Admin, 03 December 2025
(ភ្នំពេញ) - ទីផ្សារម៉ូតូធំ (Big Bike) នៅកម្ពុជាកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ប៉ុន្តែម៉ាកយីហោមួយដែលកំពុងឈរជើងយ៉ាងរឹងមាំ និងទទួលបានការ គាំទ្រខ្ពស់ បំផុតពីអតិថិជនគឺ Royal Enfield។ ចាប់តាំងពីការបង្ហាញខ្លួនជាផ្លូវការដំបូងក្នុងឆ្នាំ 2020 រហូតមកដល់បច្ចុប្បន្ន Royal Enfield Cambodia បានកសាងទំនុកចិត្ត និងពង្រីក សក្តានុពលរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយបានពង្រីកសាខាទៅកាន់ខេត្តសៀមរាប នៅឆ្នាំ 2024 និងមានអតិថិជនប្រើប្រាស់សរុបជាង 1,200 នាក់។
ក្រុមហ៊ុន Royal Enfield Cambodia មានជម្រើសម៉ូតូដ៏សម្បូរបែប និងសម្រាប់គ្រប់រសជាតិនៃការបើកបរ។ចំណុចស្នូលដែលធ្វើឱ្យ Royal Enfield ទទួលបានជោគជ័យ គឺការនាំមកនូវម៉ូតូដែលមានរចនាបថមិនចេះហួសសម័យ (Timeless Design) បូកផ្សំជាមួយសមត្ថភាពខ្លាំង។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដាក់លក់ម៉ូតូដល់ទៅ 10 ម៉ូដែល លើ 3 កម្រិតកម្លាំងម៉ាស៊ីន៖
- កម្លាំង 350cc (Mid-size): ជាប្រភេទដែលពេញនិយមបំផុត រួមមាន Hunter 350 សម្រាប់អ្នកជិះក្នុងក្រុង(Urban bike), Classic 350 និង Bullet 350 សម្រាប់អ្នកស្រលាញ់រចនាបថដើម(heritage model), និង Meteor 350 សម្រាប់អ្នកចូលចិត្តជិះផ្លូវឆ្ងាយ (cruiser/toring bike)។
- កម្លាំង 450cc (Adventure & Street): សម្រាប់អ្នកចូលចិត្តផ្សងព្រេង គឺមាន Himalayan 450 ដែលល្បីល្បាញលើផ្លូវ Off-road និង Guerrilla 450 ដ៏រហ័សរហួន។
- កម្លាំង 650cc (Twin-Cylinder): ជាកម្លាំងធំបំផុត រួមមាន Classic 650, Shotgun 650, Super Meteor 650, និង Bear 650 ដែលសុទ្ធសឹងជាម៉ូតូលំដាប់ Premium។
ជាមួយនឹងជម្រើសដ៏ច្រើននេះ បានធ្វើឱ្យ Royal Enfield Cambodia រក្សាបាននូវសន្ទុះ ការលក់ដ៏ខ្លាំងក្លា ដោយជាមធ្យមអាចលក់ចេញបានជាង 50 គ្រឿងក្នុងមួយខែ។
កត្តាជោគជ័យ 3 យ៉ាងដែលធ្វើអោយ Royal Enfield Cambodia មិនអាចប្រកែកបាន
ភាពជោគជ័យនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាកើតឡើងដោយកត្តាសំខាន់ៗចំនួន ៣៖
1. មរតកប្រវត្តិសាស្ត្រពិភពលោក៖ Royal Enfield គឺជាម៉ាកម៉ូតូដែលមានវ័យចំណាស់ជាងគេបំផុតលើលោក (តាំងពីឆ្នាំ 1901 នៅចក្រភពអង់គ្លេស) ដែលនៅបន្តចង្វាក់ផលិតកម្មរហូតដល់សព្វថ្ងៃ។ ក្នុងឆ្នាំ 2024 ក្រុមហ៊ុន លក់ម៉ូតូបានជាង ១ លានគ្រឿងទូទាំងពិភពលោក ដែលបញ្ជាក់ពីគុណភាព លំដាប់អន្តរជាតិ។
2. យុទ្ធសាស្រ្តទីផ្សារ និងសហគមន៍អ្នកជិះរឹងមាំ៖ Royal Enfield មិនមែនគ្រាន់តែផ្តោតការលក់ម៉ូតូនោះទេ នៅកម្ពុជា ក្រុមហ៊ុនតែងតែរៀបចំកម្មវិធីជិះជុំគ្នាដូចជា Night Rides និងការជិះផ្សងព្រេងទៅតាមខេត្តដែលបង្កើតបានជាទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអ្នកបើកបរ។ Royal Enfield Cambodia ផ្តោតសំខាន់លើការកសាងសហគមន៍អ្នកជិះម៉ូតូយ៉ាងពិតប្រាកដ។ តាមរយៈព្រឹត្តិការណ៍ប្រចាំខែដូចជា Night Rides (ជិះជុំគ្នានាពេលយប់), Province Rides (ការជិះទៅខេត្ត), និង Himalayan Adventure Rides ម៉ាកនេះបានពង្រឹងទំនាក់ទំនងរវាងអ្នកជិះ និងជួយលើកកម្ពស់ស្មារតី "Pure Motorcycling" នៅភ្នំពេញ និងសៀមរាប។
៣. ទំនុកចិត្តលើសេវាកម្ម៖ ដើម្បីធានាថាអតិថិជនអស់បារម្ភពីការប្រើប្រាស់ រាល់ការទិញម៉ូតូថ្មីនឹងទទួលបានការធានា 3 ឆ្នាំ ដោយមិនកំណត់គីឡូម៉ែត្រ (Unlimited Mileage Warranty) ដែលនេះជាការផ្តល់ជូនដ៏ល្អបំផុត មួយក្នុង ទីផ្សារ។ តាមរយៈយុទ្ធសាស្ត្រទាំងនេះ Royal Enfield Cambodia មិនត្រឹមតែជា អ្នកលក់ម៉ូតូប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំក្នុងការបង្កើតវប្បធម៌នៃការបើកបរ ម៉ូតូធំ (Pure Motorcycling)នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែសម្បូរបែបផងដែរ៕
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ AC Motors
