Admin, 07 December 2025

ប្រសិនបើ​អ្នក​មិន​ធ្លាប់​ស្គាល់​រថយន្ត Toyota Century sedan ទេ នោះ​អ្នក​នឹង​មិនបាន​ដឹង​អ្វី​ដែល​ពិសេសអំពីវានោះឡើយ។ វា​ជា​រថយន្ត​ប្រណីតមួយក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន (JDM) របស់ក្រុមហ៊ុន Toyota ដែល​រចនា​ឡើង​សម្រាប់​ប្រមុខរដ្ឋ និង​នាយក​ប្រតិបត្តិក្រុមហ៊ុន​មួយចំនួន ហើយ​ភាព​ប្រណីត​របស់​វា​គឺ​ជា​បែប​ប្រពៃណ៍ជប៉ុន​យ៉ាង​ច្បាស់លាស់ –រថយន្ត​ប្រភេទនេះ​ផ្តោតទៅ​លើគុណភាព, ផាសុកភាព, ភាព​ងាយស្រួល, និង​រចនាបែបសិល្បៈមួយ​ចំនួន។ ក្រុមហ៊ុន Toyota ផលិត​រថយន្តមួយនេះច្រើនបំផុតត្រឹមតែ ៥០ គ្រឿង​ក្នុង​មួយ​ខែ ហើយ​ភាគច្រើន​ត្រូវ​បាន​ផលិត​ដោយ​ដៃ ដូច្នេះ​ការ​អាប់ដេត​មិន​ងាយកើតឡើងជា​ញឹកញាប់​ពេក​នោះ​ទេ។ ឈ្មោះ Century រៀបនឹង​ក្លាយជា​ម៉ាកយីហោ​មួយដែល​មានប្រណីតភាព​កម្រិត​ខ្ពស់​ពិតប្រាកដមួយ​​ដែល​នឹង​ចេញ​ទៅ​ទីផ្សារ​សកល ប៉ុន្តែ​មុន​នឹងកើតឡើង​​ដូច្នេះបានលុះត្រាតែ Toyota ​ផ្តល់​ការ​អាប់ដេត​ថ្មី​ដល់ Century Sedan (OG) ក្នុង​ឆ្នាំ 2026នេះសិន។



អេក្រង់​ព័ត៌មាន​កម្សាន្ត​ថ្មី​សម្រាប់​ផ្នែក​ខាងមុខ​គឺ​មាន​ទំហំ 8 អ៊ីញ ប៉ុន្តែ​ភាព​អស្ចារ្យនៅខាងក្នុង​នោះគឺ​វាមាន​ការ​អាប់ដេត​តែប្រព័ន្ធ pre-crash។ នេះ វាជា​ហេតុផល​មួយ​សម្រាប់​អេក្រង់​ព័ត៌មាន​កម្សាន្ត​ដែល​មិនសូវ​ទាក់ទាញ​នៅ​ផ្នែខាងមុខអ្នកបើកបរ។


ការ​អាប់ដេត​សុវត្ថិភាព​កែលម្អ​កញ្ចប់​ដែល​ល្អ​រួច​ទៅ​ហើយ

ការ​បន្ថែម​ទាំងនោះ​សុទ្ធតែ​ជា​ការ​អភិវឌ្ឍន៍​ចុងក្រោយ​បំផុត​ក្នុង ប្រព័ន្ធ​សុវត្ថិភាព pre-crash ដ៏​ល្អ​ឥតខ្ចោះ​របស់ Toyota ដែល​ត្រូវ​បាន​អភិវឌ្ឍ​តាំងពី​ឆ្នាំ 2002។ កំណែ​ចុងក្រោយ​បំផុត​គឺប្រើ​រ៉ាដា និង​កាមេរ៉ា​សម្រាប់​ចាប់យកទិដ្ឋភាពបានមុំ​ធំ បន្ទាប់មក​ឧបករណ៍​ចាប់សញ្ញា​រ៉ាដា millimeter-wave មាន​ភាព​ជាក់លាក់។ សម្រាប់ Century នេះ​មានន័យថា ការ​ចាប់​អ្នក​ជិះ​កង់ និង​អ្នក​ថ្មើរជើង​កាន់តែ​ប្រសើរ​មុន​ពេល​ប៉ះទង្គិច និង​ការ​ជៀសវាង ព្រោះ​ថាគ្មាន​អ្វី​ដែល​បំផ្លាញ​ថ្ងៃ​របស់​ឥស្សរជន​ដូចជា​ការ​បើក​បុក​អ្នកណា​ម្នាក់​ឡើយ ព្រមទាំងអាច​ចាប់​ម៉ូតូពេលបើកបរផងដែរ។ និយាយ​ឲ្យ​កាន់តែ​ច្បាស់ ប្រព័ន្ធ​នេះ​ឥឡូវ​ត្រូវបាន​ដោះស្រាយ​ជាមួយ​ផ្លូវ​ប្រសព្វ​ស្មុគស្មាញ​បាន​ល្អ​ជាងមុន ហើយ​មាន​ការ​បន្ថយ​ល្បឿន និង​ជំនួយ​ចង្កូត​សង្គ្រោះ​បន្ទាន់(emergency steering support)​កាន់តែ​ប្រសើរ​សម្រាប់​អ្នកបើកបរ។


នេះបើយោង​តាមប្រសាសន៍របស់ក្រុមហ៊ុន Toyota ​ជាក់លាក់ថា៖​​ នៅពេល​និយាយ​ដល់​ផ្លូវ​ប្រសព្វ ប្រព័ន្ធ​នេះ​ចាប់​យានយន្ត​ដែល​មក​ពី​ទិស​ផ្ទុយគ្នា​ដែល​ទៅ​ត្រង់​នៅពេល​រថយន្ត​កំពុង​បត់​ស្តាំ (ប្រទេស​ជប៉ុន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តិចតួច​ដែល​បើកបរ​ប្រកាន់ខាងឆ្វេង​ផ្លូវ) និង​អ្នក​ថ្មើរជើង និង​អ្នក​ជិះ​កង់​ដែល​ឆ្លងកាត់​ពេល​បត់​ស្តាំ និង​ឆ្វេង។ វាបានផ្តល់សញ្ញាដាស់តឿន​ដំបូង​ដល់​អ្នកបើកបរអោយបាន​ឮ បន្ទាប់មក​ហ្វ្រាំង pre-crash និង​ចង្កូត​ក៏ចាប់ផ្តើមដំណើរការជាមួយដើម្បី "​ជៀសវាង​ការ​ប៉ះទង្គិច ឬ​ការ​កាត់បន្ថយ​ការ​ខូចខាត"។




សញ្ញា​ល្អ​សម្រាប់ Century Sedan

ដោយសារ​មាន​ការ​និយាយ​ជាច្រើន​អំពី​ក្រុមហ៊ុន Toyota ដែល​នឹង​បំបែក Century ទៅ​ជា ម៉ាកយីហោ​មានប្រណីតភាព​កម្រិត​ខ្ពស់ ដើម្បី​ប្រកួតប្រជែង​ជាមួយ Rolls-Royce វា​ជា​សញ្ញា​ល្អ​ដែល Toyota កំពុង​អាប់ដេត​ម៉ូដែល​បុរាណ​នេះ។ ទោះបីជា​វា​ជា JDM តែ​ប៉ុណ្ណោះ​ក៏ដោយ វា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​វា​មាន​វត្តមាន ដោយ​បង្ហាញ​ពិភពលោក​ថា រូបរាង​ក្លាហាន, ស្បែក, អេក្រង់​យក្ស, និង​ភ្លើង​ខាងក្នុងរថយន្ត (nightclub) ​មិនមែន​មានន័យថាវា​ជា​រថយន្ត​ប្រណីត​ភាព​កម្រិត​ខ្ពស់​នោះ​ទេ។ ដំណឹង​ល្អ​គឺ​ថា បើ Century ឈាន​ទៅមុខ​ជាម៉ាក​យីហោ ដែលវា​អាច​នឹងនាំ​យក Century SUV ទៅ​កាន់​ទីផ្សារពិភពលោកមួយចំនួន​ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ។


ការ​យល់ដឹង​ពី​កន្លែង​របស់ Toyota Century Sedan ក្នុង​ពិភពលោក

រថយន្ត Toyota Century sedan ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អ្នកបើកបរ​ផ្ទាល់​ក្នុង​គោលដៅ​ផ្តោត​លើ​ផាសុកភាព និង​ភាព​ងាយស្រួល​របស់​អ្នកដំណើរ​ផ្នែកខាងក្រោយ និង​ដោយ​គិតគូរ​ដល់​រាជវង្សសានុវង្ស​ជប៉ុន។ មិន​មាន​អេក្រង់​ភ្លឺ​ធំ​នៅ​ខាងមុខ​ទេ ព្រោះ​អ្នកបើកបរ​គ្រាន់តែ​ត្រូវការ​អេក្រង់​សមរម្យ​ជាមួយ​ការនាំផ្លូវតែ​ប៉ុណ្ណោះ។ អ្នកដំណើរ​ខាងក្រោយ​ទទួល​បាន​អេក្រង់ 20 អ៊ីញ ដើម្បី​គ្រប់គ្រង​បរិយាកាស​របស់​ពួកគេ ដែល​រួមបញ្ចូល​ប្រព័ន្ធ​សំឡេង​គុណភាព​ខ្ពស់, កៅអី​ផ្អៀង​និង​ម៉ាស្សា​បំពាក់​ដោយ​រោមចៀម 100% និង​ប្រសិនបើ​មាន​ជម្រើស វាំងនន​ឯកជនភាព​​ដែល​មាន​លំនាំ​ស្មុគស្មាញ​ដំណើរការ​ដោយ​ម៉ូទ័រ។


នៅ​ក្រោម​រថយន្ត Century sedan ជំនាន់​បច្ចុប្បន្ននេះ បំពាក់មកបច្ចេកវិទ្យា​លាយឡំ​ជាមួយ​ភាព​បុរាណ និង​ទំនើប។ ម៉ាស៊ីន V8 5.0 លីត្រ Super smooth ​បំផុត​របស់ Toyota ដែលអាចផលិត​កម្លាំង 425 សេះ ថាមពល​ភាគច្រើនដែលបានផ្តល់អោយគឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ Hybrid Energy Drive ដែល​មាន​ប្រសិទ្ធភាពដែលអាចកាត់បន្ថយការស៊ី​ប្រេងឥន្ធនៈ​ធ្លាក់​ចុះ​ដល់ 7.35L/100km។ ហើយ​គ្មាន​អ្វី​អាច​ប្រៀបធៀប​នឹង​ប្រព័ន្ធ​ជើងក្រោមជាប្រភេទ​air suspension ​ដែល​គ្រប់គ្រង​ដោយប្រព័ន្ធ​អគ្គិសនី​ទំនើប​(modern electrically controlled) ​ដែលអាចរ​គ្រប់គ្រង​សំឡេងបាន​(active noise control)។ សុវត្ថិភាព​អ្នកដំណើរ​គឺ​ជា​គន្លឹះ​សំខាន់​ ដូច្នេះ​ដើម្បីជៀសវាង​ការ​ប៉ះទង្គិចប្រព័ន្ធ Toyota Safety Sense P-series គឺ​ជា​ផ្នែក​មួយ​នៃ Century sedan ពេលបច្ចុប្បន្ននេះ៕

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)