Admin, 23 November 2025

RoyalEnfield: Bullet 650 125 year special edition​​​​​​​​               

               ក្រុមហ៊ុន Royal Enfield កំពុងប្រារព្ធខួបកំណើតគម្រប់ 125 ឆ្នាំរបស់ខ្លួន ក្រុមហ៊ុននេះបានក្រូមេពណ៌លើតួម៉ាស៊ីនរបស់ខ្លួនអោយល្បីល្បាញបំផុតជាមួយពណ៌ ភ្លឺរលោងជាងគេ ជាពិសេសលើម៉ូដែល Bullet 650 125 Year Special Edition នេះដើម្បីប្រារព្ធពិធីបុណ្យខួបមួយសតវត្សរ៍ បូកនិង25ឆ្នាំ​នៃម៉ូតូជាមួយនឹងស្ទីលថ្មី។


ម៉ូដែល Bullet ​នេះមិនមែនជារឿងចម្លែកនោះទេ​ប្រសិនបើអ្នកតាមដានសេរីម៉ូតូ 650 ដែលកំពុងពង្រីកដោយក្រុមហ៊ុន Enfield ។  វាចែករំលែកត្រង់ម៉ាស៊ីន តួ និងផ្នែកដ៏ធំនៃ​Chassis របស់វាជាមួយម៉ូដែលផ្សេងទៀត រួមទាំងម៉ូដែល Classic 650 ដែលបានដាក់​បង្ហាញនៅក្នុងពិព័រណ៍ EICMA ឆ្នាំនេះផងដែរ។ នោះមានន័យថា ម៉ាស៊ីន Parallel-twin SOHC ត្រជាក់ដោយខ្យល់ ទំហំ 648cc ដែលយើងដឹងថាវាជាបេះដូងតែមួយគត់របស់ ម៉ូតូនេះ ដែលវាមានកម្លាំងថាមពល46.3bhp @ 7,250rpm និងកម្លាំងបង្វិល 52 N.m @ 5,650rpm — ដែលជាតួលេខល្មមៗ ប៉ុន្តែត្រូវបានរចនាឡើងសម្រាប់ចរិតលក្ខណៈ (character) ជាជាងភាពច្របូកច្របល់ (chaos)។






ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលនេះបានលេចធ្លោជាងគេផ្នែករូបរាង។ ម៉ូដែល 125 Year Special Edition ជាម៉ូតូផលិតតិចបំផុតសំរាប់ប្រារព្ធខួប​125ឆ្នាំដល់ ចំពោះខ្សែ​ស្រឡាយដ៏​យូរអង្វែង​របស់ Royal Enfield នៃ 'Pure Motorcycling'។ ធុងសាំងរាងដំណក់ទឹក (teardrop tank) និងចង្កៀងមុខ (nacelle headlight) នៅតែមិនត្រូវបានកែប្រែឡើយ។ ការបាញ់ពណ៌ 'hypershift' គឺជាចំណុចលេចធ្លោ៖ វាបានប្រើពណ៌ប្រដេញគ្នាដែលរវាងពណ៌ ក្រហមឌិត​ក្រម៉ៅ និងពណ៌មាស អាស្រ័យលើមុំឬជ្រុងដែអ្នកមើលmood ring សម្រាប់អ្នកដែល​ចូលចិត្តគ្រឿងយន្ត។ និមិត្តសញ្ញា 125 years ពណ៌មាសដែលបំពាក់នៅលើធុងសាំង ដែលសម្គាល់ជាថ្ងៃពិសេសនិងតាមបែបផែន Enfield fashion ៖ ដែលគេចង់និយាយខ្លាំងៗថា​នេះជាមោទកភាព ជាមួយនិងពណ៌ភ្លឺចែងចាំង។


Royal Enfield: Bullet 650 125 year special edition​​​​​​​​     


ម៉ូតូ Bullet 650 បានបង្ហាញខ្លួនជាលើកដំបូងនៅចក្រភពអង់គ្លេស រួមជាមួយនឹងម៉ូដែលថ្មីៗ​ជាច្រើននៅក្នុងព្រឹត្តការណ៏ពិព័រណ៍ MCL25 រួមទាំងម៉ូដែលអគ្គិសនី Flying Flea C6 និង S6 បូកនឹងម៉ូដែល Himalayan 450 Mana Black Edition ថ្មី។សម្រាប់អ្នកគាំទ្រម៉ូតូ Cruiser ម៉ូដែល Shotgun 650 Rough Crafts Limited Edition និងម៉ូដែល Goan Classic 350 និងត្រូវបានបង្ហាញក៏មានវត្តមាននៅទីនោះផងដែរ៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors