនា ឆ្នាំ 2026។ លោក Liu Jiaming បានចែករំលែកថា រថយន្តនេះបានបញ្ចប់ការធ្វើតេស្តជាក់ស្តែងនៅក្នុងតំបន់ Turpan និង Hailar ដែលមានសីតុណ្ហភាពចន្លោះពី -35 ដល់ 46 អង្សាសេ។
The Aistaland GT7 from Huawei and GAC. Credit: Aistaland
ព័ត៌មានបន្ថែមអំពី Aistaland GT7
Aistaland GT7 ជារថយន្តខ្នាតធំដែលមានវិមាត្រ បណ្តោយប្រវែង 5,050mm, ទទឹងប្រវែង 1,980mm និងកម្ពស់ 1,470mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ 3,000mm។ ដើម្បីឱ្យងាយយល់ វាមានប្រវែងវែងជាងរថយន្ត Zeekr 001 ជំនាន់អឺរ៉ុបរបស់ក្រុមហ៊ុន Geely ចំនួន 95 មីលីម៉ែត្រ។ ផ្នែកខាងមុខនៃ Aistaland GT7 មានលក្ខណៈស្រដៀងនឹង Porsche Panamera ដោយសារតែទម្រង់ចង្កៀងមុខប្រហាក់ប្រហែលគ្នា។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ដៃទ្វារបង្កប់ពាក់កណ្តាល, ស្លាបកង់ដែលមានរាងសាច់ដុំ និងចង្កៀងក្រោយវែងជាប់គ្នា។
រថយន្ត Huawei GT7 នេះប្រើប្រាស់ប្រព័ន្ធភ្លើងតង់ស្យុងខ្ពស់ 800V, ប្រព័ន្ធបូមសកម្ម និងកាប៊ីនឌីជីថលដំណើរការដោយ Harmony OS។ លក្ខណៈពិសេសមួយទៀតគឺ ចង្កៀងមុខ Xpixel របស់ Huawei ដែលអាចបញ្ចាំងសញ្ញាព្រមានសុវត្ថិភាព និងការណែនាំផ្លូវទៅលើ ថ្នល់បាន។ លើសពីនេះ វាបំពាក់នូវ LiDAR 896 ខ្សែ ពី Huawei ដែលអាចសម្គាល់ឧបសគ្គ តូចៗដែលមានកម្ពស់ត្រឹម 14 សង់ទីម៉ែត្រ ក្នុងចម្ងាយ 122 ម៉ែត្រ នៅពេលយប់។
មិនទាន់មានព័ត៌មានលម្អិតអំពីកម្លាំងម៉ាស៊ីនរបស់ Aistaland GT7 នៅឡើយទេ ប៉ុន្តែវាត្រូវបានបញ្ជាក់ថាជាប្រភេទរថយន្តអគ្គិសនីសុទ្ធ (BEV) បំពាក់ម៉ូទ័រពីរគ្រាប់។ គេរំពឹងថា GT7 នឹងចូលទីផ្សារចិនក្នុងតម្លៃប្រហែល 43,525 ដុល្លារអាមេរិក ដើម្បីប្រកួត ប្រជែងជាមួយ Zeekr 001៕
ប្រភព៖
ប្រែសំរួល៖
