Admin, 04 January 2026

            បន្ទាប់ពីការវិលត្រឡប់មកវិញនៃម៉ាស៊ីន Hemi V-8 ទៅក្នុងត្រកូល Ram 1500 សម្រាប់ ស៊េរីឆ្នាំ 2026 និងការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះបទប្បញ្ញត្តិការប្រើប្រាស់​រថយន្តដែល​បញ្ចេញឧស្ម័នរបស់សហរដ្ឋអាមេរិក ការប្រកាសនេះបានក្លាយជាអាថ៌កំបាំងដែលគេ​ដឹងគ្រប់គ្នាបំផុតនៅក្នុងឧស្សាហកម្មរថយន្ត។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃចូលឆ្នាំសកលនេះនៅតែជាថ្ងៃដ៏ពិសេស៖ ផ្នែក SRT ដែលទើបនឹងកើតឡើងវិញរបស់ Stellantis បានចាប់ផ្តើមឆ្នាំថ្មីដោយប្រកាសថា Ram 1500 TRX នឹងត្រឡប់មកវិញ​ពិតប្រាកដមែនសម្រាប់ម៉ូដែលឆ្នាំ 2027 ជាមួយនឹងម៉ាស៊ីន Hellcat V-8 ចំណុះ 6.2 លីត្រ supercharged ដែលខ្លាំងជាងមុនទៅទៀត។ នេះគឺជាព័ត៌មានទាំងអស់ដែលយើងអាចប្រាប់​អ្នកបានមកទល់ពេលនេះអំពី Ram 1500 SRT TRX មានកម្លាំង 777 សេះ។


រថយន្ត Ram 1500 TRX ដើមដំបូងបានបង្ហាញខ្លួនក្នុងឆ្នាំ 2021 នៅពេលដែលជាការច្របាច់ បញ្ចូលគ្នាជាក្រុមហ៊ុន Stellantis កំពុងកើតឡើង។ រថយន្តភីកអាប់ (Pickup) ដែលប្រើម៉ាស៊ីន Hellcat នេះតំណាងឱ្យកំពូលនៃត្រកូលរថយន្តដឹកទំនិញរបស់ម៉ាកយីហោមួយនេះ ដោយ​ផ្តល់ឱ្យ Ram គឺជាអាវុធដ៏ស័ក្តិសមមួយក្នុងការប្រយុទ្ធប្រឆាំងនឹង Ford F-150 Raptor ។ អ្នកគាំទ្របានចាប់អារម្មណ៍ភ្លាមៗចំពោះរូបរាងដ៏រឹងមាំបែបឡានសាច់ដុំ (Muscle Car) ដែលបានប្រែក្លាយមកពីម៉ាស៊ីន V-8 កម្លាំង 702 សេះ នៅក្រោមការគ្របដណ្តប់​ម៉ាស៊ីន​របស់វា។

ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនមួយនេះគឺជាមូលហេតុដែលធ្វើឱ្យរថយន្តនេះត្រូវបាន​បញ្ឈប់ការផលិតបន្ទាប់ពីឆ្នាំ 2024 នៅពេលដែល Stellantis ងាកទៅរកការប្រើប្រាស់ ម៉ាស៊ីនដែលមានប្រសិទ្ធភាពជាងមុន និងការប្រើប្រាស់ថាមពលអគ្គិសនី។ ខណៈដែលយើងទទួលបានរថយន្តដ៏អស្ចារ្យមួយគឺ Ram RHO ដែលប្រើម៉ាស៊ីន Hurricane ក៏ដោយ ក៏អ្នកគាំទ្រនៅតែមិនទាន់ដាច់ចិត្តពីការផ្លាស់ប្តូរប្រភេទម៉ាស៊ីនមុននោះឡើយ​(Hemi V-8)។ លោក Tim Kuniskis នាយកប្រតិបត្តិរបស់ Ram ក៏មានការសោកស្តាយដូចយើងដែរ ហើយលោកបានដាក់ បេសកកម្មផ្ទាល់ខ្លួនដើម្បីនាំយក TRX មកវិញ នៅពេលលោកត្រ​ឡប់​មកកាន់ តំណែងជាប្រធានវិញ។


លោក Kuniskis បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបានចាប់ផ្តើមវានៅឆ្នាំ 2025 ជាមួយនឹងពាក្យស្លោកដ៏សាមញ្ញមួយគឺ 'The Last Tenth' និង 'LFG'។ ជំហានដំបូងរបស់ យើងគឺច្បាស់ណាស់៖ ការធ្វើឱ្យម៉ាស៊ីន Hemi V-8 ដ៏ល្បីល្បាញ រស់ឡើង វិញ និងការនាំយក​ផ្នែកមួយដ៏មានកម្រិតខ្ពស់ SRT ឡើងវិញ។ ដូច្នេះ តើមាននរណាម្នាក់ចង់ ភ្នាល់ថា TRX នឹងមិនត្រឡប់មកវិញទេ?»។

លោក Kuniskis បានបន្ថែមថា៖ «ប៉ុន្តែគ្រាន់តែនាំយកឈ្មោះម៉ូដែលត្រឡប់មកវិញ​គឺមិនទាន់គ្រប់គ្រាន់នោះទេ។ Ram បានកំណត់កម្រិតស្តង់ដារកាលពី 5ឆ្នាំមុនជាមួយកម្លាំង 702 សេះ ហើយកម្រិតនោះត្រូវបានមានគួរប្រកួតប្រជែង។ SRT មិនត្រឹមតែដើររំលងបន្ទាត់​ព្រំដែននោះទេ ប៉ុន្តែយើងត្រូវលោតឱ្យខ្ពស់ជាងនេះសម្រាប់កម្លាំង 721 សេះ គឺមិនទាន់​គ្រប់គ្រាន់​ឡើយដែរ កម្លាំង 777 សេះ គឺជាគោលដៅរបស់យើង»។

រូបរាង Platform រថយន្ត SRT TRX ថ្មីនេះគឺស្រដៀងទៅនឹងម៉ូដែលមុនៗដែរ។ ប៉ុន្តែរថយន្ត​នេះ​ឥឡូវនេះផ្អែកលើជំនាន់ DT Generation Ram និងបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិក Atlantis ដែលមានន័យថាវាទទួលបានបច្ចេកវិទ្យាដែលបានកែលម្អ និងសូម្បីតែសមត្ថភាព ADAS (ប្រព័ន្ធជំនួយអ្នកបើកបរ) ស្របជាមួយសមត្ថភាពម៉ាស៊ីនដែលបានដំឡើង។ ការកែលម្អលើប្រព័ន្ធផ្លូវសម្រាប់ខ្យល់ចូលរបស់ម៉ាស៊ីន(engine’s induction pathway) និងការកំណត់ (tuning) បានអនុញ្ញាតឱ្យកម្លាំងវាកើនឡើងដល់​ 777 សេះ និងកម្លាំងរមួល 922 N.m ដែលធានាថា SRT គឺជារថយន្តភីកអាប់ដែលខ្លាំងបំផុតនៅក្នុងផ្នែករបស់វា។ (សម្រាប់អ្នកដែលតាមដាន តួលេខទាំងនេះតំណាងឱ្យការកើនឡើងកម្លាំង 57 សេះ និងកម្លាំងរមួល 54 N.m លើសពីម៉ូដែល​រថយន្ត Ford F-150 Raptor R)។


ថាមពលនោះត្រូវបានបញ្ជូនទៅកង់ទាំងបួន( 4WD)តាមរយៈប្រអប់លេខអូតូ ៨ វគ្គ ល្បឿន​និងប្រព័ន្ធបែងចែកកម្លាំង BorgWarner 48-13 (Full-time active transfer case)។ អ័ក្សខាងក្រោយ Dana 60 ត្រូវបានបំពេញបន្ថែមដោយឌីផេរ៉ង់ស្យែលចាក់សោប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានាបាននូ​វ​ការ​បើកបរ ដែលសំបក់កង់កកិតខាំជាប់ជាមួយស្ថានភាពផ្លូវជានិច្ច។ Ram និយាយថារថយន្តនេះនឹងអាចបង្កើនល្បឿនពី ០ ដល់ 96 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ 3.5 វិនាទីប៉ុណ្ណោះ ដែលលឿនជាងម៉ូដែលមុនដល់ទៅ 1 វិនាទីពេញ។

SRT TRX ក៏ប្រើប្រាស់ប្រព័ន្ធបូមថ្មី Bilstein Black Hawk e2 ជំនាន់ទី2 ដែលអនុញ្ញាតឱ្យ​មានការលោតចុះឡើងរហូតដល់ 13 អ៊ីញ (330mm) នៅផ្នែកខាងមុខ និង 14 អ៊ីញ(355mm) នៅផ្នែកខាងក្រោយ។ រថយន្តនេះនៅតែរក្សាសមាសធាតុគ្រោង (control arms) ដែលបានកែលម្អពីម៉ូដែលមុន។ Ram បានសម្រេចចិត្តបន្តប្រើប្រាស់សំបកកង់ទំហំ 35 អ៊ីញ ដែលបំពាក់លើថាសកង់(យ៉ាន់)ទំហំ 18 អ៊ីញប្រភេទ beadlock។


ផ្នែកខាងក្នុង រថយន្តត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗដូចជា អេក្រង់ថាច់ហ្រ្គីនទំហំ 14.5 អ៊ីញ, កុងទ័រឌីជីថលទំហំ 12.3 អ៊ីញ និងអេក្រង់ឆ្លុះលើកញ្ចក់មុខ (Head-Up Display) ទំហំ 10 អ៊ីញ។ ខាងក្នុងត្រូវបានតុបតែងដោយស្បែកប្រភេទ​អាល់កង់តារ៉ា (Alcantara) ជាមួយនឹងថ្នេរដេរពណ៌ក្រហមដែលមាននៅក្នុងប្រភេទ Bloodshot Night Edition។ ហើយវាក៏មានកញ្ចប់បន្ថែម (favorite styling package) ក៏រួមបញ្ចូលនូវក្រាហ្វិកប្លែកពីគេ និងការស្រោបពណ៌ពីរឆ្លាស់គ្នា (two-tone) ដែលជាលើកដំបូងសម្រាប់ TRX។

រថយន្ត Ram 1500 SRT TRX នឹងមកដល់ក្នុងអំឡុងពេលពាក់កណ្តាលឆោមមាសទីពីរនៃឆ្នាំ 2026 ជាមួយនឹងតម្លៃប្រហែល 102,590 ដុល្លាអាមេរិក។ នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើន ប៉ុន្តែអ្នកនិងទទួលបានសមត្ថភាពយ៉ាងខ្លាំងក្លាសម្រាប់តម្លៃមួយនេះ។ រថយន្ត Raptor R របស់ Ford ក៏មានតម្លៃថ្លៃជាងឆ្ងាយដែរ ដោយមានតម្លៃមូលដ្ឋានរហូតដល់ទៅ 113,525 ដុល្លាអាមេរិក៕

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)