Admin, 23 hours ago
ម៉ូតូកែច្នៃ Bourget ឆ្នាំ 2000 មានតែមួយគត់នៅលើពិភពលោក (One-of-a-kind) ដែលទទួលបានការច្នៃប្រឌិតនិងឌីស្សាញពីតួអង្គ Shadow the Hedgehog ចេញពីហ្គេមដ៏ល្បីល្បាញមួយ Sonic the Hedgehog របស់ក្រុមហ៊ុន Sega ដែលបានបំបែកំណត់ត្រាកាដាក់ដេញថ្លៃនៅក្នុងតម្លៃមួយដ៏ខ្ពស់មិនធ្លាប់មាននៅក្នុង Bonhams Autumn Stafford កាលពីចុងសប្តាហ៍មុន។
ម៉ូតូ ‘Dark Rider - Year of Shadow’ បានដាក់លក់ដេញថ្លៃរហូតដល់តម្លៃ 279,226ដុល្លាអាមេរិក កាលពីថ្ងៃអាទិត្យ ទី11 ខែតុលាកន្លងទៅនេះ ដែលវាត្រូវបានគេរំពឹងថានឹងលក់បានត្រឹមតែតម្លៃពី 13,296 រហូតដល់ 19,944 ដុល្លាអាមេរិកតែប៉ុណ្ណោះ។
ម៉ូតូកែច្នៃមួយគ្រឿងនេះ ត្រូវបានបរិច្ចាគជូនអតីតអ្នកប្រណាំង MotoGP និងជាជើងឯក WorldSBK ឆ្នាំ2014 គឺលោក Sylvain Guintoli ដែលគាំទ្រដល់មូលនិធិ Luca Guintoli Foundation។
មូលនិធិនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2025 សម្រាប់កូនប្រុសរបស់លោក Guintoli គឺប្អូនប្រុសរបស់ Luca ដែលត្រូវបានទទួលមរណភាពយ៉ាងរន្ធត់ក្នុងវ័យ 6 ឆ្នាំ កាលពីរដូវក្តៅមុន បន្ទាប់ពីរូបគេបានតស៊ូប្រយុទ្ធជាមួយជំងឺមហារីកអស់រយៈពេលជិតមួយឆ្នាំ។
មូលនិធិនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ និងការពារសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារដែលកើតជំងឺអូទីសឹម (autistic) ឬជំងឺមហារីក ព្រមទាំងគ្រួសាររបស់ពួកគេនៅក្នុងប្រទេសអង់គ្លេស និងវេលស៍ (England and Wales)។ មូលនិធិនេះធ្វើសកម្មភាពតាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងការគាំទ្រ ដល់ការអប់រំ និងការផ្តល់ប្រឹក្សាជាក់ស្តែង។
ថវិកាទាំងអស់ដែលបានមកពីការលក់ម៉ូតូមួយគ្រឿងនេះត្រូវបានប្រគល់ជូនមូលនិធិទាំងស្រុង ដោយវាជាម៉ូតូដែលលក់បានតម្លៃខ្ពស់បំផុតទីពីរនៅក្នុងការដេញថ្លៃនោះ បន្ទាប់ពីម៉ូតូ Brough Superior SS100 ដែលលក់បានក្នុងតម្លៃ 435,792 ដុល្លាអាមេរិក។
ជាមួយនឹងតម្លៃ 279,226ដុល្លា ម៉ូតូមួយនេះមានទំហំស៊ីឡាំង 1,750cc លក់បានតម្លៃកើនរហូតដល់ 15 ដង លើសពីការប៉ាន់ប្រមាណពីតម្លៃដើមរបស់វាដែលគេបានកំណត់។
ស្នាដៃកែច្នៃ Bourget's Bike Works មួយនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sega ដោយមានការសហការជាមួយ Oil Sweat & Gears និង Atmospherics SFX។
បើយោងតាមបញ្ជីដាក់ដេញថ្លៃពី Bonhams នេះគឺជាលើកដំបូងបង្អស់ដែលជាវត្ថុអនុស្សាវរីយ៍របស់ក្រុមហ៊ុន Sega ដែលច្នៃប្រឌិតដោយផ្ទាល់ពីក្រុមហ៊ុនមួយនេះ ត្រូវបានដាក់លក់ដេញថ្លៃជាសាធារណៈ។
បន្ថែមពីលើតួលេខលក់ម៉ូតូមួយនេះ លោក Guintoli ក៏បានរៃអង្គាសប្រាក់បានចំនួន 19,944 ដុល្លាអាមេរិកបន្ថែម សម្រាប់អង្គការ PASIC (Parents' Association for Seriously Ill Children) កាលពីដើមឆ្នាំនេះ តាមរយៈការរត់ប្រណាំងម៉ារ៉ាតុង London Marathon រួមជាមួយកូនស្រីរបស់លោកគឺ Alicia និង Layla ដោយបានពាក់ឈុតខោអាវប្រណាំងម៉ូតូដែលមានរូបរាង Sonic the Hedgehog។
Sega's 'Shadow the Hedgehog' themed motorcycle. Credit: Bonhams Cars.
The motorcycle's engine and frame. Credit: Bonhams Cars.
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
