Admin, 07 March 2026
ភពផែនដីទើបតែបានធ្វើដំណើរឆ្លងកាត់ចន្លោះព្រះអាទិត្យ និងព្រះច័ន្ទ ដែលបង្កើតឱ្យមាន បាតុភូត "ព្រះច័ន្ទពណ៌ឈាម" (Blood Moon) និងបានក្លាយជាការបំផុសគំនិតឱ្យមាន ការបង្កើតរថយន្តភីកអាប់ស៊េរីពិសេសចំនួនពីរម៉ូដែលគឺ៖ Ram 2500 Power Wagon (ម៉ាស៊ីនសាំង 6.4 លីត្រ V-8) និង Ram 2500 Rebel (ម៉ាស៊ីនម៉ាស៊ូត Turbo 6.7 លីត្រ)។ នេះគឺជាពេលវេលាដ៏ល្អបំផុត!
អ្នកដែលចូលចិត្តសង្កេតមើលផ្ទៃមេឃ នឹងចំណាំម៉ូដែលទាំងនេះបានតាមរយៈ៖
- ពណ៌ខាងក្រៅ៖ ពណ៌ប្រផេះ (Ceramic Grey Clear-Coat) ដែលបំផុសគំនិត ដោយ ពណ៌ថ្មព្រះច័ន្ទ នៅផ្នែកខាងលើនៃតួខ្លួន និងដំបូល។ ចំណែកផ្នែកខាងក្រោមប្រើ ពណ៌ខ្មៅ (Diamond Black) ដែលតំណាងឱ្យមេឃនាពេលរាត្រី រួមជាមួយថាសកង់ ពណ៌ខ្មៅ។
- ការរចនាបន្ថែម៖ មានក្រាហ្វិក "Lunar" បន្ថែមដូចជា ឆ្នូតផ្តេកនៅតាមបណ្តោយ កាងមុខ ទ្វារ និងចំហៀងទ្រុង។
- ផ្នែកខាងក្នុង៖ ប្រើប្រាស់ពូកស្បែក Natura Plus ពណ៌ខ្មៅ បោះពុម្ពស្លាកសញ្ញា Power Wagon ឬ Rebel និងរំលេចដោយការដេរក្រឡាពណ៌ទឹកក្រូច (Copperhead Orange) នៅលើកៅអី តាប្លូ ទ្វារ និងចង្កូត ដែលពណ៌នេះត្រូវបានដកស្រង់ចេញពីពណ៌ "ព្រះច័ន្ទក្រហមដូចឈាម" ក្នុងពេលមានសូរ្យគ្រាសពេញលេញ។ វាក៏មានប្រអប់ ផ្ទុកឥវ៉ាន់ដែលអាចចាក់សោបាន និងស្លាកសញ្ញាពិសេសនៅលើគម្រប ប្រអប់ កណ្តាលផងដែរ។
តម្លៃសម្រាប់ "Lurna Edition" មួយនេះ៖
- ថ្លៃបន្ថែមសម្រាប់កញ្ចប់ពិសេសនេះគឺ 1,995ដុល្លារអាមេរិក។
- ទោះជាយ៉ាងណាក៏ដោយ សម្រាប់ម៉ូដែល Power Wagon អ្នកត្រូវទិញបន្ថែមនូវកញ្ចប់ឧបករណ៍តម្លៃ 8,545 ដុល្លារ ដែលធ្វើឱ្យតម្លៃរថយន្តសរុបឡើងដល់ 86,385 ដុល្លារអាមេរិក។
- សម្រាប់ម៉ូដែល Rebel អ្នកត្រូវថែមទាំងម៉ាស៊ីនម៉ាស៊ូត (12,995 ដុល្លារអាមេរិក) និងកញ្ចប់ឧបករណ៍ (6,545 ដុល្លារ) ដែលនាំឱ្យតម្លៃរថយន្តសរុបឡើងដល់ 93,885 ដុល្លារអាមេរិក។
អ្នកនឹងត្រូវរង់ចាំប៉ុន្មានសប្តាហ៍ទៀតដើម្បីអាចកម្ម៉ង់រថយន្ត Ram 2500 Lunar Edition ឆ្នាំ2026 នេះបាន ហើយពួកវានៅតែមកជាមួយការធានារយៈពេល 10 ឆ្នាំ ឬប្រហែល 160,000 គីឡូម៉ែត្រ) របស់ក្រុមហ៊ុន Ram ផងដែរ សូមបញ្ជាក់តម្លៃនេះនិងការធានាគឺសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
ប្រភព៖ UK. News
ប្រែសំរួល៖ Chea SokNang (AC Auto)
