Admin, 22 February 2026

         រថយន្ត SUV កៅអី 3 ជួរ គឺជាដំណោះស្រាយដ៏ល្អសម្រាប់គ្រួសារដែលត្រូវការដឹក អ្នកដំណើរ និងឥវ៉ាន់ច្រើន ប៉ុន្តែម៉ូដែលថ្មីៗជារឿយៗមានតម្លៃខ្ពស់លើសពី 40,000 ដុល្លារអាមេរិក។ ឥឡូវ​ក្រឡេក​​មក​មើលទីផ្សាររថយន្តមួយទឹក អាចជួយអ្នកសន្សំថវិកាបានរាប់ពាន់ដុល្លារ ប៉ុន្តែបញ្ហា​ប្រឈមនោះគឺលោកអ្នកត្រូវស្វែងរករថយន្តណាដែលមិនត្រឹមតែមានតម្លៃសមរម្យ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន​សុវត្ថិភាព អាចទុកចិត្តបាន និងផ្តល់ភាពរីករាយក្នុងការ​ប្រើ​ប្រាស់​​រយៈពេល​វែងបានទៀត។លោកអ្នកប្រាថ្នាចង់ទិញរថយន្តមួយទឹកពីក្រៅស្រុក​ដែល​​មានគុណភាព និង​តម្លៃ​ដែលប្រជាជនអាមេរិកកម្រិតមធ្យមនិយមនិយមចូលចិត្តប្រើប្រាស់​ក្នុង​ការ​​​បើកបរ​ AC Autoនឹងបង្ហាញលោអ្នកអំពីប្រភេទរថយន្ត SUV កៅអី 3 ជួរមួយទឹក ដែលល្អបំផុត ដោយ ផ្ដោតលើម៉ូដែលដែលមានតុល្យភាពរវាងផាសុកភាព ការប្រើប្រាស់ជាក់ស្តែង និងតម្លៃ ដើម្បីឱ្យលោកអ្នកអាចទិញដោយភាពជឿជាក់។

វិធីសាស្ត្រជ្រើសរើសរបស់ Arena Cambodia Auto៖ យើងដកស្រង់ផ្ដោតលើរថយន្តដែលមាន អាយុកាលពី 3 ទៅ 5 ឆ្នាំ (ម៉ូដែលចន្លោះឆ្នាំ 2022-2024)។ រថយន្តដែលយើងណែនាំត្រូវតែ​ទទួល​បាន​​ពានរង្វាន់សុវត្ថិភាព IIHS Top Safety Pick+ និងទទួលបានចំណាត់ថ្នាក់គុណភាព និងភាពជឿជាក់ខ្ពស់ពី J.D. Power។

Cadillac XT6 2022


1. Cadillac XT6 ឆ្នាំ 2022

  • ចំណុចល្អ៖ ផ្តល់នូវការជិះដ៏មានផាសុកភាព រូបរាងទាក់ទាញ និងប្រព័ន្ធកម្សាន្ត ងាយស្រួលប្រើ។ វាមានបច្ចេកវិទ្យាសុវត្ថិភាពរឹងមាំសម្រាប់ផ្នែករថយន្តប្រណីត។
  • ចំណុចខ្វះខាត៖ សម្ភារៈខាងក្នុងមិនទាន់មានអារម្មណ៍ថាប្រណីតខ្លាំងដូចគូប្រជែង ហើយជម្រើសម៉ាស៊ីនមិនសូវមានអ្វីលេចធ្លោ។
  • លក្ខណៈបច្ចេកទេស៖
    • តម្លៃប៉ាន់ស្មាន៖ 26,000 ដុល្លារ (ទីផ្សារបរទេស)
    • កម្រិតសុវត្ថិភាព៖ IIHS Top Safety Pick+; NHTSA ផ្កាយ 5
    • កម្រិតស៊ីប្រេង៖ 8.7-11.2 លីត្រ/100 គីឡូម៉ែត្រ
    • ស្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង៖ 6.8 វិនាទី


Ford Explorer 2024


2. Ford Explorer ឆ្នាំ 2022-2024

  • ចំណុចល្អ៖ លំហកៅអី 3 ជួរធំទូលាយ និងមានជម្រើសម៉ាស៊ីន Turbo ខ្លាំងៗ ផ្ដល់ភាពរីករាយក្នុងការបើកបរ និងសមត្ថភាពអូសសណ្តោងបានល្អ។
  • ចំណុចខ្វះខាត៖ សម្ភារៈក្នុងកាប៊ីន និងភាពសម្រិតសម្រាំងនៅខ្វះខាតបន្តិចបើធៀប  នឹងគូប្រជែង។
  • លក្ខណៈបច្ចេកទេស៖
    • តម្លៃប៉ាន់ស្មាន៖ 20,000 ដុល្លារ (ទីផ្សារបរទេស)
    • កម្រិតស៊ីប្រេង៖ 8.4-11.7 លីត្រ/100 គីឡូម៉ែត្រ
    • ស្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង៖ 5.3 វិនាទី


Hyundai Palisade 2024


3. Hyundai Palisade ឆ្នាំ 2023-2024

  • ចំណុចល្អ៖ បញ្ចូលគ្នានូវលំហធំទូលាយជាមួយសម្ភារៈស្ទើរតែលំដាប់ប្រណីត និងបច្ចេកវិទ្យាស្តង់ដារសម្បូរបែប។ ការបើកបរមានភាពស្ងប់ស្ងាត់ និងមាន ផាសុកភាពខ្លាំង។
  • ចំណុចខ្វះខាត៖ ការស៊ីប្រេងស្ថិតក្នុងកម្រិតមធ្យម ហើយប៊ូតុងបញ្ជានៅកណ្តាល ហាក់ដូចជាច្រើនពេក និងមើលទៅចាស់បន្តិច។
  • លក្ខណៈបច្ចេកទេស៖
    • តម្លៃប៉ាន់ស្មាន៖ 24,000 ដុល្លារ(ទីផ្សារបរទេស)
    • កម្រិតស៊ីប្រេង៖ 8.7-12.3 លីត្រ/100 គីឡូម៉ែត្រ
    • ស្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង៖ 6.9 វិនាទី


Kia Sorento 2024


4. Kia Sorento ឆ្នាំ 2023-2024

  • ចំណុចល្អ៖ បំពាក់បច្ចេកវិទ្យាសម្បូរបែប (អេក្រង់ 12.3 អ៊ីញ) និងមានទំហំ ល្មមងាយ ស្រួលបត់បែនក្នុងក្រុងជាង SUV ធំៗ ប៉ុន្តែនៅតែមានកៅអីបត់បែនបានល្អ។
  • ចំណុចខ្វះខាត៖ កៅអីជួរទីបីមានទំហំតូច (ស័ក្តិសមសម្រាប់តែក្មេង) ហើយកម្លាំង ម៉ាស៊ីនប្រភេទ Base មិនសូវខ្លាំង។
  • លក្ខណៈបច្ចេកទេស៖
    • តម្លៃប៉ាន់ស្មាន៖ 19,000 ដុល្លារ(ទីផ្សារបរទេស)
    • កម្រិតស៊ីប្រេង៖ 7.5-9.8 លីត្រ/100 គីឡូម៉ែត្រ
    • ស្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង៖ 6.3 វិនាទី


Kia Telluride 2024


5. Kia Telluride ឆ្នាំ 2023-2024

·      ចំណុចល្អ៖ ជា SUV ដែលល្អគ្រប់ជ្រុងជ្រោយបំផុតមួយក្នុងទីផ្សារ ដោយមានផ្នែក ខាងក្នុងធំទូលាយ រចនាបានល្អ និងផ្តល់តម្លៃខ្ពស់លើសពីតម្លៃខ្លួន។

  • ចំណុចខ្វះខាត៖ មានជម្រើសម៉ាស៊ីន V-6 តែមួយ និងការស៊ីប្រេងកម្រិតមធ្យម។ កៅអីជួរទីបីមិនសូវស្រួលសម្រាប់មនុស្សធំពេលធ្វើដំណើរឆ្ងាយ។
  • លក្ខណៈបច្ចេកទេស៖
    • តម្លៃប៉ាន់ស្មាន៖ 25,000 ដុល្លារ(ទីផ្សារបរទេស)
    • កម្រិតស៊ីប្រេង៖ 9.0-11.7 លីត្រ/100 គីឡូម៉ែត្រ
    • ស្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង៖ 7.0 វិនាទី

Nissan Pathfinder 2024


6. Nissan Pathfinder ឆ្នាំ 2024

  • ចំណុចល្អ៖ ផ្តល់នូវភាពងាយស្រួលក្នុងការចូលទៅកាន់កៅអីទាំង ៣ ជួរ និងការជិះប្រកបដោយផាសុកភាព។ ម៉ាស៊ីន V-6 មានកម្លាំងគ្រប់គ្រាន់ និងមានបច្ចេកវិទ្យាជំនួយការបើកបរល្អ។
  • ចំណុចខ្វះខាត៖ កៅអីជួរទីបីតូចចង្អៀតបន្តិច ហើយប្រព័ន្ធកម្សាន្ត និងភាពសម្រិតសម្រាំងខាងក្នុងនៅចាញ់គូប្រជែងកំពូលៗ។
  • លក្ខណៈបច្ចេកទេស៖
    • តម្លៃប៉ាន់ស្មាន៖ 23,500 ដុល្លារ(ទីផ្សារបរទេស)
    • កម្រិតស៊ីប្រេង៖ 8.7-11.7 លីត្រ/100 គីឡូម៉ែត្រ
    • ស្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង៖ 7.0 វិនាទី


Subaru Ascent 2024


7. Subaru Ascent ឆ្នាំ 2023-2024

សម្រាប់ Brand មួយនេះនៅស្រុកខ្មែរយើងមិនសូវពេញនិយមប៉ុន្មានទេ តែសម្រាប់​ទីផ្សារបរទេសជាម៉ាយីហោមួយពេញបំផុត។

  • ចំណុចល្អ៖ មកជាមួយប្រព័ន្ធប៉ុងពីរ (AWD) ជាស្តង់ដារដ៏ល្បីល្បាញរបស់ Subaru ម៉ាស៊ីន Turbo ខ្លាំង និងបច្ចេកវិទ្យា EyeSight សុវត្ថិភាពខ្ពស់។
  • ចំណុចខ្វះខាត៖ លំហកៅអីជួរទីបីតូចជាងគូប្រជែងខ្លះ ហើយការជិះអាចមានអារម្មណ៍ ថាចង្អៀតបន្តិច។
  • លក្ខណៈបច្ចេកទេស
    • តម្លៃប៉ាន់ស្មាន៖ 22,500 ដុល្លារ(ទីផ្សារបរទេស)
    • កម្រិតស៊ីប្រេង៖ 9.0-11.7 លីត្រ/100 គីឡូម៉ែត្រ
    • ស្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង៖ 6.9 វិនាទី


Toyota Highlander 2022


8. Toyota Highlander ឆ្នាំ 2022

  • ចំណុចល្អ៖ ជា SUV ដែលគួរឱ្យទុកចិត្តបំផុត (Reliability) ជិះរលូន និងមាន ជម្រើសម៉ាស៊ីន Hybrid ដែលសន្សំសំចៃសាំងខ្លាំង។ តម្លៃលក់បន្តក៏ខ្ពស់ផងដែរ។
  • ចំណុចខ្វះខាត៖ កៅអីជួរទីបីតូចចង្អៀតសម្រាប់មនុស្សធំ និងមានលំហផ្ទុកឥវ៉ាន់ ខាងក្រោយតិចតួចនៅពេលប្រើកៅអីទាំងអស់។
  • លក្ខណៈបច្ចេកទេស៖
    • តម្លៃប៉ាន់ស្មាន៖ 25,000ដុល្លារ(ទីផ្សារបរទេស)
    • កម្រិតស៊ីប្រេង៖ 8.4-11.7 លីត្រ/100 គីឡូម៉ែត្រ
    • ស្ទុះពី 0-96 គីឡូម៉ែត្រ/ម៉ោង៖ 7.2 វិនាទី

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)