Admin, 26 February 2026
នៅពេលដែលអតិថិជនបង្ហាញថាពួកគេពេញចិត្ត និងរីករាយក្នុងការទិញអ្វីមួយ ចូររក្សា ការលក់របស់នោះទៅឱ្យពួកគេបន្តទៀត។ នេះគឺជាមេរៀនមួយនៅក្នុងវិស័យធុរកិច្ច ហើយ តាមរយៈការដែលក្រុមហ៊ុន Stellantis បន្តផ្តល់ជូននូវកញ្ចប់អាប់ដេតសម្រាប់រថយន្ត Ram 1500 Rebel X ឆ្នាំ 2026 វាបានបង្ហាញយ៉ាងច្បាស់ថា ប្រ៊េនមួយនេះយល់ច្បាស់ ពីការផ្តល់អ្វី ដែលអតិថិជនចង់បាន។
កញ្ចប់ Rebel X នេះមានផ្ដល់ជូនជាជម្រើសបន្ថែម (Add-on) លើរថយន្តភីកអាប់ Ram 1500 Rebel ដែលបំពាក់នូវកញ្ចប់បរិក្ខារ Level 2 (Level 2 Equipment Group) និងម៉ាស៊ីន Hurricane 6 ស៊ីឡាំងជួរដេក Twin-turbo ចំណុះ 3.0 លីត្រ។ Rebel X ក៏បាននាំមកមក វិញនូវមុខងារម្យ៉ាងដែលអ្នកនឹងមិនអាចរកបាននៅកន្លែងណាផ្សេងទៀតក្នុងស្រឡាយរថយន្ត Ram ឡើយ នោះគឺ៖ Rough Road Cruise Control វាគឺជាប្រព័ន្ធគ្រប់គ្រងល្បឿន ដោយ ស្វ័យប្រវត្តិ (Adaptive cruise control) ដែលអាស្រ័យលើស្ថានភាពដី សម្រាប់ប្រើប្រាស់ក្នុង ការធ្វើដំណើរ Off-road ដោយវាអាចសារ៉េទម្ងន់ចង្កូត និងការឆ្លើយតបរបស់ហ្គែរក្នុង ល្បឿន រហូតដល់ 32 គីឡូម៉ែត្រ/ម៉ោង ។
គ្រឿងតុបតែងខាងក្រៅរបស់ Rebel X រួមមាន៖
- ក្រាហ្វិកអក្សរ "Rebel X" នៅចំហៀងទ្រុងក្រោយ។
- ប្រព័ន្ធបូមដែលលើកកម្ពស់ខ្ពស់ជាងមុន 1 អ៊ីញ (ស្ដង់ដារ Rebel)។
- បូមប្រភេទ Bilstein Monotube ទាំងមុខ និងក្រោយ។
- ថ្ពក់សម្រាប់សណ្តោងនៅផ្នែកខាងមុខ, ប្រព័ន្ធចាក់សោឌីផេរ៉ង់ស្យែលអគ្គិសនី (Electric locking differential) និងបន្ទះការពារបាត (Skid plates)។
- ថាសកង់ពណ៌ខ្មៅទំហំ 18 អ៊ីញ ជាមួយសំបកកង់ All-terrain ទំហំ 33 អ៊ីញ។
ចំណែកផ្នែកខាងក្នុង កញ្ចប់ Rebel X នាំមកនូវ៖
- ចង្កឹះលេខស្រោបស្បែក និងប៊ូតុងប្តូរលេខនៅលើចង្កូត (Paddle shifters)។
- កៅអីប្រភេទ Bucket seats ស្រោបស្បែកលាយជ័រ Vinyl។
- ថ្នេរដេរពណ៌ក្រហមលម្អពេញកាប៊ីន។
- ផ្លាកសញ្ញា "Rebel X" នៅក្នុងប្រអប់កណ្តាលដែលស្រោបដោយកញ្ចក់។
- ដំបូលកញ្ចក់បែប Panoramic (Dual-pane)។
ឆ្នាំនេះក៏មានការបង្ហាញនូវពណ៌ថ្មីផងដែរ ដែលមានឈ្មោះថា Tank Clear-Coat (ពណ៌បៃតងចាស់បែបឡានក្រោះ)។ ចំពោះកញ្ចប់បរិក្ខារ Level 2 នឹងផ្តល់ឱ្យអ្នកនូវ អេក្រង់កាន់តែធំ, ប្រព័ន្ធសំឡេងកម្រិតខ្ពស់ Harman Kardon ជាមួយឧបករណ៍បំពងសំឡេង (Speaker) 19 គ្រាប់, កៅអីមុខដែលមានមុខងារកម្ដៅ និងខ្យល់ត្រជាក់, ចង្កូតមានមុខងារកម្ដៅ និងអេក្រង់ សម្រាប់អ្នកដំណើរខាងមុខ។
កញ្ចប់ X ស៊េរីពិសេសនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងសម្រាប់ម៉ូដែលឆ្នាំ 2025 ហើយ Ram 1500 ក៏ត្រូវបានគ្រងតំណែងជារថយន្តភីកអាប់ប្រចាំឆ្នាំ 2025 (2025 Truck of the Year) ផងដែរ។ បច្ចុប្បន្ន Ram កំពុងចាប់ផ្តើមទទួលការកក់សម្រាប់ម៉ូដែលឆ្នាំ 2026 ជាមួយកញ្ចប់ Rebel X ក្នុងតម្លៃចាប់ផ្តើមពី 71,930 ដុល្លាអាមេរិក៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
