Admin, 22 January 2026

​​​​​​​​            ភ្នំពេញ៖ ក្រុមហ៊ុន Royal Enfield Cambodia បានបញ្ចេញនូវកម្មវិធីប្រម៉ូសិនដ៏គួរឱ្យរំភើប សម្រាប់ម៉ូតូស៊េរីថ្មីរបស់ខ្លួន គឺម៉ូដែល Bear 650 ដែលជាប្រភេទម៉ូតូ Scrambler ដ៏មាន អំណាច និងរូបរាងបែបបុរាណលេចធ្លោ។

យោងតាមការចុះផ្សាយតាមគេហទំព័រក្រុមហ៊ុនជាផ្លូវការ ការផ្តល់ជូនពិសេសនេះត្រូវ​បានធ្វើឡើង​សម្រាប់អតិថិជនដែលស្រលាញ់ភាពប្លែកគេ និងចង់ក្លាយជាម្ចាស់​ម៉ូតូដ៏រឹងមាំ​មួយនេះក្នុងចំណោមអ្នកដំបូងគេ៖


  • ការបញ្ចុះតម្លៃពិសេស៖ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃជាសាច់ប្រាក់រហូតដល់ $555 ភ្លាមៗ។
  • តម្លៃលក់ដែលមិនធ្លាប់មាន៖ ម៉ូតូ Royal Enfield Bear 650 នេះត្រូវបានដាក់លក់​ក្នុងតម្លៃត្រឹមតែ $5,XXX ប៉ុណ្ណោះ ដែលជាតម្លៃដ៏ទាក់ទាញបំផុតសម្រាប់ម៉ូតូកម្លាំង 650cc។
  • ចំនួនមានកំណត់៖ ក្រុមហ៊ុនបានបញ្ជាក់ថា ការផ្តល់ជូននេះមានសុពលភាពសម្រាប់​តែ​ចំនួនម៉ូតូដែលមានកំណត់ទុកតែប៉ុណ្ណោះ។

អំពី Royal Enfield Bear 650: Bear 650 គឺជាម៉ូតូដែលត្រូវបានរចនាឡើងក្រោមពាក្យស្លោក "IN GUT WE TRUST" ដែលសង្កត់ធ្ងន់ទៅលើភាពរឹងមាំ និងទំនុកចិត្តខ្ពស់ក្នុងគ្រប់ការ​ធ្វើដំណើរ មិនថាផ្លូវក្នុងក្រុង ឬផ្លូវបែបផ្សងព្រេង។ ជាមួយនឹងម៉ាស៊ីន 650cc 2 ស៊ីឡាំងដ៏ល្បីល្បាញរបស់ Royal Enfield ម៉ូដែលនេះផ្តល់នូវកម្លាំងរមួលខ្លាំង និងសម្លេងបំពង់ស៊ីម៉ាំងដ៏ពីរោះ រួមជាមួយបច្ចេកវិទ្យាទំនើបៗដូចជា ប្រព័ន្ធហ្វ្រាំង ABS និងកុងទ័រឌីជីថលបែបបុរាណ។


មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនRoyal Enfield គឺជាម៉ាកម៉ូតូដែលមានប្រវត្តិយូរអង្វែង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាសកល បានប្រកាសរៀបចំព្រឹត្តិការណ៍ដាក់​បង្ហាញម៉ូតូពិសេសមួយ នៅ Eden Garden Mall ភ្នំពេញ ដើម្បីនាំយកបទពិសោធន៍ថ្មី និងអារម្មណ៍ Classic-Adventure ទៅកាន់អ្នកគាំទ្រ និងអតិថិជននៅកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 24–25 ខែមករា ឆ្នាំ 2026 ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 9:00 យប់ នៅតំបន់ Legend Cinema, Eden Garden Mall។ ក្នុងព្រឹត្តិការណ៍នេះ Royal Enfield នឹងដាក់តាំងបង្ហាញម៉ូតូជាច្រើនម៉ូឌែល ដែលបង្ហាញពីការរួមបញ្ចូលគ្នារវាង​រចនាបថបុរាណដ៏លេចធ្លោ និងបច្ចេកវិទ្យាសម័យថ្មី។

ម៉ូតូ Royal Enfield ដែលត្រូវបានដាក់តាំងបង្ហាញ បង្ហាញពីអត្តសញ្ញាណពិសេសរបស់ម៉ាក ដែលផ្តោតលើភាពរឹងមាំ សាមញ្ញ ប៉ុន្តែមានស្ទីល និងសមត្ថភាពខ្ពស់ សមស្របសម្រាប់កា​រ​ជិះក្នុងទីក្រុង និងការផ្សងព្រេងលើផ្លូវឆ្ងាយ។​ Royal Enfield​ Cambodia បញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកស្រឡាញ់ម៉ូតូ និងសាធារណជនទូទៅ ក្នុងការមកទស្សនា សាកសួរព័ត៌មាន និងស្គាល់កាន់តែច្បាស់អំពីម៉ូតូ Royal Enfield ព្រមទាំងទស្សនាបែបរស់នៅ (Lifestyle) ដែលម៉ាកនេះតំណាងឲ្យសេរីភាព និងការផ្សង ព្រេង។ សាធារណជន និងអតិថិជនដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលរួម ព្រឹត្តិការណ៍ នេះដោយសេរី នៅថ្ងៃ និងទីតាំងដែលបានកំណត់ខាងលើ។


កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! លោកអ្នកអាចអញ្ជើញចូលរួមទស្សនា​និងតេស្តសាកល្បង​ម៉ូតូក្នុងក្តីស្រម៉ៃរបស់លោកអ្នក។ ដើម្បីសាកសួរព័ត៌មានលម្អិត និងធ្វើការកក់ទុកមុនឱ្យបាន​រួសរាន់​លោក​អ្នកអាចទាក់ទងមកកាន់គេហទំព័រក្រុមហ៊ុន Royal Enfield Cambodia៕

ប្រភព៖ Arena Cambodia Auto

ប្រែសំរួល៖ AC Motors