Admin, 17 December 2025

              ក្នុងចំណោមម៉ូតូថ្មីៗរាប់សិបគ្រឿងសម្រាប់ឆ្នាំ 2026 ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ EICMA ក្នុងទីក្រុង Milan មានម៉ូតូមួយចំនួនបានបង្ហាញរូបរាងបន្ថែមទៀតទៅក្នុងពេលអនាគត ដោយការ​ដាក់តាំងជាគំរូនៃការរចនាមួយចំនួនដែលនឹងអាចចេញលក់ក្នុងទីផ្សាររហូតដល់ឆ្នាំ 2027។ ក្នុងចំណោមម៉ូតូទាំងនោះ គឺម៉ូតូគំរូមួយជិតផលិតជាមួយកម្លាំងម៉ាស៊ីន Twins 750cc នាពេលខាងមុខរបស់ ក្រុមហ៊ុន​ Royal Enfield គឺម៉ូដែល Continental GT-R និង Himalayan 750។

ម៉ាស៊ីនទាំងពីរនេះមិនមែនជាអាថ៌កំបាំងដែលត្រូវបានរក្សាជាការសម្ងាត់យ៉ាងតឹងរ៉ឹងនោះទេ។ បទបង្ហាញដែលបានធ្វើឡើងដោយ Royal Enfield តាំងពីឆ្នាំ 2022 មកម្ល៉េះ នៅពេលដែលជួរម៉ូដែល​នេះ​​ក្រុមហ៊ុនបានបង្ហាញប្រភេទម៉ាស៊ីន ពីរស៊ីឡាំងមានតែបំពាក់លើក Continental GT 650 និង INT650 ប៉ុណ្ណោះ ម៉ូដែលបានបង្ហាញជារូបភាពគឺ Silhouettes និងម៉ូដែលបន្ថែមចំនួនប្រាំពីរ​ទៀត​ដែលត្រូវបាន​បម្រុងទុកដើម្បីផលិតក្នុងជួរម៉ូដែលពីរស៊ីឡាំងនាឆ្នាំខាងមុខ។ ថ្ងៃនេះ ម៉ូដែល Silhouettes ចំនួនប្រាំក្នុងចំណោមនោះបានផលិតជារូបរាងនោះគឺ៖ ម៉ូដែល Shotgun 650, Super Meteor 650, Classic 650 និង Bear 650 ត្រូវបានចែកចាយក្នុងឆ្នាំ 2026 និងម៉ូដែល Bullet 650។ ហើយម៉ូដែលពីរដែលនៅសេសសល់ គឺជាម៉ូតូដែលត្រូវបានបង្ហាញជាមុននៅក្នុងព្រឹត្តការណ៏ EICMA ហើយត្រូវបានកំណត់ថាជាម៉ូតូដំបូងគេដែលទទួលបានម៉ាស៊ីនពីរស៊ីឡាំងដំណើរការដោយ​ប្រព័ន្ធ​ត្រជាក់ដោយខ្យល់ ដែលមានកម្លាំង​750cc ដែលត្រូវបានអាប់ដេត។

Royal Enfield showed off a near-production Continental GT-R at EICMA.EICMA


Continental GT-R 750

ឥឡូវយើងចាប់ផ្តើមជាមួយម៉ូតូ Continental GT-R 750មុនសិន។ វាគឺជាម៉ូតូ Café racer ដែលមានគម្របមុខ (faired) នៃម៉ូដែល Continental GT ដែលដំបូងបានបំពាក់មកជាមួយ ម៉ាស៊ីន 650cc។វាត្រូវបានគេលួចថតពេលកំពុងតេស្តសាកល្បងនៅក្នុងប្រទេសឥណ្ឌាជាច្រើនដងក្នុងរយៈពេលយូរ ហើយម៉ូតូគំរូដែលដាក់បង្ហាញនៅ EICMA គឺដូចគ្នាយ៉ាងប៉ះបិតទៅនឹងអ្វីដែលរូបភាពដែល​គេបាន​លួចថតក្នុងការតេស្តសាកល្បង​ទាំងនោះ ។

  • តួខ្លួន: តួ Frame គឺដូចគ្នាទៅនឹង Continental GT ដែលមានស្រាប់៖ និមិត្តសញ្ញា 'Harris' នៅលើកៅអីគឺជាការរំលឹកដល់ អ្នកឯកទេសផលិតរូបរាងតួ Chassis ជនជាតិអង់គ្លេស Harris Performance ត្រូវបានកាន់កាប់ដោយ Royal Enfield អស់រយៈពេលមួយទសវត្សរ៍ ហើយរូបរាងរួមគឺដូចទៅនឹងម៉ូតូប្រណាំង Continental GT 650 ដែល Royal Enfield បានផលិតសម្រាប់ស៊េរីប្រណាំង GT Cup one-make របស់ខ្លួន។
  • រូបរាងបែបប្រណាំង: Bellypan (គម្របក្រោមម៉ាស៊ីន) និងបំពង់ស៊ីមាំង សម្រាប់តែទីលាន​ប្រណាំង​(track-only exhaust) នៅលើម៉ូតូដែលបានដាក់បង្ហាញនៅក្នុងព្រឹត្តការណ៏ EICMA គឺចម្លងយកចេញពីម៉ូតូប្រណាំងផ្ទាល់ ហើយបំពង់ស៊ីមាំងខាងក្រោយនឹងត្រូវបានកំណែ​ទម្រង់ផ្លាស់ប្តូរ​ ប្រព័ន្ធមួយចំនួនធ្វើអោយសម្លេងស្ងាត់ ជាង ដែលរូបរាងស្រដៀងនឹង Continental GT ស្តង់ដារ។
  • ការរចនា: គម្របមុខ (Nose Cowl) ក៏ចម្លងពីម៉ូតូប្រណាំងផងដែរ ប៉ុន្តែវាពង្រីកទៅមុខបន្ថែម​ទៀត​ដើម្បីគ្របដណ្តប់ផ្នែកមួយនៃក្បាលស៊ីឡាំង (cylinder head) និងបំពង់ស៊ីមាំង (exhaust headers) ខណៈដែលកន្លែងអង្គុយខាងក្រោយ (seat hump) វែងជាងដែលកំណែរពីរ​ម៉ូតូ​ប្រណាំង ហើយកៅអីអ្នកជិះខាងមុខខ្លីជាង។
  • គ្រឿងបន្លាស់: ជើងទ្រ (pegs and foot controls) បែប Billet នៅលើម៉ូដែល​បានដាក់​បង្ហាញ​​នៅព្រឹត្តការណ៏ EICMA ទំនងជានឹងត្រូវបានផ្លាស់ប្តូរអ្វីមួយផ្សេងទៀត​នៅពេលដែលម៉ូតូ​ឈាន​ទៅដល់ការ​ផលិតច្រើន។ ផ្នែខាងក្រោយវាត្រូវបានគេដំឡើងខ្ពស់ជាងម៉ូតូ Continental GT ស្តង់ដារ ប៉ុន្តែមិនខ្ពស់ជាង Rearsets របស់ម៉ូតូប្រណាំង One-make នោះទេ។
  • កង់ និងហ្វ្រាំង: ខណៈដែលម៉ូតូប្រណាំងប្រើកង់ដុំបែប Retro ម៉ូតូគំរូ EICMA បានបំពាក់កង់ Alloys ដូចគ្នាដែលប្រើនៅលើ Continental GT ជាមួយនឹងហ្វ្រាំងដែលត្រូវបានអាប់ដេតក្នុង​ទម្រង់ជា ឌីសមុខភ្លោះ (twin front discs) ជាមួយហ្វ្រាំង ByBre។
  • មានតែមនិមិត្តសញ្ញា "750" ផុសច្បាស់នៅលើធុងសាំងប៉ុណ្ណោះដែលបញ្ជាក់ពីទំហំម៉ាស៊ីន​ដែល​ត្រូវបង្ហាញលើ​ម៉ូតូនេះ ព្រោះវាបញ្ជាក់ថាមិនមានការផ្លាស់ប្តូររូបរាងផ្នែកខាងក្រៅនៃម៉ូទ័រ​នោះទេ។ នេះក៏ជាការភ្ញាក់ផ្អើលបន្តិចដែរ ដោយសារតែម៉ូតូគំរូ Himalayan 750 ដែលដាក់បង្ហាញនៅព្រឹត្តិការណ៍ជាមួយគ្នានោះដែរវា​មានគម្របចំហៀងដែល​ត្រូវបានកែប្រែនៅលើម៉ូទ័ររបស់វា ជាមួយនឹងរូបរាងប៉ោងលេចធ្លោជាងមុននៅពីលើ Clutch ក៏ដូចជារូបរាងខុសគ្នាទៅនឹង Throttle Body របស់វា។


Royal Enfield has been openly testing the Himalayan 750 and brought a dirty example to show off at EICMA.Royal Enfield


Himalayan 750

ឥឡូវយើងបន្តទៅម៉ូតូ Himalayan 750 ដែលជាម៉ូតូត្រូវបានដាក់បង្ហាញក្នុងព្រឹត្តការណ៏នោះដែរ​ ហើយក៏​ជាម៉ូតូគំរូមួយក្នុង​ចំណោម​ម៉ូតូគំរូដែល Royal Enfield បានតេស្តសាកល្បងយ៉ាងបើក​ចំហក្នុងរយៈពេលមួយឆ្នាំជាងនេះ ថែមទាំង​បានធ្វើ​ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់​ខ្លួនអំពីវឌ្ឍនភាពនៃការធ្វើតេស្តទាំងនោះ ហើយមើលទៅដូចជាម៉ូតូផលិតដែលកំពុងរង់ចាំពណ៌ និងក្រាហ្វិកចុងក្រោយរបស់វាតែប៉ុណ្ណោះ។ ក្រុមហ៊ុន Honda ក៏បានអនុវត្តវិធីសាស្រ្តស្រដៀងគ្នា​នេះដែរ នៅពេលដែលខ្លួនបានដាក់បង្ហាញម៉ូតូ Africa Twin ជាលើកដំបូងក្នុងនាមជាម៉ូតូគំរូ "True Adventure" ដែលគ្របដណ្តប់ដោយដីនៅក្នុងព្រឹត្តការណ៏ EICMA ក្នុងឆ្នាំ 2014 មួយឆ្នាំមុន​ក្រោយ​ពេលដាក់ឱ្យមានដំណើរការផលិតម៉ូតូចេញជារូបរាង ។

  • ការរចនាបែបទំនើប: ដូចដែលយើងបានកត់សម្គាល់ពីមុន ម៉ូតូ Himalayan 750 គឺជាម៉ូតូ Twin ដំបូងគេរបស់ Royal Enfield ដែលផ្លាស់ប្តូរពីសោភ័ណភាពបែប Retro ដោយទទួលយករចនា​តួខ្លួនបែប Chassis ទំនើបប៊ូមប្រភេទ​ upside-down forks និងស្ទីលដែលឆ្លុះបញ្ចាំងពីរូបរាង​បច្ចុប្បន្នឆ្ពោះទៅរកម៉ូតូ Rally ដែលបំផុសគំនិតដោយ Dakar ជាមួយនឹង កញ្ចក់ការពារខ្យល់​បែប​បញ្ឈរ (near-vertical screen)។
  • សមត្ថភាព: ជាថ្មីម្តងទៀតប្រព័ន្ធហ្វ្រាំងជា ឌីសភ្លោះ(twin discs) និងហ្វ្រាំងប្រភេទ ByBre ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃសមត្ថភាពម៉ាស៊ីនកម្លាំង750cc ម៉ូទ័រ 650cc ដែលមានកម្លាំង 47hp។ តើយើងអាចរំពឹងថានឹងមានសម្ថភាពប៉ុន្មានបន្ថែមទៀត? បើតាមតួលេខពិតប្រាកដ​មិនត្រូវ​បានគេដឹងនោះទេ ប៉ុន្តែវាបានគេសន្មត់ថានិងមាន​ការបន្ថែមកម្លាំងមួយផេ្សងទៀត​ (capacity increase alone) ដែលមានទំហំម៉ាស៊ីន 100cc ដែលអាចនាំកម្លាំងម៉ូទ័រកើន​ឡើង​ផងដែរ​ដែលវាយ៉ាងហោចណាស់អាចមានកម្លាំង​ 55hp ហើយភ្ជាប់ជាមួយការផ្លាស់ប្តូរ​ផ្សេងទៀត (ដូចជា Ride-by-wire throttle ហាក់ដូចជាត្រូវ​បានបំពាក់ទៅលើម៉ូតូ Himalayan 750) ដែលកម្លាំងវានឹងអាចកើនឡើងដល់ជិត 60hp។

យើងនិងរំពឹងថានឹងមានព័ត៌មានកាន់តែច្រើនជុំវិញម៉ាស៊ីនទាំងនេះក្នុងរយៈពេលមួយឆ្នាំខាងមុខ​ទៀត នៅពេលដែលវាខិតជិតទៅដល់ការដាក់ឱ្យដំណើរការពេញលេញរបស់ពួកវាប្រហែលជាកំឡុង​ពេលខែវិច្ឆិកា ឆ្នាំ 2026ខាងមុខ ដែលជាការត្រៀមលក្ខណៈសម្រាប់ម៉ូដែលឆ្នាំ 2027៕

ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors