Admin, 09 October 2026
Jaguar បានសារភាពថា Type 01 គឺជាសមិទ្ធផលដែលដឹកនាំដោយការរចនានោះទេ។ ដោយច្បាស់ណាស់ ការពិតនេះបានស្តែងចេញយ៉ាងច្បាស់នៅក្នុងគ្រប់រូបថតនៃរថយន្តនេះ។ ផលធៀបសមាមាត្ររបស់វា គឺជាទម្រង់រថយន្ត Sedan របស់ Jag បែបបុរាណពិតប្រាកដ៖ គម្របម៉ាស៊ីនខាងមុខលាតសន្ធឹងយ៉ាងវែង ផ្នែកកាប៊ីនស្ថិតនៅចម្ងាយឆ្ងាយពីរចនាសម្ព័ន្ធចង្កៀងមុខ ហើយផ្នែកខាងក្រោយរួមតូចបន្តិចម្តងៗទៅជារូបរាងខាងក្រោយដ៏ប្លែកបំផុតមួយ មិនធ្លាប់មាននៅលើរថយន្តផលិតកម្មពិតប្រាកដ។
នៅពេលមើលផ្ទាល់ Type 01 ស្ទើរតែមានអារម្មណ៍ដូចជា «រថយន្តនៅក្នុងរថយន្ត» ដែលដូចជាទម្រង់តុក្កតារុស្ស៊ី nesting doll អញ្ចឹងដែរ។ ក្រឡេកមើលទៅផ្នែកខាងក្រោមបង្អួច ដែលតួខ្លួនលេចចេញទៅចំហៀង ដោយស្រោបជុំវិញកញ្ចក់ជាមួយនឹងផ្ទៃរាបស្មើ ដែលផ្តល់នូវទទឹងទស្សនីយភាពយ៉ាងច្បាស់ តាមរយៈរូបរាងបែប matryoshka នោះ។ ល្វែងស្មាដ៏ទូលាយនោះ បានបន្តរហូតទៅដល់ផ្នែកខាងក្រោយ — កុំសួរថាត្រូវចំណាយអស់ប៉ុន្មានឱ្យសោះ ប្រសិនបើត្រូវផ្លាស់ប្តូរបន្ទះដែកចំហៀងខាងក្រោយនោះ។ ផ្នែកខាងក្រោយបានបោះបង់ចោលកញ្ចក់ទាំងស្រុង ដោយជំនួសមកវិញនូវប្រព័ន្ធកញ្ចក់-កាមេរ៉ាស៊េរីថ្មី ប៉ុន្តែកុំគិតមួយភ្លែតឱ្យសោះថា Jaguar បានជំនួសកញ្ចក់នោះដោយលំហផ្ទុកឥវ៉ាន់ គ្រឿងបន្លាស់ថាមពលបានកើនឡើងខ្ពស់ផុតពីអ័ក្សកង់ក្រោយ ធ្វើឱ្យឃ្លុបផ្ទុកឥវ៉ាន់ដែលនៅសល់ អាចដាក់បានត្រឹមតែកាបូបធ្វើដំណើរធំមួយឬពីរ ឬកាបូបយួរដៃមួយចំនួនប៉ុណ្ណោះ។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយ មុនពេលយើងចូលទៅខាងក្នុង៖ តើអ្នកបានកត់សម្គាល់ទេថា រន្ធសាកភ្លើងនៅលើកាងខាងមុខ មានទំហំប្រហែលនឹងទូរទស្សន៍ក្នុងបន្ទប់ស្នាក់នៅ? យើងបានសួរ Jaguar អំពីចំណុចនោះ ហើយភាពសមមាត្រ គឺជាហេតុផលដែលយើងទទួលបាន។ ការពុម្ពពុម្ពតួខ្លួន បានតម្រូវឱ្យមានទីតាំងនៃឧបករណ៍សាកភ្លើង ហើយបន្ទាប់ពីការពិសោធន៍ជាមួយទំហំទ្វាររន្ធសាកទូទៅ ក្រុមការងារបានដឹងថា វាត្រូវតែពង្រីកទំហំឱ្យត្រូវគ្នានឹងសមាមាត្រនៃកាងខាងមុខ ក្រែងលោមើលទៅចម្លែកជាងអ្វីដែលវាមានស្រាប់។
ជារថយន្តខ្នាតធំ ចុះកាប៊ីនវិញ?
សកម្មភាពសាមញ្ញនៃការបើកទ្វារ បម្រើជាការរំលឹកមួយទៀតថា ការរចនាបានក្តោបក្តាប់ស្ទើរតែទាំងស្រុងលើរថយន្តមួយនេះ។ ហេតុអ្វី? ព្រោះតែច្រកបើកមានទំហំតូច — ជាពិសេសជួរក្រោយ ដែលមិត្តរួមការងារដែលមានឌីហ្សាញឌីហ្សាញឌីហ្សាយធំ និងខ្ពស់ម្នាក់ ពិតជាមានការលំបាកក្នុងការចូលទៅអង្គុយ។
នៅពេលអ្នកនៅខាងក្នុង បញ្ហាប្រឈមផ្នែក ergonomics (កាយវិភាគវិទ្យានៃការអង្គុយ) នៅតែបន្ត ទោះបីជាភាពស៊ីវីល័យនៃកាប៊ីនបានធ្វើការងារយ៉ាងល្អ ក្នុងការផ្តល់នូវការទាក់ទាញដ៏ភ្លឺផ្លេកជាច្រើនក៏ដោយ។ «ឆ្អឹងខ្នង» (spine) ដែលលាតសន្ធឹងតាមប្រវែងកាប៊ីន កើនឡើងខ្ពស់ល្មមទល់នឹងពិដានទាប ធ្វើឱ្យមានអារម្មណ៍ចង្អៀតបន្តិច ប៉ុន្តែយើងចូលចិត្តចំនួននៃបំណែក និងបន្ទះដែលលាក់ទុកនៅទីនោះ រួមទាំងប្រអប់កាន់កែវទឹកបន្ថែម និងចំណុចផ្ទុកឥវ៉ាន់។ អ្នកដំណើរខាងមុខមានបញ្ហាប្រឈមផ្ទាល់ខ្លួនមួយទៀត ដែលប្រព័ន្ធ megacasting បង្កើតបានជារចនាសម្ព័ន្ធបាំង បានជ្រៀតជ្រែកលើលំហជើង ដោយបង្ខំឱ្យមនុស្សខ្ពស់ៗត្រូវអង្គុយជើងរាបស្មើ ជាមួយជង្គង់ឆ្ពោះទៅទ្រូង ឬដាក់ជើងផ្អែកលើរចនាសម្ព័ន្ធបាំងបញ្ឈរទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជាមនុស្សតូចទាបដែលទទួលបានប្រាក់យ៉ាងច្រើននោះ ចំណុចទាំងអស់នេះមិនមែនជាការព្រួយបារម្ភនោះទេ។
ទោះបីជា Type 01 មានទំហំកាប៊ីនតូចជាងក៏ដោយ Jaguar បានស្វែងរកលំហយ៉ាងច្រើនដើម្បីដាក់អេក្រង់។ ជួរមុខមានសិទ្ធិចូលប្រើប្រាស់អេក្រង់ Touchscreen ចម្បង OLED ទំហំ 24.0 អ៊ីញ ដំណើរការដោយផ្នែកទន់ចុងក្រោយបង្អស់របស់ Jaguar។ ប៉ុន្តែ នោះមិនមែនជាផ្ទៃកញ្ចក់តែមួយគត់នោះទេ ជួរទាំងពីរទទួលបានអេក្រង់ Touchscreen បញ្ឈរទំហំ 7.0អ៊ីញរៀងៗខ្លួន ដែលចាត់ចែងការកំណត់ម៉ាស៊ីនត្រជាក់ និងទីតាំងកៅអី ស្រដៀងគ្នានឹងរបៀបដែលយានយន្ត Jaguar Land Rover ផ្សេងទៀត បែងចែកភារកិច្ចឌីជីថលមួយចំនួនរបស់ពួកគេ ឆ្លងកាត់អេក្រង់ខាងលើ និងខាងក្រោម។ ប្រព័ន្ធទាំងមូលដំណើរការលើស្ថាបត្យកម្មផ្អែកលើ Nvidia ដែលផ្តល់នូវការអាប់ហ្គ្រេដតាមអាកាស (OTA) និងសន្សំសំចៃខ្សែភ្លើងបានប្រហែលមួយគីឡូម៉ែត្រ។
ប្រព័ន្ធសំឡេងត្រូវ បានរៀបចំឡើងតាមរចនាបថ soundbar ដែលឡើងចេញពីតាបឡូ និងមានបាសចំនួន 13 គ្រាប់ (woofers ចំនួន6, mid-range ចំនួន4, tweeters ចំនួន 3)។ បាសប្រហែលពីរឡូផ្សេងទៀត ត្រូវបានលាក់នៅក្នុងពិដាន, ប្រអប់ទ្រក្បាល និងទីតាំងផ្សេងទៀត ទោះបីជាបាសទាំងនោះសម្រាប់មុខងារខាងក្រោយ ដូចជាការលុបសំឡេងរំខានសកម្ម (active noise cancellation) ក៏ដោយ។
ថាមពល និងកម្លាំងដ៏មហិមា
នៅពេលដែល Jaguar ប្រកាសពីការផ្លាស់ប្តូរម៉ាកយីហោដ៏ធំធេង និងចាប់ផ្តើមវាជាមួយនឹងរថយន្តដែលមានវត្តមានលើផ្លូវដ៏អស្ចារ្យបែបនេះ វាគួតែមានសមត្ថភាពខ្លាំងក្លាដើម្បីសមស្របនឹងរូបរាងខាងក្រៅ។ ជាសំណាងល្អ Jaguar បានបំពាក់ថាមពលយ៉ាងច្រើន។ Type 01 ជារថយន្តផ្លូវថ្នល់ដែលមានកម្លាំងខ្លាំងបំផុតដែល Jaguar មិនធ្លាប់បានកសាងមក ដោយមានម៉ូទ័រអគ្គិសនីចំនួនបី (ខាងមុខមួយ ខាងក្រោយពីរ) រួមបញ្ចូលគ្នាបង្កើតកម្លាំងបាន 1,015 សេះ (horsepower) និងកម្លាំងរមួល 1,007 pound-feet។ Jaguar ប៉ាន់ប្រមាណការស្ទុះល្បឿនពី 0 ដល់ 96.56 km/h ចំណាយពេលត្រឹមតែ 3.1 វិនាទី ប៉ុណ្ណោះ។
នៅពេលដល់ពេលត្រូវសាកភ្លើង ការរៀបចំ split-pack របស់ Jaguar Type 01 អនុញ្ញាតឱ្យវាសាកភ្លើងតាមរយៈឆ្នាំងសាកទាំង 400V និង 800V។ នៅពេលដោតភ្ជាប់ទៅកាន់ឆ្នាំងសាកល្បឿនលឿន DC 350-kW ក្រុមហ៊ុន Jaguar ប៉ាន់ប្រមាណថារយៈពេលសាកពី 10% ទៅ 80% ចំណាយពេលប្រហែល 22 នាទី — ឬប្រសិនបើអ្នកចូលចិត្តការគណនាប្រហាក់ប្រហែល រថយន្តអាចបន្ថែមចម្ងាយបើកបរ 321km ក្នុងរយៈពេលប្រហែល 13 នាទី។ អាគុយទំហំ 118-kWh របស់ Jag ផ្ទុកនូវចម្ងាយបើកបរប្រមាណ 643km — ឬប្រសិនបើអ្នកបើកបរក្នុងល្បឿនថេរនៅលើផ្លូវហាយវេនៅ 120km/h គឺប្រហែល 515km។ យើងមិនធ្លាប់ឃើញក្រុមហ៊ុនផលិតរថយន្តណាមួយ ឈានមុខមុនការធ្វើតេស្តចម្ងាយ EV ពីមុនមកនោះទេ ប៉ុន្តែវាជារឿងល្អដែលមានសន្យាយ៉ាងច្បាស់លាស់ដើម្បីធ្វើការតេស្តផ្ទៀងផ្ទាត់។
មានមុខងារពិសេសជាច្រើនទៀតដែលត្រូវ បានលាក់ទុកនៅក្រោមតួខ្លួនរបស់ Type 01 ផងដែរ។ ប្រព័ន្ធបត់ជើងកង់ទាំងបួនស្តង់ដារ (អតិបរមា 6 អង្សារ) មានន័យថារថយន្តដ៏ធំមួយនេះ មិនគួរមានកាំកង់បត់ធំពេកនោះទេ។ ប្រព័ន្ធបូមរួមបញ្ចូលទាំងបូមខ្យល់ស្តង់ដារ និងប្រព័ន្ធបឺតស្រូបរំញ័របត់បែន (adaptive dampers)។ ទោះបីជាមានផ្នែកខាងមុខដ៏ធំធេងនៃរថយន្តក៏ដោយ ប្រព័ន្ធទាំងមូលត្រូវបានតុល្យភាពយ៉ាងល្អឥតខ្ចោះ ជាមួយនឹងការបែងចែកទម្ងន់ 50:50 ដូច្នេះវាគួតែមានសមត្ថភាពបញ្ជាបើកបរបានយ៉ាងល្អ ហើយជឿជាក់លើពួកយើងចុះ យើងពិតជាមានសេចក្តីរំភើបក្នុងការទទួលបានរថយន្តនេះមកធ្វើការសាកល្បងបើកបរ។
Jaguar Type 01 នៅតែស្ថិតនៅចម្ងាយផ្លូវឆ្ងាយបន្តិច ដោយការប្រគល់រថយន្តត្រូវ បានប៉ាន់ប្រមាណថានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ 2027 ប៉ុន្តែសៀវភៅបញ្ជាទិញកំពុងបើកទទួលនាពេលឥឡូវនេះ។ តម្លៃមិនទាន់ត្រូវបានកំណត់លើថ្មនៅឡើយទេ ប៉ុន្តែរំពឹងថានឹងត្រូវចំណាយចន្លោះពី 120,000 ដល់ 130,000 ដុល្លារអាមេរិក ។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
