Admin, 05 February 2026

           ក្រុមហ៊ុន Triumph បានបន្ថែមម៉ូដែលផលិតក្នុងចំនួនកំណត់មួយទៀតទៅក្នុងជួរម៉ូតូក្លាសិក ទំនើប (Modern Classic) របស់ខ្លួន ជាមួយនឹងការដាក់សម្ពោធម៉ូដែល Speed Twin 1200 Cafe Racer Edition ដែលជាម៉ូតូត្រូវបានផលិតឡើងត្រឹមតែ 800 គ្រឿង ប៉ុណ្ណោះនៅទូទាំង ពិភពលោក។

ផ្អែកលើមូលដ្ឋាននៃម៉ូដែល Speed Twin 1200 RS, កំណែ Cafe Racer Edition នេះបាន យកម៉ូតូស្តង់ដារមកកែច្នៃឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅទៅនឹងរចនាបថមរតកដើមរបស់វា។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតគឺការប្រើប្រាស់ ដៃចង្កូតប្រភេទ Clip-on ជំនួសឱ្យដៃចង្កូតរាប ស្មើរបស់ម៉ូដែល RS, ការរៀបចំកៅអីទោល (single-seat) ពណ៌ត្នោតបែបគ្រាប់កាំភ្លើង (bullet seat) ជាមួយគម្របកន្ទុយដែលអាចដោះចេញបាន និងការដកឈ្នាន់ជើងសម្រាប់អ្នកជិះ ពីក្រោយចេញជាស្តង់ដារ។ប្រសិនបើអ្នកចង់ឌុបអ្នកដំណើរ អ្នកនឹងត្រូវដំឡើងឈ្នាន់ជើង ដែលគេផ្តល់មកឱ្យបន្ថែមដោយខ្លួនឯង។

Triumph Speed Twin 1200 Cafe Racer Edition


ម៉ូតូនីមួយៗមកជាមួយវិញ្ញាបនបត្របញ្ជាក់លេខរៀង ដែលបញ្ជាក់ពីបំណងរបស់ Triumph ក្នុងការចាត់ទុកម៉ូដែលនេះថាជាអ្វីដែលពិសេស និងមានតម្លៃជាងការគ្រាន់តែប្តូរពណ៌ និងស្លាកសញ្ញា — ទោះបីជាគ្រឿងម៉ាស៊ីន និងបច្ចេកទេសនៅរក្សាដដែលដូចម៉ូដែល RS ក៏ដោយ។ ដំណឹងល្អគឺថា វានៅតែបំពាក់នូវ សមមុខ Marzocchi ដែលអាចលៃតម្រូវបាន ពេញលេញ, បូមក្រោយ Öhlins ភ្លោះ, និង កាលីព័រហ្វ្រាំង Brembo Stylema ជាមួយថាស ហ្វ្រាំង 320mm  ដែលគ្រឿងបន្លាស់ទាំងអស់នេះដំណើរការយ៉ាង ល្អឥតខ្ចោះនៅលើ Speed Twin។ សំបកកង់ Metzeler Racetec RR K3 ក៏ត្រូវបានបំពាក់ មកជាស្តង់ដារផងដែរ។ ទីតាំងអង្គុយជិះមានកម្រិតទាបជាងមុន និងបង្ខំឱ្យអ្នកជិះអោន ទៅមុខ ដោយសារតែដៃចង្កូត Clip-on ដែលជួយពង្រឹងនូវអត្តសញ្ញាណបែប Cafe Racer និងធ្វើឱ្យទម្ងន់របស់អ្នកជិះសង្កត់ ទៅលើផ្នែកខាងមុខកាន់តែច្រើន។

Triumph Speed Twin 1200 Cafe Racer Edition


កម្លាំងបានមកពីម៉ាស៊ីន Bonneville parallel twin ចំណុះ 1200cc ដែលផលិតកម្លាំងបាន 105 PS (103.5 bhp) @7,750rpm និងកម្លាំងបង្វិល 112Nm ។ សមត្ថភាពរបស់វាត្រូវបានរក្សា ទុកដូចទៅនឹងម៉ូដែល RS ទាំងស្រុង។

ប្រព័ន្ធអេឡិចត្រូនិចរួមមាន របៀបបើកបរ Road, Rain, និង Sport, ប្រព័ន្ធ Cornering ABS និង Traction control, ព្រមទាំងប្រព័ន្ធ Triumph’s Shift Assist សម្រាប់ការបញ្ចូលលេខ ឡើង​និងចុះដោយមិនចាំបាច់ប្រើអំប្រ៊ីយ៉ា (Quickshifter)។ កុងទ័រគឺជាការរួមបញ្ចូលគ្នានៃ អេក្រង់ LCD និង TFT នៅក្នុងរង្វង់នាឡិកាបែបបុរាណ ដែលផ្តល់នូវការភ្ជាប់ទូរស័ព្ទ ប្រព័ន្ធនាំផ្លូវ និងរន្ធសាក USB-C ដោយមិនធ្វើឱ្យបាត់បង់នូវរូបរាងក្លាសិករបស់ម៉ូតូនោះទេ។


ផ្នែកសោភ័ណភាព Cafe Racer Edition ត្រូវបានតុបតែងដោយពណ៌ បៃតង (Competition Green) ឡាយជាមួយ ពណ៌ប្រាក់ (Aluminium Silver) ព្រមទាំងមានកង់ពណ៌ស៊ីគ្នា និងត្រឡោកចង្កៀងខាងមុខពណ៌ដូចតួខ្លួន។ កញ្ចក់ចុងដៃចង្កូត, បន្ទះទ្រនាប់ជង្គង់ (knee pads), ស្លាកសញ្ញាម៉ាស៊ីនបែបឆ្នូតៗ និងខ្ចៅពណ៌ខ្មៅ ជួយបង្កើនសម្រស់ឱ្យកាន់តែ​ពេញលេញ ខណៈដែលរបាំងភក់អាលុយមីញ៉ូមជួយបង្កើតនូវភាពលេចធ្លោប្លែកពីគេ។


Triumph និយាយថា ម៉ូតូនេះទទួលបានការបំផុសគំនិតពីវប្បធម៌ Cafe Racer របស់​ចក្រភពអង់គ្លេសក្នុងទសវត្សរ៍ឆ្នាំ 1960។ តម្លៃនៅក្នុងចក្រភពអង់គ្លេសត្រូវបានកំណត់ត្រឹម 21,900 ដុល្លាអាមេរិក។ ម៉ូតូទាំងនេះនឹងចាប់ផ្តើមមកដល់ហាងលក់ចាប់ពីខែ មីនា ឆ្នាំ 2026 តទៅ ជាមួយនឹងប្រព័ន្ធថ្មី "Reserve My Triumph" ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការកក់ ទុកជាមុន។ ដោយសារការផលិតមានត្រឹមតែ 800 គ្រឿងទូទាំងពិភពលោក ចំនួនម៉ូតូដែល មានលក់នឹងមានកម្រិតតាំងពីដំបូង៕


ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors