Admin, 12 October 2026
ក្រុមហ៊ុន Xiaomi Auto បានប្រកាសជាផ្លូវការនូវសមិទ្ធផលសមត្ថភាពលក់នៃស៊េរីយានយន្តចុងក្រោយបង្អស់របស់ខ្លួន គឺ Xiaomi Skynomad ក្នុងអំឡុងពេលខែដំបូងនៅលើទីផ្សារ។ ចាប់ពីថ្ងៃទី 7 ខែកញ្ញា ដល់ថ្ងៃទី 7 ខែតុលា ក្រុមហ៊ុនទទួលបានការបញ្ជាទិញជាក់លាក់ (firm orders) លើសពី 70,000 គ្រឿង សម្រាប់ស្រឡាយរថយន្តស៊េរីថ្មីនេះ។
ស៊េរី Xiaomi Skynomad ដែលរួមមានម៉ូដែល N90 Max, N90 Max Explorer Edition, N70 Pro និង N70 Max បានដាក់លក់ជាផ្លូវការ និងចាប់ផ្តើមការប្រគល់រថយន្តនៅក្នុងខែកញ្ញា។ Skynomad N70 មានវិមាត្រ៖ ប្រវែង 4,960 មីឡីម៉ែត្រ, ទទឹង 1,998មីឡីម៉ែត្រ, កម្ពស់ 1,785 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ 2,950 មីឡីម៉ែត្រ។ N90 Max គឺជាម៉ូដែលធំជាង ដែលមានវិមាត្រ៖ ប្រវែង 5,285 មីឡីម៉ែត្រ, ទទឹង 1,998មីឡីម៉ែត្រ, កម្ពស់ 1,825 មីឡីម៉ែត្រ និងមានប្រវែងចន្លោះកង់មុខក្រោយ 3,080 មីឡីម៉ែត្រ។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីដើមខែនេះ Xiaomi Auto សម្រេចបានបរិមាណប្រគល់រថយន្តសរុបលើសពី 40,000 គ្រឿង ក្នុងខែកញ្ញា ឆ្នាំ 2026។ លោក Lei Jun ស្ថាបនិក, ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ស៊េរី Skynomad ក្តោបក្តាប់ចំនួនលើសពី 10,000 គ្រឿង នៃការប្រគល់រថយន្តទាំងនោះ នៅក្នុងខែដំបូងរបស់ខ្លួន។
ម៉ូដែល និងវគ្គជម្រើស (Model and Trim) | តម្លៃលក់រាយ (Retail Price) |
N70 Pro FWD 5-seater | 31,300 ដុល្លារ |
N70 Max AWD 5-seater | 35,700 ដុល្លារ |
N90 Max AWD 5-seater | 39,700 ដុល្លារ |
N90 Max AWD 7-seater (Explorer Edition) | 44,100 ដុល្លារ |
ក្រុមហ៊ុនបានកំណត់យកថ្ងៃទី 7 ខែតុលា ជាកាលបរិច្ឆេទផុតកំណត់សម្រាប់រយៈពេលប្រូម៉ូសិនដំបូង ដោយអនុញ្ញាតឱ្យអតិថិជនដែលបានបញ្ចប់ «ការបញ្ជាទិញជាក់លាក់» របស់ពួកគេ (ការបញ្ជាក់ជម្រើសបរិក្ខារចុងក្រោយ) មុនពាក់កណ្តាលអធ្រាត្រ អាចទទួលបានអត្ថប្រយោជន៍លើកទឹកចិត្តពិសេសក្នុងខែដំបូងនៃការដាក់លក់។
ដោយច្បាស់ណាស់ សមិទ្ធផលនៃការបញ្ជាទិញរបស់ Xiaomi Skynomad មិនអាចប្រៀបធៀបជាមួយនឹងម៉ូដែល YU7 ដែលជារថយន្ត SUV ទទួលបានជោគជ័យយ៉ាងធំធេងរបស់ Xiaomi នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែរថយន្តប្រភេទ range-extender vehicles កំពុងប្រឈមមុខនឹងទីផ្សារដែលរួមតូចជាប្រចាំនៅក្នុងប្រទេសចិន សូម្បីតែការទទួលបានការបញ្ជាទិញជាក់លាក់ចំនួន 70,000 គ្រឿង ក៏ជាសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍រួចទៅហើយ។
គោលដៅលក់របស់ Xiaomi សម្រាប់ឆ្នាំនេះ គឺ 550,000 គ្រឿង។ ក្នុងអំឡុងពេលបីខែខាងមុខ ក្រុមហ៊ុននឹងត្រូវរញែកការលក់ក្នុងអត្រាលឿនជាងមុនយ៉ាងខ្លាំង៖ នៅក្នុងរយៈពេលប្រាំបួនខែមុន ខែកញ្ញាគឺជាខែតែមួយគត់ដែលការលក់បានកើនឡើងលើសពី 40,000 គ្រឿងជាលើកដំបូង។ នេះមានន័យថា អាជីវកម្មរថយន្តរបស់ Xiaomi កំពុងស្ថិតក្រោមសម្ពាធការលក់យ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលបីខែដែលនៅសល់នៃឆ្នាំ 2026 ប្រសិនបើខ្លួនត្រូវសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់នៅដើមឆ្នាំ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
