Admin, 18 November 2025

  Model:H6L Exterior L 4,800mm, W 1895mm, H1,730

​​​​​​​​​​​​​​​                  ម៉ាកយីហោ Haval របស់ក្រុមហ៊ុន GWM បាន​ដាក់សម្ពោធ​ជាផ្លូវការប្រភេទរថយន្ត SUV ទំហំ​មធ្យម H6L របស់​ខ្លួន​នៅ​ថ្ងៃទី 18  ខែ​វិច្ឆិកា ឆ្នាំ 2025នេះ។ ម៉ូដែល​នេះ​ពីមុនត្រូវ​បាន​ចុះបញ្ជី​ក្រោម​ឈ្មោះ Xiaolong Max ជាកំណែទំរង​ពីរថយន្តប្រើប្រាស់សាំង Haval H6 បច្ចុប្បន្ន ដែល​ត្រូវ​បាន​ចាត់ថ្នាក់​ជារថយន្ត SUV compact។

រថយន្ត H6L ផ្តល់​ជម្រើស​ម៉ាស៊ីន​សាំង​ប្រើ​ទួរប៊ីន​ពីរ​(Turbocharged)៖ ម៉ាស៊ីន 1.5លីត្រ ផលិត​កម្លាំងបាន 135 គីឡូវ៉ាត់ (kW) និង​ម៉ាស៊ីន 2.0 លីត្រ ផលិត​កម្លាំងបាន​ 175 គីឡូវ៉ាត់។ ម៉ូដែល 2.0 លីត្រ​ត្រូវ​បាន​ផ្តាច់មុខ​ជាមួយ​ប្រអប់លេខ​អូតូ​ 9 ល្បឿន​wet dual (wet dual-clutch automatic transmission)។​

ផ្នែកខាងក្រៅម៉ូដែល H6L បានរចនាឡើងដូចនិងម៉ូដែល Xiaolong Max ស្ទើរទាំងស្រុង ដោយ​មាន​ការ​ផ្លាស់ប្តូរ​បន្តិចបន្តួច។ ផ្នែក​ខាងមុខ​បន្ទះប៉ាណា​ដែល​បាន​អាប់ដេត​ជាមួយ​នឹង​ស៊ុម​ផ្លាក​លេខ​ដោយ​បានរួម​បញ្ចូល​ទៅ​ក្នុង​រន្ធ​ខ្យល់ (air intake) ខណៈ​ដែល​ឧបករណ៍​បង្វែរ​ខ្យល់ (air deflectors) របស់​កាង​ត្រូវ​បាន​ដកចេញ។ រូបរាង​ចំហៀង​ពីមុន​ប្រើប្រាស់​ floating D-pillar ជាមួយ​រូបរាងបែបសាមញ្ញ​​និង​ដៃ​​ទ្វារទាញបែប​ធម្មតា។ រថយន្ត SUV នេះ​មាន​ប្រវែង 4,800 mm ទទឹង 1,895 mm  និង កម្ពស់ 1,730 mm ជាមួយ​នឹង​គម្លាត​កង់ 2,810 mm។ នៅ​ផ្នែក​ខាងក្រោយ ផ្លាក​សញ្ញាឡូហ្គូ “GWM” បានជំនួស​អក្សរ “HAVAL” ពីមុន ដែល​​ជា​ចំណុច​ផ្តោត​ថ្មី​សម្រាប់​ការ​រចនា​គូទក្រោយ។

    Engine: 1.5-litre turbocharged unit producing 135 kW2.0-litre turbocharged engine delivering 175 kW

ខាងក្នុង​នៃម៉ូដែល H6L បានផ្តល់​ជម្រើស​​​ពីរពណ៌​ក្នុង​លក្ខណៈ​ពិសេស​របស់​ប្រជាជនចិន គឺ​ពណ៌ត្នោតចាស់​ (Black-Brown) និងពណ៌​ត្នោតខ្ចី (beige-brown) និង​ជម្រើសបី​ ​ផ្សេងទៀត រួម​មាន Autumn Brown-Beige, Exploration Black, និង Canyon Brown។ ផ្នែកខាងក្នុង​ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ថាច់ស្គ្រីនទំហំ​​ 14.6 អ៊ីញ ដែល​ដំណើរការ Coffee OS 3, អេក្រង់ Head-up Display (HUD), ភ្លើងខាងក្នុងរថយន្តមានចំនួន 64 ពណ៌, និង​ប្រព័ន្ធ​សំឡេង 5.1-channel។

កៅអី​មាន​មុខងារ​កម្ដៅ មានប្រព័ន្ធខ្យល់​ចេញចូល និងមានប្រព័ន្ធ​ម៉ាស្សាផងដែរ ខណៈដែល​ចង្កូតក៏បំពាក់មកជាមួយមុខងារ​​កម្ដៅ។ ផ្នែក​ខាងក្រោយ​នៃ​កៅអី​ខាងក្រោយ​អាចចុច​ផ្អៀង​បាន​ ហើយ​កញ្ចក់ខាងមុខរថយន្តមានពីរ​ស្រទាប់​(double-layer laminated glass) ​អាចការ​ការពារ​សម្លេងរំខានពីខាងក្រៅ។

ទំហំផ្ទៃ​ខាងក្នុង​ធំ​ទូលាយ​ដែលអាចផ្ទុកមនុស្ស​ដែល​មាន​កម្ពស់ 174cm ​អាច​អង្គុយ​នៅ​ខាងក្រោយ​ដោយ​គ្មាន​បញ្ហា ។ ដំបូល​ Panoramic sunroof ​ដ៏​ធំ​ទូលាយអាចបង្កើន​អារម្មណ៍​ស្រស់ស្រាយមួយកម្រិតទៀត។ លក្ខណៈ​ពិសេសរបស់ប្រព័ន្ធ​សុវត្ថិភាពម៉ូដែលមួយនេះ​រួម​មាន​រចនាសម្ព័ន្ធ​តួរថយន្តទាំងមូល​ផលិត​ពី​ដែក​មាន​កម្រិតរឹងមាំខ្ពស់រហូតដល់ 82 ភាគរយ និង​ពោង​សុវត្ថិភាព​ស្តង់ដាមានចំនួន 6 ផងដែរ។


Interior of H6L: Screen display touchscreen14.6in, UHD, 64-color ambient lighting

រថយន្ត H6L ប្រកាន់ខ្ជាប់​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួនលើការដាក់​ឈ្មោះ​ស៊េរី “H” ជាមួយ​នឹង​ការ​កំណត់អត្តសញ្ញាណ “L” ដែល​​តួ​រថយន្ត​ធំ​ជាង​បើ​ធៀប​នឹងម៉ូដែល H6 ស្តង់ដារនាពេលបច្ចុប្បន្ន ដូច្នេះ​​វាត្រូវបានគេកំណត់​ជាប្រភេទ SUV ទំហំ​មធ្យម​ក្នុង​ទីផ្សារ។ តាមប្រភព​ពីឧស្សាហកម្មរថយន្ត​គេ​រំពឹង​ថា SUV នេះ​នឹង​មាន​តម្លៃ​ចន្លោះ​ ប្រហែលពី ​13,800 ទៅ 20,700 ដុល្លារ​អាមេរិក។

ម៉ូដែល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​វាជារថយន្ត​ប្រកួតប្រជែង​ក្នុង​ផ្នែកប្រភេទរថយន្ត SUV ទំហំ​មធ្យម ដោយ​បានកំណែទំរងពីម៉ូដែលចាស់គឺ H6 ដែល​មាន​ស្រាប់​ ហើយវាបាន​ផ្តល់​ឲ្យ​អតិថិជនទទួលបានផ្ទៃខាងក្នុងរថយន្តមានទំហំធំទូលាយជាមុន, និង​ជម្រើស​ម៉ាស៊ីន​សាំង​ពីរជម្រើស៕


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang