Admin, 24 October 2026

           ក្រុមហ៊ុន Royal Enfield បានដាក់បង្ហាញម៉ូតូអាប់ដេតស៊េរី ជាពិសេសគឺ limited-edition ម៉ូឌែល Classic 650 ថ្មី ដែលទទួលបានការរចនាស្ទីលបែបទំនើប ខណៈពេលដែលទទួលបានការច្នៃប្រឌិតចេញពីម៉ូតូដំបូងៗរបស់ក្រុមហ៊ុននាដើមទសវត្សរ៍ទី 20ផងដែរ។

ដើម្បីហៅឈ្មោះពេញនៃម៉ូតូមួយគ្រឿងនេះគឺ Royal Enfield 125th Anniversary Edition Hypershift Classic 650 នៅតែរក្សានូវទំរង់ដើមគឺធុងសាំងរាងដំណក់ទឹក និងចង្កៀងមុខប្រភេទ Nacelle ដែលជាអត្តសញ្ញាណដើមរបស់ម៉ូឌែលនេះដដែល។ យោងតាមក្រុមហ៊ុន Royal Enfield ម៉ូឌែល limited-edition មួយនេះ «ត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យរវាងរូបរាងដើម និងភាពទំនើបស៊ីវិល័យ ដែលបូកបញ្ចូលគ្នានូវប្រវត្តិសាស្រ្តដ៏យូរ​រហូតដល់​125th Anniversary នៃ Pure Motorcycling ទៅជាម៉ាស៊ីនតែមួយ»។

ក្រុមហ៊ុន​ Royal Enfield បង្កើតឡើងក្នុងឆ្នាំ 1910 ហើយក្រុមហ៊ុននេះកំពុងនឹងប្រារព្ធពិធីខួបកំណើតលើកទី 125 របស់ខ្លួនពេញមួយឆ្នាំ 2026 នេះ ហើយវាក៏ជាលទ្ធផលមួយដែលម៉ូឌែលពិសេស Classic 650 នេះ នឹងមានលក់ត្រឹមតែ 125 គ្រឿងប៉ុណ្ណោះ ក្នុងតំបន់ធំៗមួយចំនួន នៅទូទាំងពិភពលោក (per key region globally)។ ក្នុងនោះ 25 គ្រឿងត្រូវបានកំណត់សម្រាប់ចក្រភពអង់គ្លេស ហើយដែលមានតម្លៃ 10,770 ដុល្លាអាមេរិក។ តម្លៃនេះគឺថ្លៃជាងម៉ូឌែលស្តង់ដារដែលមានពណ៌ Black Chrome រហូតដល់ 1,464 ដុល្លាអាមេរិក។

ម៉ូឌែលស៊េរីពិសេស 125th Anniversary ថ្មីនេះ ក៏មានតម្លៃថ្លៃជាងម៉ូឌែល Classic 650 ជម្រើសពណ៌ Bruntingthorpe Blue ឬ Vallam Red រហូតដល់ 1,862 ដុល្លាអាមេរិកផងដែរ។

អតិថិជនអាចចុះឈ្មោះកក់លើម៉ូតូស៊េរីពិសេស Classic 650 ថ្មីនេះ ដោយចូលទៅកាន់គេហទំព័រផ្លូវការរបស់ Royal Enfield។ ការចុះឈ្មោះសម្រាប់ម៉ូតូថ្មីនេះបានបើកទទួលចាប់ពីថ្ងៃនេះ ទី 16ខែតុលានិងបិទបញ្ចប់នៅថ្ងៃទី 29 ខែតុលា​2026ខាងមុខនេះ។ បន្ទាប់មកម៉ូតូនេះនឹងប្រគល់​ជូនដល់អតិថិជននិងការដាក់លក់ជាសកលចាប់ផ្តើមនៅក្នុងខែវិច្ឆិកាយើងខាង​មុខនេះ។​ ម៉ូឌែល 125th Anniversary Edition Hypershift Classic 650 បង្ហាញខ្លួនចំពេលដ៏មមាញឹកសម្រាប់ក្រុមហ៊ុនឥណ្ឌាមួយនេះ ដែលទើបតែបានដាក់បង្ហាញម៉ូឌែលថ្មីគឺ Flying Flea C6 នាពេលថ្មីៗនេះកន្លងទៅនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ​Royal Enfield ក៏កំពុងតែត្រៀមខ្លួនសម្រាប់ការប្រកាសបើកចំហរដ៏ធំមួយនៃត្រកូលម៉ាស៊ីនទំហំ 750cc ថ្មីស្រឡាងរបស់ខ្លួនផងដែរ ដែលនឹងមានបំពាក់លើម៉ូឌែលដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំងគឺ Himalayan 750 និង Continental GT 750។

Royal Enfield takes its 125th anniversary celebrations to a new level with this special…

Royal Enfield 125th Anniversary Edition Hypershift Classic 650.

The special Royal Enfield Hypershift Classic 650 from above.

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors